Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ កំពុង​បើក​រថយន្ត ស្រាប់តែ​ដាច់ខ្យល់​ស្លាប់ សង្ស័យ​ខ្យល់គ ឬ​លើសឈាម​

spot_img

​ភ្នំពេញ ៖ បុរស​វ័យ​កណ្តាល​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់ ពេល​កំពុង​បើក​រថយន្ត កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៩៥៨ ស្ថិតក្នុង​ភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​មាន​អាយុ​ប្រមាណ​៤០​ឆ្នាំ ហើយ​ករណី​ស្លាប់​នេះ សង្ស័យ​ខ្យល់គ លើសឈាម គាំងបេះដូង ខណៈ​ដែល​ជនរងគ្រោះ​បើករថយន្ត តាមផ្លូវ រួច​ឈប់​ក៏​ដេកស្លាប់​លើ​ដៃ​ចង្កូតរថយន្ត​តែម្តង​។​

​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ 2AS-2766​។ ជនរងគ្រោះ​នៅ​មិនទាន់​ដឹង​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ពេល នេះ​កម្លាំង​សមត្ថកិច្ច បាន​ទាក់ទង ដើម្បី​ឲ្យ​សាច់ញាតិ​មក​ទទួលយក​សព ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×