Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ឃាតករ​ដែល​រឹត​ក​សម្លាប់​សង្សារ​ជា​នារី​ខារ៉ាអូខេ នៅ​ខេត្ត​សៀមរាប​

spot_img

​ខេត្តសៀមរាប​៖ ឃាតករ​ម្នាក់ ដែល​រឹត​ក​សម្លាប់​សង្សារ​ជា​នារី​ខារ៉ាអូខេ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ ២០១៨ ។​

​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានឲ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង ទទួល​ការងារ​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ បាន​ចុះ​អនុវត្ត​ដីកា​លេខ​១៦៩/២០១៨ ចុះ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប និង ដោយ​មាន​ការ សម្របសម្រួល​ដោយ លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បញ្ជា​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ម៉ៅ សុខ​ថៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ បើករថយន្ត​កងវិស្វកម្ម​លេខ​១៧៨ ទីកន្លែង​កំណើត​នៅ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ទីលំនៅ​បច្ចុប្បន្ន ឃុំ​បន្ទាយដែក ស្រុក​គៀនស្វាយ ខេត្ត​កណ្តាល នៅ​ចំណុច ក្រុមហ៊ុន ស្រ៊ុន​មុំ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​។​

​នៅ ថ្ងៃទី​១៤​ខែ ឧសភា​ឆ្នាំ ២០១៨ នៅ​ខាងត្បូង​ជាប់​ជើងភ្នំ​ស្រីស្នំ ស្ថិតនៅ​ខាងកើត​ភូមិ​ដំណាក់​ដំរី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ​ខេត្តសៀមរាប មាន​ករណី​ឃាតកម្ម​រឹត​ក​ជនរងគ្រោះ​ឈ្មោះ ស៊ុន ស្រី​នាង ភេទ​ស្រី អាយុ​២៦​ឆ្នាំ ទីកន្លែង​កំណើត ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ស្រុក​សៀមរាប ខេត្តសៀមរាប មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ ភូមិ​ជ្រោយ​នាង​ងួន ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប មុខរបរ នារី​បម្រើការ​ខារ៉ាអូខេ យីហោ កំសាន្ត​រីករាយ បណ្តាលឲ្យ​ស្លាប់ ដែល​បង្ក​ឡើយ​ដោយ​ជនសង្ស័យ​ឈ្មោះ ម៉ៅ សុ​ថៃ​។​

​កម្លា​ង​ជំនាញ​អាវុធហត្ថ​ខេត្តសៀមរាប កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×