Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច សាយ ឈុំ អញ្ជើញ​សម្ភោ​ធ​កាត់​ប្ញ​សសី​មា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​សារាយ​អ​ណ្តែ​ក​ស្រុក​ព្រៃនប់​

spot_img

ខេត្ត​ព្រះសីហនុ​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ភោ​ធ​បញ្ចុះ​កាត់​ប្ញ​សសី​មា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​ថ្មី​នានា នៅក្នុង​វត្ត​សារាយអណ្តែត មាន​ទីតាំងនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ពិធី​នេះ បានរៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ដើម្បី​ប្រគេន​ព្រះសង្ឃ និង​ដាក់ជូន​ពុទ្ធបរិស័ទ​គោរពបូជា និង​ចូល​ទៅធ្វើ​បុណ្យទាន​តាម​ប្រពៃណី​ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា​។

ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា មូលដ្ឋាន​ស្រុក​ព្រៃនប់ មាន​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ២០​ម៉ឺន​នាក់ ដែល​ភាគច្រើន​ប្រកបមុខរបរ​លើ​វិស័យ​កសិកម្ម ធ្វើ​នេសាទ​សមុទ្រ និង​បើក​ធ្វើ​អាជីវករ​លក់ដូរ​ជាដើម​..​។​

​លោក​បន្តថា ការកសាង​ព្រះវិហារ និង​សមិទ្ធិផល​ថ្មីៗ​ជាច្រើន ដែល​បាន​បើក​សម្ភោ​ធ​នៅពេលនេះ គឺ​បានចាប់ផ្តើម​សាងសង់​ឡើងវិញ នៅ​ឆ្នាំ​២០០៩ បន្ត​មកដល់​បច្ចុប្បន្ន​នេះ​។

​លោក​ថា វត្ត​អារាម​ខាងលើនេះ មាន​បណ្តោយ​ប្រវែង ២៤​ម៉ែត្រ ទទឹង​១២​ម៉ែត្រ និង​កម្ពស់​១៣.៦០​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​អស់​ចំនួន ៣៤៨៦០០​ដុល្លារ​សហរដ្ឋអាមេរិក​។

​ទី​អារាម​នេះ ផ្តួចផ្តើម​កសាង​ដោយ ព្រះចៅអធិការ គណៈកម្មាធិការ​អាចារ្យ ពុទ្ធបរិស័ទ និង​សប្បុរសជន​ជិត​ឆ្ងាយ​បានរួម​គ្នា​ចូលរួម​កសាង​..​។

​នាឱកាស​នោះដែរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា ការកសាង​ព្រះវិហារ គឺជា​ទឹកចិត្ត របស់​សប្បុរសជន​មកពី​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន​នានា ក្នុង​ការកសាង ដោយ​ពួកគាត់​បាន​ចំណាយ​ទាំង​ធនធាន​ថវិកា និង​សម្ភារៈ ដែលជា​ទង្វើ​នាំមក​នូវ​បុណ្យ​កុសល​ទាំង​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត​។ ជាង​នេះ ក៏​ជាការ​រួមចំណែក​កសាង​សង្គមជាតិ ក្រោម​ការដឹកនាំ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រមុខ ទើប​ជម្រុញ​ឲ្យ​ប្រទេសជាតិ ម​សន​ការរីកចំរើន​ឆ្ពោះទៅរក​វឌ្ឍនៈភាព​ដ៏​រុងរឿង​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​។

​សម្តេច សាយ ឈុំ សង្កត់ធ្ងន់ថា កត្តា​សន្តិភាព​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​មានន័យថា បើ​គ្មាន​សន្តិភាព​ក៏​គ្មាន​ការអភិវឌ្ឍន៍​នោះដែរ​។ លោក​បន្តថា ទាំងនេះ​គឺជា​កត្តា​សត្យា​នុ​ប័ត ដែល​យើងទាំងអស់គ្នា មិនអាច​ប្រកែក​បានទេ ហើយ​ទាំងអស់គ្នា​ត្រូវតែ​ខិតខំ​ចូលរួម​ថែរក្សា​សន្តិភាព​ដ៏​ល្អ​ផូរផង់ ដែល​យើង​ទទួលបាន​ដោយ​លំបាក​ជាទីបំផុត​នេះ​ឲ្យ​បាន​ឋិត​ត​ស្ថេ​រ​គង់វង្ស​យូរអង្វែង​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត ប្រយោជន៍ កុំ​ឲ្យ​ជួប​វិបត្តិ​ទុក្ខភ័យ​មហន្តរាយ​នានា ដែល​កើតឡើង ដោយសារ​សង្គ្រាម​កើត​ឡើងជា​បន្តទៀត​នា​ថ្ងៃ​ខាងមុខ​។​

​សម្តេច សាយ ឈុំ បន្ថែមថា ដើម្បី​រក្សាសុខ​សន្តិភាព និង​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ជាពិសេស​ផ្នែក​ព្រះពុទ្ធសាសនា និង​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា ហើយ​ចាត់ទុកជា​សាសនា របស់​រដ្ឋ ដោយ​ជម្រុញ​ឲ្យ​មានការ​អ​ភ​វឌ្ឍន៍ នៅតាម​វត្ត​អារាម​នានា ក្នុងស្រុក ក្រុង និង​ខេត្ត ឲ្យ​មានការ​រី​ចម្រើន​ជា​លំដាប់​។​

​នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធិផល​នានា​នៅ​វត្ត​សារាយអណ្តែត​ខាងលើនេះ ក៏មាន​ការបំពាក់​មេដាយ​គ្រឿងឥស្សរៈយស​ជូន​ដល់​មន្ត្រី​ការ នៅក្រោម​ឱវាទ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​វិស័យ​ឯកជន​មួយចំនួន ដែលមាន​ស្នាដៃ​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ជាមួយ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ផងដែរ​៕ ដែន សីមា

spot_img
×