Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ទៀតហើយ​! ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត SUV បើ​កបំ​បុក​អូស​យ៉ាង​សាហាវ បន្ទាប់​កើត​ជម្លោះ​ជាមួយ​អ្នកបើកបរ និង​យក​ដុំថ្ម​គប់​កញ្ចក់​រថយន្ត (​មាន​វីដេអូ​)

spot_img

​បើតាម​ប្រភពព័ត៌មាន Xuehua បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ស្ត្រី​២​នាក់​បាន​កើតមាន​ជម្លោះ​ខ្លាំងក្លា​មួយ ជាមួយ​អ្នកបើកបរ​រថយន្ត SUV ម្នាក់ ដោយ​ពុំ​ដឹងថា​ជា​ជម្លោះ​រឿង​អ្វី​នោះទេ ។ ប៉ុន្តែ នៅពេល​ពួកនាង​ដើរចេញ ស្រាប់តែ​បុរស​នោះ បើករថយន្ត​របស់ខ្លួន​កៀរ​ពួកនាង​ផ្ទប់​នឹង​ខឿន​ចិញ្ចើមផ្លូវ​តែម្តង ។​

​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​២​នាក់ បាន​ដើរ​នៅលើ​ចិញ្ចើមផ្លូវ​ក្នុង​ទីក្រុង Jiangsu ប្រទេស​ចិន ខណៈពេល​នោះ ក៏​ស្រាប់តែ​រថយន្ត​តូច​១​គ្រឿង​ម៉ាក SUV បើក​កៀរ​ស្ត្រី​ម្នាក់​ក្នុងចំណោម​អ្នក​ទាំងពីរ​គួរ​ឲ្យ​ស្លុតរន្ធត់​បំផុត ។​

​ភ្លាមៗ​នោះ ស្ត្រី​រងគ្រោះ​ម្នាក់ ក៏បាន​ប្រតិកម្ម​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង និង​ស្រ​វ៉ា​ចាប់​ដុំថ្ម គប់​យ៉ាង​ស​ន្ទា​ប់​ទៅលើ​កញ្ចក់​មុខ​រថយន្ត SUV នោះ​វិញ ។​ ​ស្ថិតក្នុង​សភាព​បែបនេះ អ្នកបើកបរ​ដែល​ក៏​បញ្ចេញ​កំហឹង បាន​បើករថយន្ត​បំ​បុក​ស្ត្រី​នោះ និង​បើក​អូស​នាង​ជាច្រើន​ម៉ែត្រ​យ៉ាង​សាហាវ ។​

​អ្នកដំណើរ​ជាច្រើន ត្រូវ​បានឃើញ​នាំគ្នា​ប្រញាប់ប្រញាល់​រត់​សំដៅ​រថយន្ត​នោះ និង​ព្យាយាម​លើ​វា ដើម្បី​រំដោះ​ស្ត្រី​រងគ្រោះ ។​

​នៅ​ទីបំផុត ស្ត្រី​នោះ​ត្រូវបាន​គេ​ទាញ​ចេញពី​ក្រោម​រថយន្ត និង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ។ ស្ត្រី​នោះ​ត្រូវបាន​គេ​រំពឹងថា​នឹង​នៅមាន​ជីវិត ៕ ឧ​ត្ត​ម​

spot_img
×