Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើក​ទី​១​ហើយ ដែល​វៀតណាម​អនុញ្ញាត​ឲ្យ​តាំងពិព័រណ៍​រូបភាព​អាក្រាត​កាយ​បែប​សិល្បៈ​ដំបូង មាន​សញ្ញា 18 Plus

spot_img

​ពិព័រណ៍​ដែល​ពុំ​ធ្លាប់​មាន និង​អនុញ្ញាតឲ្យ​តែ​អ្នក​ដែល​មាន​អត្តសញ្ញា​ណ​ប័ណ្ណ​បញ្ជាក់ថា មាន​មាន​អាយុ​លើសពី ១៨​នេះ ត្រូវ​បាន​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី ២៣-៣០ ខែកក្កដា ខាងមុខនេះ​។​

​រូបភាព​សិល្បៈ​មាន​ចំណងជើង “​ធាតុ​ញី​ឈ្មោល​” របស់​អ្នកឯកទេស​ថតរូប ។​

​រូបភាព​ដែល​ត្រូវបាន​ជ្រើសរើស​ដាក់​តាំង​បង្ហាញ​នៅ​ពិព័រណ៍​នេះ សុទ្ធសឹង​ជា​រូបភាព​អាក្រាត​របស់​អ្នក​ថតរូប​ល្បីល្បាញ​នា​ប្រទេស​នេះ ។ តាំងពីដើម​មក​រូបភាព​អាក្រាតកាយ​តែង​ជា​បញ្ហា​មួយ​ត្រូវបាន​អាជ្ញាធរ​ប្រទេស​នេះ រឹតបន្តឹង​ដោយ “​ងាក​មុខ​ចេញ​” ។​

​នៅ​ឆ្នាំ ២០១៧ ក្រុង​ហូជីមិញ​ធ្លាប់​បាន​អនុញ្ញាត​ឲ្យ​តាំងពិព័រណ៍​ស្នាដៃ​សិល្បៈ ប៉ុន្តែ​ក្បាល​របស់​តួអង្គ​ត្រូវបាន​កាត់ចេញ ។ ប៉ុន្តែ​លើក​នេះ ស្នាដៃ​និពន្ធ​ទាំងមូល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រក្សាទុក ។​

​សិល្បៈករ​វៀតណាម​មាន​ការ​ត្រេកអរ​ចំពោះរ​បត់​គំនិត​ថ្មី​នៃ​អ្នកដឹកនាំ​ប្រទេស​របស់​ខ្លួន ៕ លី​សា​

spot_img
×