Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ​កា​ពី​តា​ល ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​របស់​ខ្លួន​ដ៏​អធិកអធម​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​!

spot_img

​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​របស់​ខ្លួន កាល​ពី​ថៃ្ង​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨ ថ្មី​កន្លង​មកនេះ​។ ក្នុង​ពិធី​បើក​សម្ពោធ​នោះ មានការ​កាត់​ខ្សែបូ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ស​មេ្តច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង មន្ត្រី​ជាន់​ខ្ពស់ និង​ថ្នាក់ដឹកនាំ​សំខាន់ៗ រួម​ទាំង​អង្គទូត​នានា​ផង​ដែរ​។ នៅក្នុង​កម្ម​វិធី​ដ៏​អធិកអធម​នេះ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ​កា​ពី​តា​ល ក៏​បាន​រៀបចំ ការ​បញ្ចាំង​ភ្លើង​លម្អ​រចនា​ចេញ​ជា​ស្លាក​សញ្ញា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង ទង់ជាតិ​ខ្មែរលើ​តួ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទាំងមូល អបអរ​ជាមួយ​ការបាញ់​កាំជ្រួច ដ៏​ស្រស់ស្អាត​ពេញ​ផៃ្ទ​អាកាស នា​ពេល​រាត្រី​ដើម្បី​បង្ហាញជូន​សាធារណ​ជន​ទាំង​អស់ ឱ្យបាន​ដឹង​ពី​ព្រឹត្តការណ៍​មួយ​នេះ​ផង​ដែរ​។

 មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល បាន​សាងសង់​ឡើង​ជាមួយ​នឹង​ទុន​វិនិយោគ​ដំបូង​ដែល​មាន​ទឹកប្រាក់​ចំនួន ២៥០​លាន​ដុល្លា​សហរដ្ឋអាមេរិក ក្នុង​ស្មារតី​មួយ​ដែល​ចង់​បង្កើត​ចេញ​ជា តំបន់​ពាណិជ្ជកម្ម​ថ្មី​មួយ​សម្រាប់​រាជធានី​ភ្នំពេញ​។ បន្ថែម​ពីលើ​ការវិនិយោគ​ដំបូង​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​វឌ្ឍនៈ​កា​ពី​តា​ល បច្ចុប្បន្ននេះ ក្រុមហ៊ុន​វឌ្ឍនៈ ប្រប​ភើ​ធី លី​មី​ធី​ត បាន​នឹង​កំពុង​បន្ត​អភិវឌ្ឍន៍​បន្ថែម​លើ​មជ្ឈមណ្ឌល​នេះ និង​កំពុង​ដឹក​នាំមុខ​គេ​ក្នុង​ការវិនិយោគ​យ៉ាងច្រើន​ក្នុង​ការអភិវឌ្ឍន៍ ជុំរុញ​ការរីកចម្រើន និង​ចំណាប់អារម្មណ៍​បន្ថែម​នៅ​ប្រទេស​កម្ពុជា​។​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ប្រណិត វឌ្ឍនៈ កា​ពី​តា​ល ដែល​មាន​កម្ពស់ ១៨៧,៣​ម៉ែត្រ​គឺ​ជា​អគារ​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​អាច​ឱ្យ​ភ្ញៀវ និង​អ្នកទេសចរ​អាច​ទស្សនា​ទេសភាព​ដ៏​ស្រស់ត្រកាល​ជុំវិញ​រាជធានី​ភ្នំពេញ​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​មាន​ដើម​កំណើត​ក្នុង​ប្រទេស វឌ្ឍនៈ ប្រប​ភើ​ធី លី​មី​ធី​ត ជា​សម្បត្តិ​ដែល​បង្កើតឡើង​សម្រាប់​ធុរកិច្ច​ថ្មីៗ និង​សហគមន៍​ដែល​ស្ថិត​ក្នុង​លំដាប់​បទដ្ឋាន​អន្តរជាតិ​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​បាន​ប្រើប្រាស់​សម្ភារ និង​ទ្រង់ទ្រាយ​ប្រកប​ដោយ​សិល្បៈ ដែល​រួម​ទាំង​បចេ្ចកទេស​ទំនើបៗ​នៃ​ស្វ័យប្រវត្តិកម្ម​នៃ​អគារ ប្រព័ន្ធ​អគ្គិភ័យ ប្រព័ន្ធ​សុវត្ថិភាព ការអភិរក្ស​ប្រភព​ថាមពល និង​ការការពារ​ទៅលើ​បរិស្ថាន​។​នៅក្នុង​ឆ្នាំ​២០១២ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល បាន​ប្រកួត​ឈ្នះ​ពានរង្វាន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ល្អ​ដាច់​គេ ក្នុង​ប្រទេស​អាស៊ាន​ដែល​នេះ​ជា​មោទកភាព​សម្រាប់​ប្រជាជាតិ ដែល​ទទួលបាន​កិត្តិយស​នេះ​ដំបូង​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។ បន្ថែម​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ក៏​ទទួល និង​រក្សាបាន​នូវ​វិញ្ញាបនបត្រ​មាស​LEED(Leadership in Energy and Environmental Design)​ពី​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ​២០១៦ ផងដែរ​។​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ត្រូវបាន​រចនា​ប្លង់​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម TFP Farrells​ហើយ​មាន​រូបរាង​ជា​នាគរាជ លើសពីនេះទៅទៀត គឺ​មាន​គូប​កញ្ចក់​លើ​គ្រោង​អគារ​តំណាង​ប្រទេស​កម្ពុជា ជា​គុជ​ប្រចាំ​អាស៊ី​។ ក្នុងនាម​ជា​អគារ​ដែល​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា អគារ​នេះ​បែរមុខ​ទៅ​ទិសខាងកើត តំណាង​ឱ្យ​នាគរាជ​ដែល​ទទួល​ពន្លឺព្រះអាទិត្យ​មុនគេ​បង្អស់​មាន​ចំនួន​៣៩​ជាន់ ហើយក៏​ជា​ទីតាំង​មជ្ឈមណ្ឌល​ដំបូងបង្អស់​សម្រាប់​ពាណិជ្ជកម្ម​ប្រើប្រាស់​ចម្រុះ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ផៃ្ទ​ក្រឡាស​រុប​ចំនួន​១៣១.០០០​ម៉ែត្រការ៉េ នឹង​ចែកចេញ​ជា​ផែ្ន​ក​សំខាន់ៗ​ដូចជា​៖

