Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីរូបស្អាតត្រូវប្តីបោះបង់ចោល បន្ទាប់ពីបាត់បង់ជើងទាំងពីរក្នុងគ្រោះរញ្ជួយដី តែប៉ុន្មានឆ្នាំក្រោយ ជីវិតនាងផ្លាស់ប្តូរទាំងស្រុង

spot_img

​កាលពី​ឆ្នាំ ២០០៨ មាន​គ្រោះ​រញ្ជូន​ដី​ដ៏​ខ្លាំង​មួយ​បាន​វាយប្រហារ​ខេត្ត Sichuan ប្រទេស​ចិន បណ្តាល​​ឲ្យមាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​។ មនុស្ស​ជាច្រើន​បែកបាក់​គ្រួសារ ហើយ​រឿង​ដ៏​សោ​ក​សង្រេង​នេះ​ ​ក៏​បាន​កើតឡើង​លើ​ស្ត្រី​ស្រស់​ស្អាត​ម្នាក់​ដែរ​ឈ្មោះ Liao Zhi ដោយ​នាង​ត្រូវ​បាត់បង់​ជើង​ទាំង ២ និង​​កូនស្រី​ជា​ទីស្រឡាញ់​អាយុ ១​ឆ្នាំ​។​

​មុន​ពេល​សោកនាដកម្ម​កើតឡើង ស្ត្រី Liao Zhi បាន​រស់នៅ​ជាមួយ​គ្រួសារ​ដ៏​រីករាយ ប៉ុន្តែ​ប្តី​នាង បាន​បោះបង់​នាង​ចោល ក្រោយ​ពេល​នាង​ត្រូវ​ពិការ​ជើង​ទាំងសងខាង ដោយ​គ្រោះ​​រញ្ជួយ​ដី​។​

​នៅពេល​បាត់បង់​ជើង​ទាំង​សងខាង និង​ត្រូវ​ប្តី​បោះបង់ចោល ស្ត្រី Liao Zhi ទទួលរង​បន្ទុក​យ៉ាង​​ខ្លាំង​ក្នុង​ជីវិត ខណៈ​គាត់​គឺជា​អ្នក​រាំ និង​គ្រូបង្ហាត់​រាំ​ផងដែរ ប៉ុន្តែ​នាង​មិន​បោះបង់​ចោល​ការតស៊ូ​​ឡើយ​។ នាង​យល់ថា នាង​ត្រូវ​តែ​បន្ត​ជីវិត​របស់​នាង​ទៀត ព្រោះ​អតីតកាល​មិន​អាច​ត្រឡប់​ថយក្រោយ​​បាន​នោះឡើយ​។​

​នាង​តែងតែ​គិត​វិជ្ជមាន​ជានិច្ច និង​ប្តេជ្ញា​សម្រេ​ចក្តី​ប្រថ្នា​របស់​នាង​ដើម្បី​ក្លាយជា​អ្នករាំ​ដ៏​អស្ចារ្យ​​និង​គ្រូបង្ហាត់​រាំ ដូច្នេះហើយ​ទើប​នាង​ប្រើ​ជើងសិប្បនិម្មិត​ជំនួស ដើម្បី​បន្ត​ជីវិត​របស់​នាង​ជា​អ្នករាំ​។​

៥​ឆ្នាំក្រោយ ក៏​មាន​គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​ប្រទេស​ចិន​ម្តងទៀត​នៅ​តំបន់ Ya An ស្ថិតក្នុង​ខេត្ត Sichuan ដដែល ហើយ​វា​ធ្វើឲ្យ​នាង​នឹកឃើញ​ពី​ការលំបាកនៃ​គ្រោះធម្មជាតិ​នោះ ព្រោះ​នាង​ធ្លាប់​​ជួបប្រទះ ដូច្នេះ​នាង​ក៏​សម្រេចចិត្ត​ទៅ​តំបន់ Ya An ដើម្បី​ជួយ​ប្រជាជន​រងគ្រោះ​នៅ​ទីនោះ ដោយ​​ធ្វើ​ជា​អ្នកស្ម័គ្រចិត្ត​។​

​សាធារណៈ​កោតសរសើរ​នាង​ជាខ្លាំង ហើយ​មាន​ការ​ងើយ​ឆ្ងល់​ថា ហេតុអ្វី​ក៏​ស្ត្រី​ស្អាត​បែប​នេះ​សុខចិត្ត​​ធ្វើការ​ស្ម័គ្រចិត្ត​ជួយ​ជនរង​គ្រោះ​​ទាំង​នាង​ខ្លួនឯង ពិការ​ជើង​បែប​នោះ​។ នាង​ក៏​បាន​រៀបរាប់​សាច់​​រឿង​របស់​នាង​ដល់គ​ស្តាប់​។​

​នាង​មិន​អាច​នៅ​ស្ងៀម​ដោយ​មិន​ព្រម​ធ្វើ​អ្វី​សោះ​ដើម្បី​ជួយ​ជនរងគ្រោះ​នោះទេ ព្រោះ​នាង​ធ្លាប់​ជឿ​ង​​រឿង​បែប​នោះ​។ ការងារ​ស្ម័គ្រចិត្ត​ពិតជា​ជំរុញ​ទឹកចិត្ត​នាង​យ៉ាងខ្លាំង​។​

​នាង​បាន​អភ័យទោស​ដល់​អតីត​ប្តី​របស់​នាង ដែល​បាន​ចាកចោល​នាង ហើយ​នាង​និយាយថា​ការចាកចេញ​របស់​ប្តី​នាង បាន​ធ្វើឲ្យ​នាង​ប្រែក្លាយ​ទៅ​ជា​ស្ត្រី​រឹងមាំ​រហូត​ដល់​សព្វថ្ងៃ​។​

​ឥឡូវ​នាង​បាន​ជួប​ស្នេហា​ពិត និង​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែល​ទទួល​យក​នាង​៕ សុភ័ក្ត្រ

 

spot_img
×