Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​សន្តោស​ប្រណី​ចំពោះ​សត្វលោក​ដូចគ្នា ពេលខ្លះ ឆ្កែ​គ្រាន់បើ​ជាង​មនុស្ស​ផង ព្រោះ​ពេល​ខ្លះ​មនុស្ស​ជា​អ្នក​បោះបង់ចោល តែ​ឆ្កែ​ទៅវិញ​ទេ ដែល​ខំ​ពាំ រួច​រត់​រក​អ្នក​ជួយ​ (មានវីដេអូ)

spot_img

​ប្រហែល​ជា​មនុស្ស​ជាច្រើន​នៅ​ចងចាំ​រឿង​ទារក​ទើប​កើត​ម្នាក់ ត្រូវបាន​គេ​យក​ទៅ​បោះបង់ចោល ចៃដន្យ​មាន​ឆ្កែ​អនាថា​មួយ​ក្បាល​បាន​សង្គ្រោះ​ទារក​នោះ​នា​ឆ្នាំ ២០១៥ នៅ​ប្រទេស​ចិន ។ នេះ​ជា​រឿង​រំភើបចិត្ត និង​កើតរឿង​ពិត​ក្នុង​វាល​វដ្ត​សង្សារ​នេះ មាន​កាសែត​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​ជាច្រើន​ចុះផ្សាយ​ពី​រឿង​នោះ ។​

​ទារក​ដែល​គេបោះបង់​ចោល​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ទឹប់​ទឹកភ្នែក​មិនបាន​

​កាលនោះ​មាន​ព័ត៌មាន​មួយ​ចុះផ្សាយ​ថា ឆ្កែ​អនាថា​មួយ​ក្បាល​កំពុង​រុករក​ចំណី​ចម្អែត​ក្រពះ​ក្នុង​គំនរ​សំរាម ដោយ​ចៃដន្យ​វា​ប្រទះឃើញ​ទារក​ទើប​កើត​ម្នាក់ ពុំ​ទាន់​ទាំង​បាន​កាត់​ទងផ្ចិត​ផង ។ ភ្លាមៗ​នោះ​វា​បាន​យក​មាត់​ពាំ​ក្មេង​នេះ ដើរ​សំដៅ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន បំណង​ឲ្យគេ​ជួយសង្គ្រោះ ។​

​ឆ្កែ​អនាថា ចេះ​រក​វិធី​ដើម្បី​សង្គ្រោះ​ជីវិត​ទារក​គួរឲ្យ​អាណិត​ម្នាក់នេះ ។​

​ខណៈពេល​នោះ​មាន​មនុស្ស​ជាច្រើន​បាន​រួមដៃគ្នា​ជួយសង្គ្រោះ​ផ្តល់​ទឹកដោះ ហើយ​បញ្ជូន​ទារក​នេះ​ទៅកាន់​មន្ទីរពេទ្យ សមត្ថកិច្ច​ក៏​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ស្វែងរក​ឪពុក​ម្តាយ​របស់​វា​។ ថ្មីៗ​នេះ គេ​ទើប​ចែករំលែក​រូប​ភាពបច្ចុប្បន្ន​របស់​ទារក​នេះ​កាលពី ៣​ឆ្នាំមុន ពេល​ដែល​ត្រូវបាន​ឆ្កែ​អនាថា​ជួយសង្គ្រោះ​ជីវិត ។​

​រូបភាព​បច្ចុប្បន្ន​របស់​ទារ​កនេះ ។​

​ជាង​៣​ឆ្នាំក្រោយ ទារក​នេះ​ប្រែ​មុខមាត់ និង​រូបរាង​គួរ​ឲ្យ​ស្រឡាញ់ ហើយ​ខុសប្លែក​ទាំងស្រុង​ពីអ្វីៗ​ដែល​គេ​ឃើញ​កាលពី ៣​ឆ្នាំមុន ។ ទារក​ពេលនោះ​បាន​គ្រង​ជីពរ​ក្លាយ​ជា​សាមណេរ​មួយអង្គ អ្វីៗ​ដែល​គេ​ឃើញ​បញ្ជាក់ថា ទារក​ពេលណា​នោះ​ត្រូវ​បាន​វត្ត​លោក​យក​មក​ចិញ្ចឹម​ថែទាំ ។​

spot_img
×