បន្ទាយមានជ័យ : សមត្ថកិច្ចទើបរកឃើញតម្រុយ ហើយអះអាងផ្ទុយពីម្សិលមិញថា ករណីឃាតកម្មបុរសកម្លោះចាស់ម្នាក់នៅជើងភ្នំខ្លាកូន ជាករណីប្លន់យកទ្រព្យសម្បត្តិ(ម៉ូតូនិងទូរស័ព្ទដៃ) ពុំមែនជាករណីរំលោភសម្លាប់ទេ។ ជនរងគ្រោះស្រឡាញ់ភេទដូចគ្នា មិនស្រឡាញ់ស្រីទេ។នេះបើតាមរីឯ ជាងកាត់សក់ធ្លាប់រួមអាជីពជាមួយនៅប្លុកអក្សរអ៊ុយ បានប្រាប់CEN ។
ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរពាលខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី២៩ខែឧសភាថា: កំលាំងជំនាញព្រហ្មទ័ណ្ឌ នគរបាលបច្ចេកទេស វិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្ត ចុះសហការជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុង សិរីសោភ័ណ ធ្វើការស្រាវជ្រាវ និងពិនិត្យលើស្លាកស្នាមសាកសព ហើយសន្និដ្ខានបានថាករណីនេះគឺជាករណីឃាតកម្មគិតទុកជាមុន(សំលាប់យកទ្រព្យ)។
ក្នុងនោះ បើតាមម្តាយជនរងគ្រោះនិយាយថា :សំភារៈជនរងគ្រោះ ដែលបាត់បង់មានៈ ១_ម៉ូតូ០១គ្រឿង ម៉ាក C១២៥សេរី ឆ្នាំ២០០៤ពណ៏ខ្មៅស្លាកលេខមិនចាំ ។២_ទូរស័ព្ទ០១គ្រឿងម៉ាកសាំស៊ុង លេខ០៩៦៨៤៧៦៩៩៧ ។
សូមរំលឹកថា សាកសពឈ្មោះភឿន ស៊ីមឿន ភេទប្រុសអាយុ ៣៨ឆ្នាំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុុងសិរីលោភ័ណ ត្រូវកម្មករសំណង់នៅវិទ្យាល័យហ៊ុន សែន ខ្លាកូនដែលឡើងភ្នំរកបេះបន្លែព្រៃដើមក្រចកអណ្តើក បានប្រទះឃើញសពផ្ងាពោះអាក្រាតខោ មានអាវយឺតនៅជើងភ្នំខ្លាកូន ខាងក្រោយវិទ្យាល័យនេះ នាភូមិខ្លាកូនសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៨ ។
លោក ប៊ុន តុល នគរបាលព្រហ្មទ័ណ្ឌក្រុងសិរីសោភ័ណអោយដឹងថាយោងការធ្វើកោសល្យវិច្ច័យ សពបានរងរបួសបែកក្បាលពីក្រោយ ៤សម ដាច់ចង្ការ៥សម សៀតផ្កាឆ្វេង ស្នាមដាច់៣សម បបូរមាត់លើដាច់៣សម។ហើយអាចស្លាប់ពី៥ទៅ៧ថ្ងៃមកហើយ។
សពមានឈ្មោះ ភឿន ស៊ីមឿន ភេទប្រុសអាយុ៣៧ឆ្នាំ មានគណនីហ្វេសប៊ុក ឈ្មោះ កូវីត ។
ពីដំបូងៗ អ្នកស្រុកនិងសមត្ថកិច្ចបង្ហើបថា ករណីឃាតកនេះថា. អាចជនររងគ្រោះនាំនារីណាទៅរំលោភ ហើយត្រូវនាងនាងឬមិត្តប្រុសនាងព្រួតសម្លាប់។ ឬក៏ត្រូវស្ត្រីណាចាប់រំលោភ ហើយសម្លាប់។
ប៉ុន្តែជាងកាត់សក់ជាមួយនៅប្លុកអក្សរអ៊ុយ (U) និយាយប្រាប់CENនាថ្ងៃទី២៩ឧសភាថា ជនរងគ្រោះកាលពីនៅរស់ ធ្វើការជាជាងកាត់សក់ និងរបរមិនឆ្ពោះត្រង់ណា១ចំនួនទៀត ។ ជនរងគ្រោះក៏ចូលចិត្តដើរលេងនិងផឹកស៊ីជាមួយមិត្តភក្តិប្រុសៗ ហើយខ្លះថាគេស្រឡាញ់ភេទប្រុសដូចគ្នាផងដែរ ៕ ដោយ ៖ បន្ទាយ