ឆ្នាំជូត ៖ ការងារ ថ្ងៃនេះមិនគួរធ្វើការហួសកម្លាំង នាំឲ្យមានបញ្ហាសុខភាព ។ លុយកាក់ មិនស្ថិរភាព គួរចេះសន្សំសំចៃ ។ មនោសញ្ចេតនា ត្រូវលៃពេលវេលាឲ្យបានច្រើន ដើម្បីមនុស្សដែលអ្នកស្រឡាញ់ ។ សុខភាព ល្អ ។ ទិសនាំលាភទិសនិរតី តំណមទិសខាងកើត ។ ពណ៌នាំសំណាង ស ។ អ្នកយកអាសាឆ្នាំវក ។
ឆ្នាំឆ្លូវ ៖ ការងារ គួរបង្កើតទំនាក់ទំនងល្អក្នុងការងារ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា ពុំកើតមានរឿងស៊យ ឬខាតបង់អ្វីឡើយ ។ មនោសញ្ចេតនា គួរម្ចាស់ការក្នុងរឿងស្នេហា ។ សុខភាពយកចិត្តទុកដាក់ដល់ក្រពះ ។ ទិសនាំលាភទិសខាងជើង តំណមទិសនិរតី ។ ពណ៌នាំសំណាង ពណ៌ខៀវ ។ អ្នកយកអាសាឆ្នាំជូត ។
ឆ្នាំខាល ៖ ការងារ គ្រប់យ៉ាងសុទ្ធតែសម្រេចបានយ៉ាងមធ្យ័ត ។ លុយកាក់ មិនត្រូវបញ្ចេញទុនវិនិយោគ ។ មនោសញ្ចេតនា ត្រូវមានភាពក្លាហានបង្ហាញមនោសញ្ចេតនាចំពោះមនុស្សដែលអ្នកលួចស្រឡាញ់ ។ សុខភាពល្អប្រសើរ ចៀសវាងអាហារត្រជាក់ ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច ។ អ្នកយកអាសាឆ្នាំមមី ។
ឆ្នាំថោះ ៖ ការងារ រងសម្ពាធច្រើន ត្រូវតាំងស្មារតីទប់ទល់ ។ លុយកាក់ ទុកដាក់ប្រាក់កាសឲ្យល្អ បញ្ចៀសត្រូវបាត់បង់ ។ មនោសញ្ចេតនា កុំឲ្យការងារឥទ្ធិពលដល់មនោសញ្ចេតនាអ្នកទាំងពីរ ។ សុខភាពយកចិត្តទុកដាក់ដល់ថ្លើម និងប្រព័ន្ធដង្ហើម ។ ទិសនាំលាភទិសពាយ័ព្យ , អាគេ្នយ៍ ។ ពណ៌នាំសំណាង ខ្មៅ ។ អ្នកយកអាសាឆ្នាំកុរ ។
ឆ្នាំរោង ៖ ការងារមាន មានព័ត៌មានអំពីការផ្លាស់ប្តូរការងារ ឬត្រូវទៅបេសកកម្ម ។ លុយកាក់ ប្រយ័ត្នកើតមានរឿងស្មានមិនដល់នាំឲ្យខាតបង់ប្រាក់កាស ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ឲ្យបានច្រើនដល់គូជីវិតរបស់ដអ្នក ។ សុខភាព យកចិត្តទុកដាក់ដល់ក្រពះ និងបរិភោគឲ្យត្រូវម៉ោង ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងកើត ។ ពណ៌នាំសំណាង ខ្មៅ ។ អ្នកយកអាសាឆ្នាំជូត ។
ឆ្នាំម្សាញ់ ៖ ការងាររីកចម្រើន គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន ។ លុយកាក់ ចំណូលនឹងនរ អាចបោះទុនវិនិយោគបន្ថែម ។ មនោសញ្ចេតនា កក់ក្តៅ សុខសាន្ត ។ សុខភាពល្អ ។ ទិសនាំលាភទិសខាងកើត តំណមទិសនិរតី ។ ពណ៌នាំសំណាង ផ្ទៃមេឃ ។ អ្នកយកអាសាឆ្នាំថោះ ។
