Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ​ភាពមិន​ប្រក្រតី​បង្ក្រាប​បទល្មើស​ព្រៃឈើ​បង្គ្រប់កិច្ច ក្នុង​ដែន​ឧទ្យាន​ជាតិ​អូរ​យ៉ាវ​ដាវ​ (មានវីដេអូ)

spot_img

​​ខេត្តរតនគិរី ​៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​រតនគីរី បង្ហាញ​ការព្រួយបារម្ភ​ខ្លាច ព្រៃឈើ នៅក្នុង​បរិវេណ​ឧទ្យាន​ជាតិ​អូរ​យ៉ាវ​ដាវ មាន​ទីតាំងនៅ​ស្រុក​អូរ​យ៉ាវ​ដាវ នឹងត្រូវ​រលាយ​ហិនហោច ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ខណៈ​រាល់ថ្ងៃនេះ ពលរដ្ឋ​ចោទថា មាន​ក្រុម​ឈ្មួញ​ឈើ មាន​តួនាទី​ជា​មន្ត្រីនគរបាល បាន​ឃុបឃិត​ជាមួយ​មន្ត្រី​បរិស្ថាន ដែល​គ្រប់គ្រង​នៅ​តំបន់​ឧទ្យាន​ជាតិ​នោះ​ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​កាប់​ព្រៃឈើ​ទាំងនោះ​។​

​ប្រជាពលរដ្ឋ បាន​អះអាង​ប្រាប់​អ្នកយកព័ត៌មាន​គេហទំព័រ cen.com.kh ប្រចាំខេត្ត​រតនគិរី​ថា ពួកគេ​បានឃើញ​រថយន្ត​ឡង់​គ្រី​ស័​រ ដែលជា​កម្មសិទ្ធិ របស់​មន្ត្រីនគរបាល ២​គ្រឿង ព្រមទាំង​ឈើ​ចំនួន ៦២​កំណាត់ ជា​ប្រភេទ​ឈើ​ស្រឡៅ ត្រូវ​មន្ត្រី​បរិស្ថាន សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​ឃុំ​យ៉ា​ទង់ បង្ក្រាបបាន ស្ថិតនៅ​ក្នុងភូមិ​សំ ឃុំ​យ៉ា​ទង់ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ត្រង់ចំណុច​ផ្លូវបំបែក​ចូល​ភូមិ​សំ កាលពី​វេលា ៣ និង​៤០​នាទី រសៀល​ថ្ងៃទី​២៧ ខែឧសភា​ឆ្នាំ​២០១៨ កន្លងទៅនេះ​។​

​បើតាម​ប្រភពពី​សមត្ថកិច្ច និង​អ្នកបើកបរ​ឡាន​ដឹកឈើ​ល្មើស​ខាងលើ បាន​ឲ្យ​ដឹងថា រថយន្ត​ឡង់​គ្តី​ស័​រ កែច្នៃ​ព្រមទាំង​ឈើ ជា​កម្មសិទ្ធិ របស់​ឈ្មួញ​ឈ្មោះ ឌឹ​ម ជឿន ជា​នាយរង​ប៉ុស្តិ៍នគរបាល ឃុំ​ប៉ក់​ញៃ ព្រមទាំង​ម​ក្ស​ពួកគេ​មួយចំនួនទៀត សរុប​មាន​ឡាន​ដឹកឈើ​ល្មើសច្បាប់​ចំនួន ៣​គ្រឿង​ដល់ពេល​បង្ក្រាប​មក​ធ្វើ​យឺតៗ ឡាន ១​គ្រឿង​ទម្លាក់​ឈើ​ចោល ដូច​ប្រលែង​ទៅ​បាត់​។

​ប្រភព​ដដែល បាន​ឲ្យ​ដឹងថា ក្នុង​សកម្មភាព​ល្មើស​នោះ គឺ​ពួកគេ​ចូល​កាប់​ឈើ ដោយ​ប្រើ​កម្លាំង​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច នៅក្នុង​ឃុំ​យ៉ា​ទង់ ជា​អ្នក​ចូល​កាប់​។​

