Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្ថបទ ៖ “កូនប្រាថ្នាតែមួយគត់គឺម៉ែគ្មានទូរស័ព្ទចល័ត” របស់ក្មេងប្រុសរៀនថ្នាក់ទី ២ កំពុងបង្កភាពរំជើបរំជួលលើបណ្តាញសង្គមអន្តរជាតិ

spot_img

ជាមួយប្រធានបទ “ការរកឃើញរបស់អ្នកវិទ្យាសាស្ត្រណាមួយដែលអ្នកមិនចូលចិត្តបំផុត?” ស្មានពុំដល់ថា សិស្សក្មេងម្នាក់ បានឆ្លើយតបដោយចំណងជើងអត្ថបទថា “កូនប្រាថ្នាតែមួយគត់គឺម៉ែគ្មានទូរស័ព្ទចល័ត” ។

នេះជាការចែករំលែករបស់គ្រូបង្រៀនបឋមសិក្សា Jen Beason ។ ក្នុងអត្ថបទហាត់ធ្វើតែងសេចក្តី ក្មេងប្រុសនោះសរសេរថា ៖ “កូនមិនចូលចិត្តទូរស័ព្ទព្រោះតែពុកម៉ែប្រើទូរស័ព្ទគ្រប់ពេលវេលារៀងរាល់ថ្ងៃ… កូនស្អប់ទូរស័ព្ទរបស់ម៉ែ ហើយកូនប៉ងប្រាថ្នាថា កុំឲ្យម៉ែគ្មានទូរស័ព្ទចល័ត” ។

អត្ថបទរៀនធ្វើតែងសេចក្តីខ្លីមួយរបស់សិស្សថ្នាក់ទី ២ លោក Jen បានដកស្រង់ខ្លឹមសារមួយផ្នែកនៃអត្ថបទនោះថា ៖ “ប្រសិនបើ តម្រូវឲ្យប្អូននិយាយពីការដែលអ្នកវិទ្យាសាស្ត្ររក​ឃើញ ហើយខ្លួនឯងពុំចូលចិត្តបំផុតនោះ ប្អូននឹងនិយាយថា វាគឺជាទូរស័ព្ទចល័ត ។ ប្អូនមិនចូលចិត្តទូរស័ព្ទចល័តព្រោះថា ឪពុកម្តាយរបស់ប្អូនប្រើប្រាស់វាពេញមួយថ្ងៃៗ ។

ការប្រើប្រាស់ទូរស័ព្ទចល័តពេលខ្លះគឺជាទម្លាប់មួយដ៏អាក្រក់ណាស់ ប្អូនស្អប់ទូរស័ព្ទចល័ត ហើយប្អូនប្រាថ្នាថា ម្តាយ របស់ ប្អូនពុំមានវាសូម្បីតែមួយក៏ដោយ ។ នោះគឺរបកគំហើញដែលប្អូនមិនចូលចិត្តបន្តិចណាសោះតែម្តង! ។

បន្ទាប់ពីគ្រូបឋមសិក្សារូបនេះបានបង្ហោះអត្ថបទខាងលើលើបណ្តាញសង្គមហ្វេសបុក ភ្លាមៗនោះវាបានផ្ទុះការចូលរួមមតិជាង ២៦ម៉ឺន អមដោយការចែករំលែក។ ដល់ថ្នាក់គ្រូរូបនេះ ភ័យបែរមកកាន់គោលការណ៍ទុកមើលម្នាក់ឯង។

ប្រហែលជាពុំមានអ្វីសម្រាប់អធិប្បាយបន្ថែមឡើយ ។ អត្ថបទសរសេររបៀបគិតឃើញរបស់ក្មេងរៀនថ្នាក់ទី ២ រូបនេះ វាគ្រប់ គ្រាន់ណាស់ទៅហើយ សម្រាប់អ្នកជាឪពុកម្តាយទាំង​ឡាយ ។

ក្មេងវាត្រូវការភាពថ្នាក់ថ្នម ការលេង ជជែក ។ល។ ពីសំណាក់ឪពុកម្តាយ។ ពាក្យថា វាស្អប់ទូរស័ព្ទចល័តអាចមានតម្លៃប្រហាក់ ប្រហែលនឹងការយល់ឃើញថា ឪពុកម្តាយស្រឡាញ់ និងត្រូវការទូរស័ព្ទច្រើនជាងវាទៅទៀត ៕ ចន្ទ្រា

spot_img
×