Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ខេត្ត​តាកែវ ៖ ​ត្រូវតែ​ក្តាប់​អោយបាន​នូវរាល់​សភាព​ការណ៍ទាំងអស់​ក្នុង​មូលដ្ឋាន​ក្នុង​ខេត្ត​ដើម្បី​រាយ​ការណ៍ជូន​ថ្នាក់លើ​ បើសិនជា​មាន​សភាព​ការណ៍ញុះញុង់ណាមួយ​កើតឡើង​

spot_img

​​តាកែវ​៖ ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង បំពាក់​ឋានន្ដរស័ក្ដិ ជូន​ដល់​នគរបាល​៤៦​រូប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​អគ្គស្នងការ​រង នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ យកចិត្តទុកដាក់ ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស​កម្លាំង​នគរបាល​ក្នុង​មូលដ្ឋាន​ខេត្ត​តាកែវ ត្រូវតែ​ក្ដោប​ក្ដាប់​សភាពការណ៍​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​ប្រសិន​មាន​សភាពការណ៍ ឬ​ចលនា​ញុះញង់​ណាមួយ​កើតឡើង ត្រូវតែ​រាយការណ៍​ជូន​ថ្នាក់លើ​ជា​បន្ទាន់​ផង​ដែរ ដើម្បី​មាន​វិធានការណ៍​។

បន្ថែម​ពី​នេះ​ឯកឧត្តម​អគ្គស្នងការ​រង ក៏​បាន​ប្រាប់​ទៅកាន់​មន្ដ្រីនគរបាល​ដែល​ទើបតែ​ទទួលបាន​ភារកិច្ច​ថ្មី មុខតំណែង​ថ្មី ត្រូវ​ប្រឹងប្រែង​បំពេញ​កិច្ច​ការងារ​ទៅតាម​ភារកិច្ច​របស់​ខ្លួន មិន​ត្រូវយក​អំណាច​ទៅ​គៀបសង្កត់​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះទេ ព្រោះ​ស័ក្ត និង​មេដាយ​កិត្តិយស​ទាំងអស់​នោះ​គឺ​បានមក​ពី​ស្នារ​ដៃ​នៃ​ការបម្រើ​រាស្ត្រ ។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង បំពាក់​ឋានន្ដរស័ក្ដិ ជូន​ដល់​នគរបាល​៤៦​រូប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នោះ​គឺ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែល​នៅក្នុង​ពិធី​នោះ​ដែរ ក៏​មាន​ការផ្ដល់​នូវ​គ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ឌសរសើរ លិខិត​សរសើរ​ផងដែរ ក្នុង​នោះ​មេដាយ​៦៦​គ្រឿង មាន​មាស​៣០​គ្រឿង​, ប្រាក់​២៣​គ្រឿង​, សំរិទ្ធ​១៣​គ្រឿង​ ៕ តាកែវ​

spot_img
×