Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​សេណា បែក​កង់​ក្រឡាប់ ក្អូត​ចេញ ឈើ​ប្រណីត​ជាង​១០០​ដុំ

spot_img

​ព្រះវិហារ​៖ រថយន្ត​តូយ៉ូតា​សេណា​មួយ​គ្រឿង​បើក​លឿន គេច​ពី​ការដេញ​របស់​សមត្ថកិច្ច បាន​បណ្តាល​ឲ្យ បែក​កង់​ខាងឆ្វេង​ក្រឡាប់​ផ្ងារ​ជើង ក្អូត​ចេញ​ឈើប្រណីត ហើយ​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៨-៥៩​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ក្នុង​ភូមិ​រំចេក ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​រវៀង បាន​ប្រាប់ឲ្យដឹង​ថា រថយន្ត​ម៉ាក SIENNA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-3088 ដឹកឈើ​ធ្នង់​ចំនួន​១៦៧​ដុំ​។ វត្ថុតាង​រួម​មាន​រថយន្ត និង​ឈើ ត្រូវបាន​យក​ទៅ​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​។ រថយន្ត​បោះពួយ​យ៉ាង​លឿន ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ​បណ្តាល​ឲ្យ រថយន្ត​បែក​កង់​ខាងឆ្វេង ក៏​ក្រឡាប់​តែម្តងទៅ​។ ក្រោយ​ហេតុការណ៍​ក្រឡាប់​រថយន្ត​នោះ គឺ​នៅ​ក្នុង​រថយន្ត​មាន​ផ្ទុក​ឈើ​ប្រណីត​ខុសច្បាប់​ប្រភេទ ធ្នង់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×