ឆ្នាំមមី ៖ ការងារត្រូវប្រឹងប្រែងបន្ថែមទៀត ទើបសម្រេចបានទិន្នផលខ្ពស់ ។ លុយកាក់ ធូរធារ ជួបសំណាងល្អច្រើនអំពីប្រាក់កាក់ ។ មនោសញ្ចេតនា គួរសកម្មទំនាក់ទំនងជាមួយមិត្តភក្តិថ្មីៗ ទើបសង្ឃឹមរកឃើញមនុស្សដែលសក្តិសមនឹងខ្លួន ។ សុខភាពល្អ បរិភោគឲ្យទៀងទាត់ ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងលិច ។ ពណ៌នាំសំណាងផ្ទៃមេឃ ។ អ្នកយកអាសារឆ្នាំខាល ។
ឆ្នាំមមែ ៖ ការងារ មិនត្រូវតឹងតែងហួសក្នុងការងារ គួរបន្ធូរបន្ថយបរិយាកាសឲ្យធូរស្រាល ។ លុយកាក់ មិនល្អ ត្រូវចេះសន្សំសំចៃ មិនត្រូវខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរផ្លាស់ប្តូរខ្លួនឯងសិន មុនពេលរង់ចាំឲ្យគូស្នេហ៍ផ្លាស់ប្តូរ ។ សុខភាព យកចិត្តទុកដាក់ដល់ក្រពះ និងស្បែក ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង ។ ពណ៌នាំសំណាង ខ្មៅ ។ អ្នកយកអាសាឆ្នាំកុរ ។
ឆ្នាំវក ៖ ការងារ ទោះបីរវល់យ៉ាងណាក៏គួរលៃលកឲ្យមានបន្ថែមពេលសម្រាកកាយថែរក្សាសុខភាព ។ លុយកាក់ មានខ្ទង់ចំណូលបន្ថែម ត្រូវគ្រប់គ្រងឲ្យបានល្អ ។ មនោសញ្ចេតនាងាយកើតមានទំនាស់ ការឈ្លោះប្រកែកគ្នា ។ សុខភាព ស្ថិរភាព ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ អ្នកយកអាសាឆ្នាំជូត ។
ឆ្នាំរកា ៖ ការងារ លេចចេញឱកាសល្អៗច្រើន តែត្រូវប្រយ័ត្នមានអ្នកច្រណែនឈ្នានីសពីក្រោយខ្នង ។ លុយកាក់ ប្រយ័ត្នត្រូវចាញ់បោកគេអស់ប្រាក់កាក់ ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ។ សុខភាព យកចិត្តទុកដាក់ដល់ក្រពះ ។ ទិសនាំលាភទិសអាគេ្នយ៍ តំណមទិសខាងលិច។ ពណ៌នាំសំណាង ក្រហម ។ អ្នកយកអាសាឆ្នាំមមី ។
ឆ្នាំចរ ៖ ការងារ គួរប្រមូលផ្តុំដោះស្រាយឲ្យអស់នូវការងារ ដែលត្រូវរាំងស្ទះកណ្តាលទី ។ លុយកាក់ មានប្រភពចំណូលល្អ ដែលមិត្តភក្តិនាំមកឲ្យ ។ មនោសញ្ចេតនាផ្អែមល្ហែម កក់ក្តៅ ។ សុខភាពល្អ ។ ទិសនាំលាភទិសខាងនិរតី តំណមទិសខាងកើត ។ ពណ៌នាំសំណាង ស ។ អ្នកយកអាសាឆ្នាំវក ។
ឆ្នាំកុរ ៖ ការងារ គួរនិយាយតិចធ្វើច្រើន ។ លុយកាក់ ថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលធ្វើការសម្រេចចិត្តពាក់ព័ន្ធដល់លុយកាក់ ។ មនោសញ្ចេតនា គួរបង្កើតភាពភ្ញាក់ផ្អើលរ៉ូមែនទិកចំពោះមនុស្សដែលអ្នកស្រឡាញ់ ។ សុខភាពគួរចេញក្រៅដើរកំសាន្តស្រូបខ្យល់អាកាសបរិសុទ្ធ ។ ទិសនាំលាភទិសខាងកើត តំណមទិសនិរតី ។ ពណ៌នាំសំណាង ផ្ទៃមេឃ ។ អ្នកយកអាសាឆ្នាំខាល ៕