Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​និស្សិត​ក្រីក្រ​ម្នាក់ បានឈ្នះ​ការប្រកួត​ត្រៀម​ក្លាយជា​ភរិយា​របស់​សេដ្ឋី​ប្រេងកាត​នៅ​រុស្ស៊ី

spot_img

​និស្សិត​វ័យ ២៦​ឆ្នាំ​ម្នាក់ បាន​ទទួល​ជោគជ័យ​ក្នុង​កម្មវិធី​ទូរទស្សន៍​ដ៏​ចម្លែក​របស់​សេដ្ឋី​ប្រេងកាត​រុស្ស៊ី វ័យ ៥៥​ឆ្នាំ ។​

Yulia បង្អួត​ចិញ្ចៀនពេជ្រ តម្លៃ​ជិត ៣០.០០០​ដុល្លារ

កម្មវិធី​រើស​ប្រពន្ធ​តាម​ទូរទស្សន៍​មាន​ឈ្មោះ​ថា “Millionaire for Marriage” បាន​រក​ឃើញ​ម្ចាស់​ជ័យលាភី ដែល​ជា​ម្ចាស់​ជ័យលាភី​ដែលជា​សេដ្ឋី​ប្រេងកាត Konstantin Scherbinin ។​

​សេដ្ឋីប្រេងកាត​និងកូនទាំង ៤

​គួររំលឹកថា សេដ្ឋី​រូបនេះ​បានប្រគល់​សិទ្ធិ​ទាំងស្រុង​ឲ្យ​កូនៗ​របស់ខ្លួន ពិនិត្យ​និង​សម្រេច​ជ្រើសរើស​ភរិយា​លើក​ទី ៦ របស់ខ្លួន ។ ចុង​ក្រោយ​និស្សិត​ក្រីក្រ​វ័យ 29 ឆ្នាំ ឈ្មោះ Yulia Sveshnikova បាន​ផ្តួល​គូប្រកួត​ជាង ២.០០០​នាក់ ក្លាយ​ជា​ម្ចាស់​ជ័យលាភី ។​

​សេដ្ឋី​ប្រេងកាត​

​ក្រោយពី​ទទួលបាន​ជ័យលាភី​ភ្លាម នាង​បាន​រួម​ដំណើរ​ជាមួយ​ស្វាមី​ដែលជា​សេដ្ឋី​ប្រេងកាត​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ឌូ​បៃ ហើយ​នឹង​រួមរស់​ជាមួយ​បុរស​នេះ នៅ​មូ​ស្គូ និង Los Angeles ។ Yulia បានឲ្យដឹងថា នាង​បាន​ចាកចេញ​ពី​ផ្ទះ​ភូមិកំណើត Siberia មក​កាន់​ក្រុង​មូ​ស្គូ ដោយ​ពុំ​មាន​លុយ​មួយ​កាក់ ។ នាង​បាន​ក្លាយជា​និស្សិត​ម្នាក់ ហើយ​ប្រើ​ពេលទំនេរ​ដើម្បី​ធ្វើការ ។​

​ឈុត​សុំ​រៀប​ការប្រព្រឹត្ត​ទៅ​ស្ទូឌីយូ នា​ស្ថានីយ៍ទូរទស្សន៍​តែម្តង ។​

​រីឯ​សេដ្ឋី​រូប​នេះ​វិញ​ថ្លែងថា កូនៗ​គឺជា​អ្វីៗ​ទាំងអស់ ប៉ុន្តែ​លោក​ពុំ​ធ្លាប់​បាន​ជួប​នារី​ដូចជា Yulia ទេ ហើយ​ថ្ងៃនេះ​កូនៗ​បាន​ជ្រើសរើស​យក​នាង​ឲ្យធ្វើ​ជា​ភរិយា​ខ្ញុំ ខ្ញុំ​ពិតជា​មាន​សុភមង្គល​ណាស់ ព្រោះ​ចុងក្រោយ​ខ្ញុំរ​ក​បាន​នារី​ម្នាក់​ដែល​ត្រូវការ​បេះដូង ពុំមែន​លុយ​របស់​ខ្ញុំ​នោះទេ ៕ ចន្ទ្រា​

spot_img
×