-​ផ្សារ​ទំនើប​វឌ្ឍនៈ​កា​ពី​តា​ល​-​គឺជា​ផ្សារ​ប្រណីត​ដំបូង​គេ​លាតសន្ធឹង​៣​ជាន់ ដែល​សំបូរ​ទៅ​ដោយ​ម៉ាក​ល្បីៗ​លំដាប់​អន្តរជាតិ​ដូចជា Hugo Boss, Brioni, Canali, Christofle, Clarins, Lacoste, L’Occitane, Rimowa, Timepieces, Salvatore Ferragamo, Pazzion, Petit Bateau, Jimmy Choo, Roberto Cavalli, Santoni, និង Stefano Ricci ជាដើម​។ បន្ថែម​ពី​នេះ ផ្សារ​ទំនើប​វឌ្ឍនៈ​កា​ពី​តា​ល ក៏​មាន​សេវាកម្ម​ផ្សេងៗ ដូចជា​៖ ធនាគារ​វឌ្ឍនៈ ការិយាល័យ​កណ្តាល ដែល​ផ្តល់​សេវាកម្ម​ធនាគារ​៧​ថៃ្ង​ក្នុង​១​សប្តាហ៍ និង​សេវាកម្ម​បង់ប្រាក់​ព​ន្ធ​-​អាករ​គ្រប់​ប្រភេទ ព្រមទាំង​មាន​ភោជនីយដ្ឋាន​ផ្សេងៗ​ទៀត​ដូចជា ហាង​តែ TWG ដែល​មាន​តែ​ហើយ​និង​ម្ហូប ហាង Eric Kayser អាហារ​បារាំង​ជាដើម​។​

-​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​-​ការិយាល័យ​កម្រិត​ខ្ពស់ (GradeA)​ ផ្តល់ជូន​នូវ​ទីកន្លែង​ដ៏​មាន​ផាក​សុខភាព សុវត្ថិភាព​ខ្ពស់ ហើយ​បែងចែក​ជា​បន្ទប់​ប្រណិត​ការិយាល័យ​ធំៗ ដោយ​បំពេញ​ទៅតាម​តម្រូវការ​របស់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ភ្ជាប់​ជាមួយ​នឹង​ប្រព័ន្ធ​គ្រប់គ្រង​ម​ជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម ប្រព័ន្ធ​ជណ្តើរយន្ត​ទំនើប និង​ប្រព័ន្ធ​ការពារ​ផ្សេងៗ​ទៀត​។

