Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ត្រូវ​គេ​គំរាម​យក​ជីវិត​វិញ ព្រោះ​វេជ្ជបណ្ឌិត​រូប​នេះ​បែរជា​ជឿ​លើ​មន្តអាគម​ខ្មោច​ព្រា​យ ចុង​ក្រោយ​ធ្វើឲ្យ​អ្នក​ជំងឺ​ស្លាប់​យ៉ាង​ទាន់ហន់

spot_img

​វេជ្ជបណ្ឌិត​សញ្ជាតិ​ឥណ្ឌា​ម្នាក់ បាន​ធ្វើឲ្យ​ក្មេងស្រី​ម្នាក់ កើត​ជំងឺ​មហារីក​ស្លាប់​យ៉ាង​ទាន់ហន់ បន្ទាប់​ពី​ខ្លួន​គាត់​បាន​អញ្ជើញ​គ្រូ “​មន្ត​អាគម​” មក​ធ្វើ​កិច្ច​បណ្តេញ​ខ្មោច​ព្រា​យ ។​

​តាម Daily Mail, Sandhya Sonawane អាយុ ២៤​ឆ្នាំ មាន​ជំងឺ​មហារីក​ដោះ​ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ Deenanath នា Pune, Maharashtra ប្រទេស​ឥណ្ឌា ។​

​ជំនួស​ឲ្យ​ការព្យាបាល នាង Satish Chavan តាម​វិទ្យាសាស្ត្រ​ទំនើប វេជ្ជបណ្ឌិត​ផ្ទាល់​របស់​នាង Satish Chavan បែរ​ជា​សំណូមពរ​ឲ្យ​មនុស្ស​ម្នាក់​ដែល​មិនមែន​ជា​គ្រូពេទ្យ​អនុវត្ត​វិធី​បណ្តេញ​”​ខ្មោច​បិសាច​” ដោយ​ប្រើប្រាស់​ក្រណាត់​ក្រហម​មួយ​ផ្ទាំង​តូច និង​ក្រូចឆ្មារ ២-៣ ផ្លែ ពេល​ពិធី​នេះ​កំពុង​ធ្វើ​ក៏​ជា​ខណៈ​វេលា​ដែល​អ្នកជំងឺ​ដាច់ដង្ហើម​ដែរ ។​

​មុន​នោះ Satish Chavan បាន​ឆ្លងកាត់​ការវះកាត់​តាម​បែប​ធម្មតា នៅ​វិទ្យាស្ថាន​ថែបំប៉ន Chavan ប៉ុន្តែ​ដោយ​បាត់បង់​ឈាម​ច្រើនពេក ទើប​នាង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ Deenanath ។​

​ក្រុមគ្រួសារ​ឃើញ​ស្ថានការណ៍​បែបនេះ ដាក់​បណ្តឹង​ទៅ​ប៉ូលិស ខណៈពេលដែល​ភាគី​មន្ទីរពេទ្យ​បាន​បដិសេធ​មិន​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់​ក្មេងស្រី​នេះ ។ តំណាង​មន្ទីរពេទ្យ​អះអាងថា ពួក​គេ​ពុំបាន​ដឹងថា លោក Chavan បាន​ធ្វើ​ទង្វើ​បែប​ជំនឿ​អ​រូបិយ​ឡើយ ។​

​ចំណែក​វេជ្ជបណ្ឌិត Chavan វិញ​ក៏​បាន​ប្តឹង​ទៅ​ប៉ូលិស​ថា មាន​គេ​ទូរស័ព្ទ​មក​គំរាម​យក​ជីវិត​របស់​ខ្លួន ក្រោយ​ពេល​អ្នក​ជំងឺ​នេះ​ស្លាប់ ។ ប៉ុន្តែ​ពុំ​បាន​បកស្រាយ​បញ្ជាក់​អំពី​ហេតុការណ៍​ដ៏​ធ្ងន់ធ្ងរ​នាំឲ្យ​មាន​លទ្ធផល​រហូតដល់​ថ្នាក់​អ្នកជំងឺ​ស្លាប់​យ៉ាង​ទាន់ហន់​បែបនេះ ។ បច្ចុប្បន្ន​ករណីនេះ កំពុង​ត្រូវបាន​ស៊ើបអង្កេត ៕ ចន្ទ្រា​

spot_img
×