Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្រស់​នេះ​អះអាង​បំ​ភ្លើ​ស​ការពិត​ថា ប៉ូលីស​រំលោភបំពាន​ផ្លូវភេទ ក្នុងករណី​អនុវត្ត​ច្បាប់​ចរាចរណ៍ លទ្ធផល​… (​មាន​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​នៅក្នុង​រដ្ឋ Texas (​អាមេរិក​) បាន​អះអាង​នៅ​ដើម​សប្តាហ៍​នេះ ដោយ​ធ្វើការ​ចោទប្រកាន់​មន្ត្រី​ប៉ូលីស​ម្នាក់ រំលោភ​នាង ក្នុងអំឡុងពេល​ចាប់ខ្លួន ប៉ុន្តែ រូបភាព​កាមេរ៉ា​មួយ​ដែល​បានចេញ​ផ្សាយ​ថ្មីៗ​នេះ បាន​បញ្ចេញ​ថា ការអះអាង​របស់​នាង គឺជា​ទង្វើ​ភូតកុហក និង​ជំរុញ​ឲ្យ​មេធាវី​ជាន់ខ្ពស់​របស់​នាង ត្រូវធ្វើ​ការសុំ​ទោស​ជា​សាធារណៈ ។​

​នាយកដ្ឋាន​សុវត្ថិភាព​សាធារណៈរដ្ឋ​តិច​សាស់ បាន​និយាយ​ក្នុង​សេ​ក្តី​ថ្លែងការណ៍​ថា នៅវេលា​ម៉ោង ១ និង ៣០ នាទី ព្រឹក​ថ្ងៃអាទិត្យ មន្ត្រី​ល្បាត​ម្នាក់​ឈ្មោះ Daniel Hubbard បានឃើញ​រថយន្ត Chevrolet Malibu ស៊េរី​ឆ្នាំ​២០១៣ ធ្វើដំណើរ​នៅក្នុង​ស្រុក Ellis និង​កំពុង​បំពាន​ច្បាប់​ចរាចរណ៍ ។​

​ក្នុងអំឡុង​ឈប់​ភ្លើង​ចរាចរណ៍ លោក Hubbard ក៏បាន​ទៅធ្វើ​ការឃាត់ខ្លួន​ស្ត្រី​អ្នកបើកបរ​ឈ្មោះ Sherita Dixon-Cole មកពី Grapevine បន្ទាប់ពី​ចោទប្រកាន់​បើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង និង​នាំយក​នាង​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ស្រុក Ellis ។​

​ទោះយ៉ាងណា ស្ត្រី​វ័យ ៣៧ ឆ្នាំ រូបនេះ បាន​អះអាងថា ខណៈ​កំពុង​អង្គុយ​នៅ​កៅអី​ក្រោយ ប៉ូលីស​នោះបាន​លូកដៃ​ចូលក្នុង​សំពត់​របស់​នាង និង​ចាប់​នាង ។​

​លើសពីនេះ នាង​បាន​និយាយថា មន្ត្រី​នោះបាន​គំរាមកំហែង​បាញ់​មិត្ត​ប្រុស​របស់​នាង ប្រសិន​នាង​បាន​ប្រាប់​មិត្ត​ប្រុស​ថា គាត់​បំពាន​ផ្លូវភេទ​នាង នៅពេល​គាត់​មកដល់​កន្លែងកើតហេតុ ។​

​ការអះអាង​របស់​នាង បាន​បង្ក​ឲ្យ​មានប្រតិកម្ម​យ៉ាងខ្លាំង មិន​គ្រាន់តែ​ប្រឆាំងនឹង​មន្ត្រី​ប៉ូលីស​រូបនេះ​ទេ ប៉ុន្តែ បាន​ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រី​អនុវត្ត​ច្បាប់​ដទៃទៀត​ផងដែរ ដែល​ពុំមាន​ចេតនា​ធ្វើបែបនេះ ។​

​ប៉ូលីស​បានចេញ​ផ្សាយ​វីដេអូ​ដែលមាន​រយៈពេល​ជិត ២ ម៉ោង ដែល​ផ្ទុយ​ពី​ការអះអាង​របស់​នាង ។ វា​បាន​បង្ហាញថា មន្ត្រី​រង​ការចោទប្រកាន់ គឺ​ធ្វើការ​តាម​ជំនាញ​វិជ្ជាជីវៈ​របស់គាត់​ប៉ុណ្ណោះ ។​

​បន្ទាប់ពី​បានឃើញ​វីដេអូ មេធាវី​របស់ Dixon-Cole លោក Lee Merritt បានធ្វើការ​សុំទោស​ចំពោះ​មន្ត្រី​ប៉ូលីស​រូបនេះ ចំពោះ​ការធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់គាត់ ដោយសារតែ​ទង្វើ​អះអាង​ក្លែងក្លាយ​របស់​កូនក្តី​របស់គាត់ ៕ ឧ​ត្ត​ម​

  

spot_img
×