Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​ចម្លើយសារភាព​របស់​ក្រុម​ចាប់ជំរិត​ស្ត្រី​ទេសចរ​ចិន នៅ​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ ដោយ​ទាមទារ​ប្រាក់​លោះ ៥ លាន​បាត (​មាន​វីដេអូ​)

spot_img

​ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​ស្ត្រី​ក្នុងស្រុក​ម្នាក់​ដែល​គេ​ជឿថា​ជា​មេគំនិត ស្ថិតនៅ​ពីក្រោយ​អំពើ​ចាប់ជំរិត​ស្ត្រី​អ្នកទេសចរ​ជនជាតិ​ចិន​ម្នាក់ នៅ​អាកាសយានដ្ឋានសុវណ្ណភូមិ នៅក្នុង​ទីក្រុង​​បាងកក ​ប្រទេសថៃ​ ។​

​ស្ត្រី​ឈ្មោះ Wansikan Termthanapat អាយុ ៤២ ឆ្នាំ ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ចាប់ជំរិត ដែល​ពាក់ព័ន្ធ​នឹង​ការចាប់​បង្ខំ​ស្ត្រី​ឈ្មោះ Chen Jincai នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ។ ស្ត្រី​រូបនេះ ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​យក​កាំភ្លើង​ភ្ជង់​ក្បាល​ស្ត្រី​រងគ្រោះ ខណៈពេលដែល​នាង​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​របស់​ពួកគេ ។ នេះ​បើ​យោងតាម The Standard ។​

​ចំណែក​លោក Nipon Buddharaksa មន្ត្រី​ផ្នែក​អន្តោប្រវេសន៍​ថៃ ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​វីដេអូ​ឃ្លាំមើល ដែល​អមដំណើរ Chen ចេញពី​ព្រលានយន្តហោះ ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ។​

​យោងតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Surachet Hakpan មេបញ្ជាការរង​នគរបាល​ទេសចរណ៍ បានឱ្យដឹងថា ពួកគេ​ស្ថិត​ក្នុងចំណោម​ក្នុងចំណោម​មនុស្ស ៦ នាក់ ក្នុងចំណោម​បក្ខពួក ១១ នាក់ ត្រូវបាន​ចាប់ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​នេះ ។​

​ប្រភពព័ត៌មាន​ឯកជន​មួយ​ផ្តល់​ឲ្យ​ក្រុម​ស៊ើបអង្កេត បានបញ្ជាក់​បន្ថែមទៀត​ថា មុនពេល​ចាប់ជំរិត អ្នកនាង Chen និង​ម្ចាស់​ជំនួញ​ចិន​ម្នាក់ បាន​មាន​ជម្លោះ​មួយ អំពី​បំណុល​ដែល​មិនបាន​សង ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ម្ចាស់​អាជីវកម្ម​ដែល​ពុំ​ត្រូវបាន​បញ្ជាក់​ឈ្មោះ​នោះ បាន​ជួល Wansikan និង​អ្នកសមគំនិត​ទៃទៀត ដែលជា​ជនជាតិ​ថៃ និង​ជនជាតិ​ចិន ចាប់ជំរិត Cen អំឡុងពេល​នៃ​ដំណើរ​ទេសចរ​របស់​នា​ង​នៅក្នុង​ប្រទេស​ថៃ ។​

​ក្រុម​នេះ​ដំបូង​បានទាមទារ​ប្រាក់ ៣ លាន​យន់ (470,000 ដុល្លារ​) ជា​តម្លៃ​លោះ ប៉ុន្តែ​បានទទួល ១.៩ លាន​យន់ (300,000 ដុល្លារ​) ពី​ស្វាមី​ជនជាតិ​កូរ៉េ​របស់ Chen ។ ជនសង្ស័យ​ជនជាតិ​ចិន​ទាំងនោះ ត្រូវបាន​គេ​រាយការណ៍​ថា បាន​រត់​ភៀសខ្លួន​ជាមួយ​លុយ​ទាំងនោះ ខណៈ​វា​បាន​គ្របដណ្ដប់​ទៅលើ​បំណុល​ដើម​របស់​ជនរងគ្រោះ​រួចទៅហើយ ។​

​ទោះជា​យ៉ាងណាក៏ដោយ Wansikan នៅតែ​ឃុំខ្លួន Chen ដោយ​ទាមទារ​ប្រាក់​លោះ​បន្ថែមចំនួន ៥ លាន​បាត (១៦០,០០០ ដុល្លារ​) ពី​ប្ដី​របស់​នាង ។ នៅពេលដែល Wansikan បាន​បដិសេធ​ការផ្តល់ជូន​ចុងក្រោយ ១​លាន​បាត ប្តី​របស់ Chen បាន​ស្វែងរក​ជំនួយ​ពី​ប៉ូលីស​ថៃ​នៅ​ថ្ងៃទី​១៨ ខែឧសភា ។​

​នៅពេល​អាជ្ញាធរ​ចាប់ផ្តើម​ការស៊ើបអង្កេត ពួក​អ្នក​ចាប់ពង្រត់​បាន​ដោះលែង Chen នៅតាម​ដងផ្លូវ​ក្នុង​សង្កាត់ Bang Na នៃ​ទីក្រុង​បាងកក នៅ​ថ្ងៃទី​១៩ ខែឧសភា បន្ទាប់ពី​ការឃុំខ្លួន Cen រយៈពេល ១៣ ថ្ងៃ​។ បន្ទាប់ពី​ការរៀបរាប់​របស់ Cen ប៉ូលីស​ក៏បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​ជនសង្ស័យ​ជន​ជាតិចិន​ទាំងនោះ ។​

​យោងតាម​ជនសង្ស័យ​២​នាក់​ត្រូវ​ចាប់ខ្លួន ដែលមាន​ឈ្មោះ Samruay Timkaew អាយុ ៣៨ ឆ្នាំ និង Nipon Weerasorn អាយុ ៣២ ឆ្នាំ​, នាង Wansikan បាន​ជួល​ពួកគេ​ដើម្បី​ការពារ​ជនរងគ្រោះ​ក្នុងតម្លៃ ១ ពាន់​បាត (៣០ ដុល្លារ​) ក្នុង​មួយថ្ងៃ ។ ពួកគេ​ក៏បាន​បង្ហាញ​ផងដែរ​ថា Wansikan បាន​វាយ​ធ្វើបាប​លើ​រូប Chen និង​បាន​យក​កាំភ្លើង​ភ្ជង់​ក្បាល​នាង​ទៀតផង ខណៈពេល​ចាប់ជំរិត ៕ ឧត្តម

spot_img
×