Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​កំហូច​ម្នាក់​ត្រូវ​ចាប់ខ្លួន បន្ទាប់​យកដៃ​បៀតបៀន «​តំបន់​ពិសេសៗ​» ស្ត្រី​ជាច្រើន​នាក់ ខណៈ​កំពុងធ្វើដំណើរ​នៅលើ​ស្ពាន (​មាន​វីដេអូ​)

spot_img

​បណ្តា​វីដេអូ​មួយចំនួន​ដែល​បា​នប​ន្យ​ល់​ទុកជា «​ភស្តុតាង​» ស្តែងៗ​ឥត​ក្លែងបន្លំ ឈានដល់​ចាប់ខ្លួន​បុរស​កំហូច​ម្នាក់ ដែល​ឆក់​ឱកាស​ពិសេសៗ យកដៃ​បៀតបៀន​ត្រង់​តំបន់ «​កេរ្តិ៍ខ្មាស់​» ស្ត្រីៗ​អ្នកដំណើរ​ជាច្រើន ខណៈ​បុរស​រូបនេះ​បានធ្វើ​ដំណើរ​នៅតាម​ទីកន្លែង​ផ្សេងៗ នៅក្នុង​ប្រទេស​ចិន ។​

​ប៉ូលីស​កាលពី​ម្សិលមិញ បាន​ចាប់ខ្លួន​បុរស​ជនជាតិ​នេ​ប៉ាល់​អាយុ ២២ ឆ្នាំ ពីបទ​ចោទប្រកាន់​បៀតបៀន​កេរ្តិ៍ខ្មាស់​ស្ត្រី​ជាច្រើន​នាក់ នៅក្នុង​ចន្លោះ ៣ នាទី នៅលើ​ស្ពាន ។​

​វីដេអូ​ចេញផ្សាយ​ដោយ Apple Daily បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ ពាក់អាវ​យឺត​ពណ៌​បៃតង​ដៃ​វែង ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ និង​សា​កាដូ​១ ធ្វើដំណើរ​នៅលើ​ស្ពាន​មួយ​ដែល​ត​ភ្ជាប់​ផ្សារ​ទំនើប IFC ទៅ Star Ferry Peir និង​បាន​ប្រើ​ដៃ «​ប្រឆាំង​» ភ្លៅ និង​កំប៉េះគូទ​ស្ត្រីៗ​ដែល​ដើរ​ពុំ​ចាប់អារម្មណ៍​ទាំងនោះ ។​

​បុរស​កំហូច​រូបនោះ​ដែល​កាមេរ៉ា​ចាប់បាន និង​ត្រូវ​បានដឹងថា​មានឈ្មោះ Al Lim បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ នៅវេលា​ម៉ោង ៧ យប់ ។​

Apple Daily បន្ទាប់មក បាន​រាយការណ៍​ហេតុការណ៍​នេះ ទៅ​ប៉ូលីស​កាលពី​ព្រឹក​ម្សិលមិញ ហើយ​ប៉ូលីស​ត្រូវបាន​ដាក់ពង្រាយ​នៅ​តំបន់​ផែ​កាណូត​កណ្តាល ។​

​នៅ​ទីនោះ ពួកគេ​បាន​រកឃើញ​ជនសង្ស័យ​ឈរ​នៅ​ខាងក្រៅ​សរសរ​ស្ពាន​មួយ នៅវេលា​ម៉ោង ១២ និង ៤៥ នាទី​យប់ ដោយ​ស្ថិតក្នុង​សម្លៀកបំពាក់​ដដែល ដូច​នៅក្នុង​វីដេអូ​ភស្តុតាង ។​

​ប៉ូលីស​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​រូបនេះ និង​ទីបំផុត បានដឹងថា បុរស​រូបនេះ ពិតជា​បានធ្វើ​សកម្មភាព​ពុំ​សមរម្យ ទៅលើ​ស្ត្រី​ជាច្រើន​ដូច​ការចោទប្រកាន់​មែន ។​

​ប៉ូលីស​បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​ជា​ជនជាតិ​ហុងកុង បាន​ប្រាប់​ប៉ូលីស​ថា គាត់​ពុំមាន​ការងារ​ធ្វើ​នោះទេ ។​

​ទោះយ៉ាងណា ប៉ូលីស​នៅតែ​ស្វែងយល់​ពី​ហេតុផល​ស្ថិតនៅ​ពីក្រោយ​ករណី​បៀតបៀន​របស់​បុរស​រូប​នេះ ប៉ុន្តែ បន្ថែមថា ការស៊ើបអង្កេត​ដំបូង បាន​បញ្ចេញ​ថា ជនសង្ស័យ​ពុំមាន​គោលដៅ​ទៅលើ​ស្ត្រី​ជាក់​លាក់ណា​ម្នាក់​នោះទេ ។​

​ប៉ូលីស​ក៏បាន​បញ្ជាក់ថា ពួកគេ​ពុំ​បានទទួល​របាយការណ៍​ណាមួយ ពី​ស្ត្រី​រងគ្រោះ​ណា​ម្នាក់​នោះទេ ទាក់ទង​នឹង​ករណី​បៀតបៀន​កេរ្តិ៍ខ្មាស់ នៅលើ​ស្ពាន​នោះទេ ប៉ុន្តែ បាន​លើកទឹកចិត្ត​ដល់​ជនរងគ្រោះ ឬ សាក្សី​ទាំងឡាយ ឲ្យ​ទាក់ទង​ទៅ​ក្រុម​ស៊ើបអង្កេត ដោយ​ខ​ល​ទៅ​លេខ 3660-9550 ៕ ចន្ទី​

spot_img
×