Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់ទម្លាប់អាក្រក់​មករកលុយ (លេសខ្ចី) ញយដងពេក មានអី ថ្ងៃមួយបងស្រីធ្វើរឿងនេះដាក់ ទើបភ្ញាក់ខ្លួន!!

spot_img

​​ស្ត្រី​ម្នាក់​តែងតែ​មក​មក​ផ្ទះ​បងស្រី​របស់​ខ្លួន ដើម្បី​សុំ​លុយ​ដោយ​មិនដឹងថា លុយ​វា​ពិបាក​រក​ប៉ុណ្ណា​​នោះទេ រហូត​ដល់​បងស្រី​នាង​ឲ្យ​នាង​ធ្វើ​រឿង​មួយ ទើប​ភ្ញាក់ខ្លួន និង​យល់​ពី​តម្លៃ​លុយ​។​

​ថ្ងៃមួយ ស្ត្រី​ម្នាក់​ឈ្មោះ Hannah បាន​មកលេង​ផ្ទះ​បងស្រី​បង្កើត​របស់​នាង ប៉ុន្តែ​នាង​មិន​ត្រូវបាន​​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នោះទេ ព្រោះ​បងស្រី​នាង​ឈ្មោះ Esther ដឹង​ច្បាស់​ថា ប្អូន​គាត់​មក​លេង​​គឺ​ដើម្បី​តែ​សុំ​លុយ និង​ខ្ចីលុយ​ប៉ុណ្ណោះ​។ គាត់​បាន​ឲ្យ​លុយ​ប្អូនស្រី​គាត់​ជា​ញឹកញាប់ ប៉ុន្តែ​ម្តងនេះ​​គាត់​បាន​ឲ្យ​ប្អូនស្រី​ធ្វើ​រឿង​មួយ ដើម្បី​កុំ​ឲ្យ​ប្អូន​គាត់​ទម្លាប់​មក​យក​លុយ​ស្រួលៗ​ពេក​។​

​នៅថ្ងៃនោះ គ្រាន់តែ​មក​ដល់​ផ្ទះ​បងស្រី​ភ្លាម នាង​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ប្រាប់​បងស្រី​នាង​ទេ​ថា នាង​​មិន​មាន​សល់​លុយ​ច្រើន​ទេ នាង​ចង់​ខ្ចីលុយ ៤០០​ដុល្លា​សិន​។

Esther គ្រាន់តែ​លឺ​ប្អូនស្រី​និយាយ​ខ្ចី​លុយ​បែប​នោះ នាង​មិន​មាន​ប្រតិកម្ម​អី​ទេ ដោយ​គ្រាន់តែ​​ញញឹម និង​និយាយ​ប្រាប់​ប្អូនស្រី​ថា “Hannah លើក​នេះ បង​នឹង​ឲ្យ​ប្អូន ៨០០​ដុល្លា ប៉ុន្តែ​ត្រូវ​ជួយ​​ធ្វើ​រឿង​មួយ​ឲ្យ​បងសិន​”​។​

​គ្រាន់តែ​លឺថា​បងស្រី​ឲ្យ ៨០០​ដុល្លា Esther ក៏​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែល​ខុស​ពី​សព្វដង ព្រោះ​ពេល​មក ខ្ចី​លុយ​រាល់ដង នាង​ត្រូវ​និយាយ​បញ្ចុះ​បញ្ជូ​លបង​ស្រីនាង​យ៉ាងច្រើន ទើប​បាន​លុយ​។ នាង​និយាយថា​ ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​បង​? ខ្ញុំ​អាច​ធ្វើ​អ្វី​គ្រប់​រឿង ដែល​បង​ចង់ឲ្យ​ខ្ញុំ​ធ្វើ​។​

Esther ប្រាប់​ប្អូនស្រី​ថា មាន​អុស​នៅ​ខាងក្រោយ​ផ្ទះ​ច្រើនណាស់ ហើយ​នេះ​ជា​កាំបិត និង​ញញួរ​​ជួយ​ពុះ​វាឲ្យ​បងផង​។ បង​មាន​លក្ខ័ណ្ឌ ២ គឺ មិន​ត្រូវ​ឲ្យ​នរណា​គេ​ជួយ ឬ​ប្រើប្រាស់​អ្វី​ផ្សេង​ក្រៅតែពី​​កាំបិត និង​ញញួរ​ទេ​។​

