Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ រំលឹក​ដល់​ប្រជាពលរដ្ឋ​ត្រូវ​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​ទុកដាក់​ឲ្យ​បានល្អ​ (មានវីដេអូ)

spot_img

​​ខេត្ត​ព្រះសីហនុ​៖ ថ្នាក់ដឹកនាំ​រដ្ឋ នៃ​បាល​ក្រុង​-​ខេត្ត​ព្រះសីហនុ និង​មន្ទីរ​បរិស្ថាន ជាថ្មី​ម្ដងទៀត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ត្រូវ​លះបង់​គំនិត ឬទ​ង្បើ​អាក្រក់​បោះចោល​សំរាម​គ្មាន​របៀបរៀបរយ​តាម​ទីសាធារណៈ ហើយ​ងាក​មក​ចូលរួម​វេច​ខ្ចប់​ទុកដាក់​កាកសំណល់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​ចូលរួម​សកម្មភាព​សំអាត​អនាម័យ​បរិស្ថាន ជាមួយ​អាជ្ញាធរ​ឲ្យ​បានជា​ប្រចាំ​។​

​សារ​អំពាវនាវ​បែបនេះ បាន​កើតមាន​ជាថ្មីទៀត ក្រោយពេល​ឃើញ​សកម្មភាព របស់​ស្ត្រី​ម្នាក់​រស់នៅក្នុង​ទីក្រុង​ព្រះសីហនុ បាន​យក​កាកសំណល់​សំរាម យកទៅ​ចាក់ចោល​បង្ហូរ​លើផ្លូវ​ត​ឋ​ម​ទឹក​ហូរ ពេល​មាន​ភ្លៀង​ធ្លាក់ និង​ត្រូវបាន​គេ​ថត​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​២៩ ខែឧសភា ឆ្នាំ​២០១៨​។​

​ស្ត្រី​ខាងលើនេះ ត្រូវបាន​មន្ត្រី​មន្ទីរ​បរិស្ថាន សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​សាលាក្រុង​ព្រះសីហនុ បាន​ចុះ​ស្រាវជ្រាវ និង​បាន​អញ្ជើញ​ស្ត្រី​រូបនោះ មក​អប់រំ​ណែនាំ នៅ​សាលាក្រុង​ព្រះសីហនុ កាលពី​វេលា​ម៉ោង ៩:០០​នាទី​យប់​ថ្ងៃ​ដដែល ដើម្បី​ឲ្យ​លះបង់​នូវ​ទង្វើ​អាក្រក់​របស់ខ្លួន ដែល​ធ្លាប់​អនុវត្ត​កន្លងមក​។​

​មន្ត្រីរដ្ឋបាល​សាលាក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ស្ត្រី​រូបនោះ​បានទទួល​ស្គា​ល់កំ​ហុ​ស និង​បាន​សូមទោស​ជា​សាធារណៈ ព្រមទាំង​ប​សន​ចុះកិច្ចសន្យា​ឈប់​ប្រព្រឹត្ត​នូវ​ទង្វើ​អាក្រក់​ចាក់ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​នៅតាម​ផ្លូវ ឬ​តាម​ទីសាធារណៈ​បែបនេះ​តទៅទៀត​នា​ថ្ងៃ​ខាងមុខ​។​

​សូមបញ្ជាក់ថា ស្ត្រី​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ចាក់សំរាម​លើផ្លូវ​សាធារណៈ ឲ្យ​ហូរ​ទៅតាម​ទឹកភ្លៀង​នោះ មានឈ្មោះ ដា រ៉ែ​ន អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​ខាងក្រោយ​ផ្សា​មាន់ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​៕ ដែន សីមា​

spot_img
×