Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសម្របសម្រួល​ថ្មី ៖ កម្ពុជា បាន​ចូលរួមចំណែក​ថែរក្សា​សន្តិភាព ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​

spot_img

​ភ្នំពេញ​៖ លោកស្រី​អ្នកសម្របសម្រួល​ថ្មី របស់​អង្គការសហប្រជាជាតិ បាន​ថ្លែងអំណរគុណ ចំពោះ​សម្តេច​តេជោ និង​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួមចំណែក ក្នុង​ការថែរក្សា​សន្តិភាព ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែ​ឧសភា​ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី ប៉ូ​លីន ថា​ម៉េ​ស៊ីស (Pauline Tamesis) អ្នកសម្របសម្រួល​ថ្មី របស់​អង្គការសហប្រជាជាតិ និង​ជា​តំណាង​អង្គការ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា​។​

​លោកស្រី Pauline Tamesis បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោថា លោក​ស្រី​មក​បំពេញបេសកកម្ម នា​កម្ពុជា​នា​ពេល​នេះ គឺជា​ពេល​ដែល​អង្គការសហប្រជាជាតិ មាន​មូលដ្ឋាន​យ៉ាងរឹងមាំ នៅ​កម្ពុជា ក្នុង​ការបំពេញ​ការធ្វើ​កិច្ចសហប្រតិបត្តិការ ការជួបពិភាក្សា​រវាង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ជាមួយនឹង​រាជរដ្ឋាភិបាល គឺ​បាន​ប្រព្រឹត្តិ​ទៅ​ជា​រៀងរាល់ឆ្នាំ ហើយ​ការពិភាក្សា​គ្នា​នេះ មាន​សារសំខាន់​ណាស់ គឺ​ផ្តល់​ឲ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​អង្គការសហប្រជាជាតិ ជាមួយនឹង​រាជរដ្ឋាភិបាល គឺ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ហើយ​មាន​គុណភាព​ខ្ពស់​ផង​ដែរ​។​

​លោកស្រី បាន​សម្តែង​នូវ​ការកោតសរសើរ និង​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ ការ​វិវឌ្ឍន៍ និង​ការទទួលបាន​ជោគជ័យ​របស់​កម្ពុជា ជាពិសេស​ការសម្រេចបាន​នូវ​ការអភិវឌ្ឍ​សហ​វត្សរ៍ គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ ឆ្នាំ​២០៣០​។​

​លោកស្រី បាន​មានប្រសាសន៍ថា កម្ពុជា គឺជា​ប្រទេស​មួយ ដែល​បាន​បញ្ជូន​កងទ័ព​ទៅ​បម្រើ​សន្តិភាព ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ ច្រើន​ជាង​គេ​បំផុត​នៅក្នុង​តំបន់​អាស៊ាន ហើយ​អង្គការសហប្រជាជាតិ បាន​ចាត់ទុកថា កម្ពុជា​គឺជា​ប្រទេស​គំរូ​មួយ ព្រោះ​កម្ពុជា​ជា​ប្រទេស​មួយ​ធ្លាប់បាន​ទទួល​កងទ័ព​អង្គការសហប្រជាជាតិ ដើម្បី​ស្វែងរក​សន្តិភាព ប៉ុន្តែ​ត្រឹម​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ កម្ពុជា​បាន​ក្លាយជា​ប្រទេស​មួយ​ដែល​បាន​បញ្ជូន​កងទ័ព​ទៅ​ជួយ​ថែរក្សា​សន្តិភាព ជាមួយនឹង​ប្រទេស​ដទៃ​ទៀត​។​