-​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ប្រណិត​ភាព -(Lifestyle Cube) ជាទី​តាំង​ការិយាល័យ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទីតាំង​គ្លីនិក​ទន្តសាស្ត្រ Denriche Asia​សេវា​សម្ព​ព និង​ការិយាល័យ​សំខាន់​ផ្សេងៗ​ទៀត​។​
-​សណ្ឋាគារ រ៉ូស​វូដ ភ្នំពេញ លំដាប់​ផ្កាយ​៥ – ចាប់ពី​ជាន់​ទី​២៥ ដល់ ជាន់​ទី​៣៩ បំពាក់​ទៅ​ដោយ​សម្ភារ​ប្រណិត​ទំនើបៗ​ដែល​មាន​បន្ទប់​ស្នាក់នៅ​សរុប​ចំនួន​១៧៥​បន្ទប់​រួម​មាន​បន្ទប់​ប្រភេទ​ប្រណិត​ចំនួន​៣៧​ជាមួយ​ទំហំ​ចាប់ពី​៥០ ទៅដល់ ២២៥​ម៉ែត្រ​ការេ​។

លើសពីនេះ ក៏​មាន​ក​នែ្ល​ង​ហាត់ប្រាណ​អាង​ហែល​ទឹក សាលប្រជុំ​ចំនួន​៣ ភោជនីយដ្ឋាន​ចំនួន​៥ ប្រភេទ​ផ្សេងៗ​គ្នា​ដូចជា​៖
Brasserie Louis : ផ្តល់ជូន​នូវ​ម្ហូប​បែប​បារាំង និង​ខ្មែរ​សម្រាប់​អាហារ​ពេលព្រឹក ថៃ្ង​ត្រង់ និង​ពេល​ល្ងាច ។​

The Living Room : ផ្តល់ជូន​អាហារ​ពេលព្រឹក និង​អាហារសម្រន់​បែប​ប្រណិត​សម្រាប់​ពេល​រសៀល និង​​ពេល​ល្ងាច រួម​នឹង​កាហ្វេ តែ និង​នំ​ផ្សេងៗ​។​

Iza : ម្ហូប​បែប​ជប៉ុន​Izakaya ផ្តល់ជូន​នូវ​អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច​ដែល​មាន​បង្ហាញ​ស្នាដៃ​ចុងភៅ​ផ្ទាល់ៗ និង​ស្រា​ជប៉ុន​ដ៏​សំបូរបែប​។​

Cuts : ជា​ភោជនីយដ្ឋាន​ដែល​ផ្តល់ជូន​ប្រភេទ​សាច់គោ និង​គ្រឿង​សមុទ្រ ដែល​មាន​គុណភាព​ខ្ពស់ និង​ជា​​ភោជនីយដ្ឋាន​ដែល​ស្ថិតនៅ​ទីតាំង​ខ្ពស់​ជាងគេ​ក្នុង​សណ្ឋាគារ ជាពិសេស​គឺ​នៅ​ពេល​ទទួលទាន​អាហារ​ថ្ងៃ​​ត្រង់ និង​ពេល​ល្ងាច​អាច​មើល​ទេសភាព​នៅ​បរិវេណ​ជុំវិញ​ផងដែរ​។​

Sora: ជា​បារ​លំហ​មេឃ​សម្រាប់​លំហែកាយ​នាពេល​រាត្រី ដែល​មាន​ទីតាំង​នៅ​ជម្រាល​ខ្នង​អគារ​ដែល​ផ្តល់​​ជូន​សេវា​ពី​ម៉ោង​៥​ល្ងាច រហូតដល់​យប់ ជា​រៀងរាល់ថ្ងៃ​។​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ​កា​ពី​តា​ល​លម្អ​ទៅ​ដោយ​ម៉ាក​ប្រណិត​ល្បីៗ និង​បទពិសោធន៍​ចលនា​បទ​រស់​នៅក្នុង​ប្រទេស​ហើយក៏​ជា​និមិត្តរូប​នៃ​ភាពជោគជ័យ​របស់​កម្ពុ​ជា​។​សូម​អញ្ជើញ​សាធារណជន​ទាំងអស់គ្នា ចូលរួម​ទទួលយក​បទពិសោធន៍​ថ្មីៗ​នូវ​ការផ្តល់ជូន​ដ៏​អស្ចារ្យ​ជាង​គេ​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដ៏​ប្រណិត វឌ្ឍនៈ កា​ពី​តា​ល ដែល​មាន​ទីតាំង​ស្ថិតនៅ​មហាវិថី​ព្រះមុនី្នវង្ស សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សូម​អញ្ជើញ​ចូល​ទស្សនា​គេហទំព័រ​តាមរយៈ​https://www.vattanaccapital.com/

​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​+855 (0)23 938 888

spot_img
×