Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស៊ី​ទាស់សម្តី យក​ដំបង​គប់​គ្នា តែ​ត្រូវ​ចំ​ស្រី្ត​ចំណាស់ម្នាក់ បណ្តាលឲ្យ​ស្លាប់​

spot_img

​ពោធិ៍សាត់ ​៖ មនុស្ស​មួយ​ក្រុម ផឹកស៊ី​ស្រវឹង​រៀងខ្លួន ក៏​មាន​បុរស​២​នាក់​ទាស់​ពាក្យសម្តី​គ្នា ហើយ​បុរស​ម្នាក់ បាន​យក​ដំបង​ឈើ គប់​ទៅលើ​គូទំនាស់ ប៉ុន្តែ​មិន​ត្រូវ បែរ​ជា​ដំបង​ហោះ​ទៅ​ត្រូវចំ​ស្ត្រី​ម្នាក់ បណ្តាលឲ្យ​ស្លាប់​។

​ជនរងគ្រោះ​ឈ្មោះ ហ៊ិ​ន អែម ភេទ​ស្រី អាយុ​៦០​ឆ្នាំ ។ ជនសង្ស័យ​ឈ្មោះ សឿ​ម ស៊ីម រស់នៅ​ភូមិ​.​ឃុំ​ជាមួយ​ជនរងគ្រោះ បាន​រត់គេចខ្លួន ដែល​ជា​គូទំនាស់ ជាមួយនឹង​ប្តី​ស្ត្រី​រងគ្រោះ ។ ករណី​នេះ​កើតឡើង​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​អូរ​ស្រាវ ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់ឲ្យដឹង​ថា មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​និង​ប្តី បាន​ហៅ​ពឹង​ពរ​រក​អ្នកជិតខាង មក​ជួយ​លើក​ផ្ទះ​របស់​គាត់ ក្រោយ​លើក​ផ្ទះ​រួច ក៏​មាន​ការផឹកស៊ី លុះ​ផឹក​ស្រវឹង​រៀងខ្លួន ក៏​មាន​ទាស់​ពាក្យសម្តី​គ្នា​។ ឈ្មោះ សឿ​ម ស៊ីម ក៏​បាន​យក​ដំបង​បម្រុង​គប់​ជា​ម្ចាស់ផ្ទះ តែ​គប់​មិនត្រូវ បែរ​ជា​ចំ​ស្រី្ត​ជា​ប្រពន្ធ បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់ ។​

​លោក​វរសេនីយ៍ត្រី តាន់ គា​រិទ្ធ អធិការ​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ បាន​បញ្ជាក់​ឲ្យដឹងថា ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ លើ​សាកសព​ជនរងគ្រោះ កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×