​លើស​ពី​នោះ​ទៅ​ទៀត លោកស្រី បាន​ជម្រាបជូន​សម្តេច​តេជោ​ដែរថា អង្គការសហប្រជាជាតិ បាន​ទទួលស្គាល់​នូវរ​រៀប​វារៈ​ទី​១៩ របស់​កម្ពុជា ដែល​នៅក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ប្រកបដោ​យ​ចីរភាព របស់​អង្គការសហប្រជាជាតិ គឺ​មាន​របៀបវារៈ​តែ​១៨​ទេ ប៉ុន្តែ​កម្ពុជា​បាន​បន្ថែម​មួយទៀត គឺ​របៀបវារៈ​ទី​១៩ នោះ​គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​មីន​។ លោកស្រី​បាន​មានប្រសាសន៍ថា​អង្គការសហប្រជាជាតិ សូម​ទទួលស្គាល់ ជា​ពិសេស​ប្រព័ន្ធ​អង្គការ​នៅ​កម្ពុជា នឹង​បន្ត​ជួយ​ដល់​កម្ពុជា ក្នុងការ​ជម្រុញ​សម្រេច​ឲ្យបាន នូវ​របៀបវារៈ​នៃ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព ឆ្នាំ​២០៣០​ខាងមុខ​។ លោកស្រី ក៏​បាន​ជម្រាបជូន​សម្តេច​តេជោ ផងដែរ​ថា ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ គឺ​ប្តេជ្ញា​ធ្វើការ​រួម​ជាមួយ​នឹង​កម្ពុជា និង​គាំទ្រ​កម្ពុជា ចំពោះ​ការរៀបចំ​ឲ្យមាន​ប្រព័​ន្ធ​សុវត្ថិភាព សន្តិសុខ ដល់​កម្មក​រ​កម្មារិនី ដែល​សម្តេច​បាន​ប្រកាស​កន្លងមកនេះ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​មាន​មោទនភាព​ណាស់ ដែល​បាន​ធ្វើការ​ជាមួយ​អង្គការ​សហប្រជាជាតិ ក្នុង​ការថែរក្សា​សន្តិភាព មកដល់ពេលនេះ កម្ពុជា​បាន​បញ្ជូន​កងទ័ព​ប្រមាណ​១​ពាន់​នាក់​ហើយ ហើយ​វា​ជា​កាតាព្វកិច្ច របស់​កម្ពុជា ក្នុង​ការ​ធ្វើការ​ភាពជា​ដៃគូ ជាមួយ​អង្គការ​សហប្រជាជាតិ​។​

​សម្តេច​ក៏​បាន​ថ្លែងអំណរគុណ ដល់​អង្គការ​សហប្រជាជាតិ​ផងដែរ ដែល​បាន​គាំទ្រ និង​ទទួលស្គាល់ របៀបវារៈ​ទី​១៩ របស់​កម្ពុជា ព្រោះ​បញ្ហា​មីន គឺជា​បញ្ហា​សំខាន់​ណាស់ សម្រាប់​កម្ពុជា​។ លើសពីនេះ​ទៀត សម្តេច​តេជោ បាន​លើកទឹកចិត្ត ឲ្យ​ប្រព័ន្ធ​ភ្នាក់ងារ អង្គការសហប្រជាជាតិ​ទាំងអស់ ធ្វើការ​ជាមួយនឹង​ស្ថាប័ន​កម្ពុជា ព្រោះថា​ជា​រៀងរាល់ឆ្នាំ យើង​តែងតែ​មាន​កិច្ច​ជួប​ពិភាក្សា​គ្នា​ជាប្រចាំ ប៉ុន្តែ​មួយឆ្នាំ​ម្តង​គឺ​មាន​រយៈពេល​វែង​ណាស់ ដូច្នេះ​សូម​លើកទឹកចិត្ត ពិចារណា​មើល ធ្វើយ៉ាងណា​អាច​បង្កើត​ជា​ក្រុមការងារ របស់​អង្គការសហប្រជាជាតិ ធ្វើការ​នៅ​ចម្លោះ​មួយឆ្នាំ ជាមួយនឹង​ភាគី​ស្ថាប័ន​កម្ពុជា ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​កិច្ច​ពិភាក្សា​ប្រចាំ​ឆ្នាំ​នេះ មាន​គុណភាព​ផង និង​ប្រសិទ្ធភាព​ផង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×