​បន្ទាប់​ពី​បងស្រី​ប្រាប់​រួច Hannah បាន​ទៅ​ខាងក្រោយ​ផ្ទះ និង​រាប់​ឃើញ​មាន​អុស ២០០​កង់​។ នាង​​មាន​ពេល ៣​ម៉ោង​ដើម្បី​ពុះអុស​នោះ​។ នាង​គិតក្នុងចិត្ត​ថា នាង​អាច​ធ្វើ​វា​បាន ហើយ​នាង​ក៏បាន​ប្រាប់​បងស្រី​នាង​ថា នាង​អាច​ធ្វើបាន​។​

​បន្ទាប់​ពី​ពុះ​អស់ កន្លះ​ម៉ោង នាង​មាន​ជំនឿ​ចិត្ត​ថា នាង​អាច​បញ្ចប់​វា​មុន​ពេល​កំណត់​បាន​។ ប៉ុន្តែ​​អ្វីៗ​មិន​ស្រួល​ដូច​នាង​គិត​នោះទេ ដោយ​កិច្ចការ​នោះ​កាន់តែ​ពិបាក​ទៅៗ នៅពេល​នាង​អស់កម្លាំង​​ហើយ​ដៃ​របស់​នាង​ពង​ពេញ ដោយសារ​ពុះអុស​ទាំងនោះ រួច​នាង​ក៏​សម្រេចចិត្ត​ឈប់​ធ្វើ​វា​។​

​ទោះយ៉ាងណា បងស្រី​នាង​នៅ​តែ​ឲ្យ​លុយ ៨០០​ដុល្លា​ដល់​នាង ហើយ​ខណៈ​នាង​ទទួលយក​លុយ​​នាង​ភ្ញាក់ខ្លួន​ដឹងថា ដៃ​បងស្រី​របស់​នាង​ពោរពេញ​ទៅដោយ​ពង ដោយសារ​កិច្ចការ​លំបាក​ទាំងនោះ​​ដើម្បី​បាន​លុយ​ចិញ្ជឹមជីវិត​។​

Esther អាយុ​លើស​ប្អូនស្រី​នាង​តែ ៣​ឆ្នាំ​ប៉ុណ្ណោះ​ប៉ុន្តែ​មាន​ភាពចាស់ទុំ​ជាង Hannah ឆ្ងាយ​ណាស់​។​

Esther បាន​ប្រាប់ប្អូ​ស្រី​នាង​ថា បង​មិន​ចង​ឲ្យ​ប្អូន​រស់នៅ​បែប​នេះ​ទៀត​ទេ​។ ប្អូន​នឹង​មិន​អាច​ពឹង​​ពាក់​ខ្លួនឯងបាន​នោះទេ បើ​បង​នៅ​តែ​ឲ្យ​លុយ​ប្អូន​ស្រួលៗ​។ ពេល​បង​ឲ្យ​ប្អូន​ពុះអុស​ដោយ​មិន​ប្រើ​​ពូថៅ មក​ពី​បង​ចង់​ឲ្យ​ប្អូន​យល់ថា រាល់​ការងារ​ទាំងអស់ មិន​អាច​សម្រច​បាន​ដោយ​គ្មាន​ការប្រឹង​​ប្រែង​នោះទេ​។ ប្អូន​នៅ​ក្មេង​ណាស់ ដូច្នេះ​គួរ​ប្រើ​ពេលវេលា​ដើម្បី​រៀន​ពីអ្វីៗ​នៅ​ជុំវិញ​ខ្លួន​។​

​ចាប់ពីពេលនោះ​មក Hannah បាន​សម្រេចចិត្ត​រក​ការងារ​ធ្វើ​ដើម្បី​សន្សំ​លុយ ហើយ​នាង​ក៏​មិន​ដែល​សុំ​លុយ​បងស្រី​នាង​ទៀត​ទេ​។ នាង​បាន​ដឹង​ច្បាស់​ថា វិធី​មួយ​ដើម្បី​ផ្លាស់ប្តូរ​ជីវិត​នាង​គឺ​ត្រូវខិតខំ​​ធ្វើការ ហើយ​វា​ក៏​មិន​ដែល​ហួសពេល ដើម្បី​ផ្លាស់ប្តូរ​ជីវិត​ដែរ​៕​ សុភ័ក្ត្រ

spot_img
×