Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឿង​សត្វ​ពស់​សងគុណ​មនុស្ស​ដែល​ជួយ​សង្គ្រោះ​ជីវិត​វា​

spot_img

​ដោយ​ពិនិត្យឃើញ​ពស់​មួយ​ក្បាល​រៀប​ងាប់​នៅក្បែរ​ផ្ទះ​របស់​ខ្លួន​លោក Yu Feng អ្នកស្រុក Liaoning ប្រទេស​ចិន បាន​យក​វា​មក​ថែទាំ ហើយ​យក​ឱសថ​បុរាណ​មក​ព្យាបាល​ទាល់តែ​ជា ក្រោយពេល​ពស់​នេះ​ជាសះស្បើយ Yu Feng សម្រេច​ព្រលែង​វា​ទៅ​ព្រៃ​ធម្មជាតិ​ក្បែរ​ផ្ទះ​របស់​លោក ចម្ងាយ​ប្រហែល​ជិត ២​គីឡូម៉ែត្រ ប៉ុន្តែ​ថ្ងៃ​បន្ទាប់មក​ស្រាប់តែ​ឃើញ​វា​លូត​មក​ផ្ទះ​វិញ ។​

​ក្រោយមក​លោក Yu Feng បាន​យក​វា​ទៅ​ព្រលែង​ពីរ​លើក​ទៀត​នៅ​កំពូលភ្នំ ប៉ុន្តែ​លើ​កណា​ក៏ដូចជា​លើ​កណា​វា​តែង​ត្រឡប់មកផ្ទះ​វិញ​ដដែល ក្រោយមក​លោក​ក៏​ចាប់​វា​ទុក​ចិញ្ចឹម​ហើយ​ដាក់ឈ្មោះថា Long Long ។ នៅ​យប់​មួយ​គាត់​កំពុង​ដេកលក់ មាន​អារម្មណ៍​ថា​ត្រជាក់ៗ​នៅ​លើ​មុខ ដឹងខ្លួន​ឡើង​ស្រាប់តែ​ពស់​នេះ​លូន​ពី​លើ​មុខ​របស់​គាត់ គាត់​គិតថា​ដេក​បន្ត ប៉ុន្តែ​ពស់​នេះ​វា​ខាំ​ទាញ​ខោ​អាវ​របស់​គាត់ ហើយ​បោក​កន្ទុយ​ទៅ​លើ​គ្រែ បន្ទាប់​មក​វា​លូន​ទៅ​លើ​គ្រែ​របស់​ម្តាយ​គាត់ មាន​កាយវិការ​ស្រដៀង​គ្នា​នេះ ពេល​នោះ​ឯង​លោក​ស្វាង​ស្មារតី​ទទួល​អារម្មណ៍​ឆ្ងៀ​ម ហើយ​ក៏​ស្ទុះ​ទៅ​មើល ពូក​របស់​ម្តាយ​គាត់​កំពុង​ឆេះ ។ ប្រសិនបើ​ពស់​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​ទេ ផ្ទះ​របស់​លោក និង​ម្តាយ​របស់​លោក​ប្រាកដ​ជា​បាត់បង់​ទាំងអស់ ៕ ចន្ទ្រា​

spot_img
×