​ទាក់ទិន​បញ្ហា​នេះ លោក លឿង ខេមរៈ ប្រធាន​ស្នាក់ការ​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នេះ​ថា លោក​មិន​ហ៊ាន​បញ្ជាក់​ពី​ឈ្មោះ​មេ​ឈ្មួញ​ឈើ​ទាំងនោះ​ថា​ជា​អ្នកណា​ទេ​។ ប៉ុន្តែ​ភស្តុតាង​រថយន្ត និង​ឈើ លោក​កំពុង​ឲ្យ​កម្លាំង​ប្រមូល​ដឹក​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ឧទ្យាន​ជាតិ​អូរ​យ៉ា​ដាវ ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ព្រៃ​មាស ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ នៅ​ថ្ងៃទី​២៩ នេះហើយ​។ យ៉ាងនេះ​ក្តី រហូតមកដល់​ម៉ោង ២០​និង​២០​នាទី ទៅហើយ​អាជ្ញាធរ​មិនទាន់បាន​នាំ​ឈើ​ល្មើស​ដែល​ចាប់បាន​នោះ​នៅឡើយ​ទេ ដោយ​លោក​លើកឡើងថា ជួល​ឡាន​គេ​អូស​មិនបាន​។​

​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​រស់នៅ​ខេត្តរតនគិរី បាន​អះអាងថា រាល់ថ្ងៃនេះ ព្រៃឈើ​នៅក្នុង​បរិវេណ​ឧទ្យាន​ជាតិ​ជាតិ ដែល​នៅ​សេសសល់​ព្រៃឈើ​មួយចំនួន កំពុង​រង​នូវ​ការបំផ្លាញ ស្ទើរ​ជិត​អស់​ទៅហើយ ក្រោម​ស្នាដៃ លោក​នាយរង​ប៉ុស្តិ៍​ឈ្មោះ ឌឹ​ម ជៀន ជា​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ក្រោម​ការឃុបឃិត​ជា​ប្រព័ន្ធ ជាមួយ​សមត្ថកិច្ច​នៅ​តំបន់​នោះ ដោយ​យកដៃ​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​នៅ​តំបន់​នោះ ជា​អ្នក​កាប់បំផ្លាញ​។​

​ពលរដ្ឋ​ឲ្យ​ដឹងថា សកម្មភាព​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ព្រៃឈើ​ខុសច្បាប់​នៅ​ក្នុ​ឧទ្យាន​ជាតិ​ខាងលើនេះ មិន​មែន​​ទើបតែ​ធ្វើ​សកម្មភាព​នោះទេ គឺ​គេ​ដឹក​យកទៅលក់​ប្រទេស​វៀតណាម តាម​ច្រករបៀង​ភ្នំ​ក្រហម និង​ច្រក​ភូមិ​ឡំ​ទាំងយប់ ទាំង​ថ្ងៃ ទាំង​រដូវប្រាំង និង​រដូវវស្សា​ជាច្រើន​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ពលរដ្ឋ​មាន​សម្ង​ល់​ថា ហេតុអ្វី​ប​សន​ជា​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន ដែល​ឈរជើង​ប្រចាំការ​នៅ​តំបន់​នោះ មិនអាច​និយាយថា​មិនដឹង​អំពើ​បទល្មើស​ព្រៃឈើ​ទាំងនោះៗ​បានទេ​..?​។

​ប្រជាពលរដ្ឋ អះអាងថា សូម្បីតែ​ព្រៃឈើ​នៅ​តំបន់​ប្រាសាទ​តាក់​ណាំង ក៏​រលាយ​ហិនហោច​ដើមឈើ​ធំៗ​អស់​ស្ទើរ​ទាំងស្រុង​ហើយ​ដែរ​។​

​ទាក់ទង​សកម្មភាព​ខាងលើ​នេះដែរ អ្នកយកព័ត៌មាន​គេហទំព័រ cen.com.kh ប្រចាំខេត្ត​រតនគិរី មិនទាន់​អាច​ស្នើការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ខាងលើ​ពី លោក ឌឹ​ម ជៀន បានទេ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨៕ ដោយ​៖ PSR

spot_img
×