Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកដំណើរ​ភ័យ​ស្លន់ស្លោរ​លោត​ចេញពី​យន្តហោះ​នៅ​ឥណ្ឌូណេស៊ី ព្រោះ​គិតថា មាន​គ្រាប់បែក​នៅ​លើ​នោះ (មានវីដេអូ)

spot_img

យុវជន​ម្នាក់​បាន​និយាយ​លេង​ថា មាន​គ្រាប់បែក​នៅ​លើ​យន្តហោះ​ដែល​កំពុង​ត្រៀម​ដំណើរ​ហោះហើរ ជា​ហេតុ​ធ្វើឲ្យ​អ្នក​នៅ​ក្នុង​យន្តហោះ​ភ័យ​តក់ស្លុត នាំគ្នា​លោត​ចេញពី​យន្តហោះ ហើយ​រង​របួស ។ អ្នកដំណើរ​ប្រមាណ 189 នាក់ ដែល​កំពុង​ស្ថិត​នៅលើ​យន្តហោះ​ត្រៀម​ហោះហើរ​ចេញពី Borneo ឆ្ពោះទៅកាន់ Jakarta នៅ​យប់​ថ្ងៃទី ១៨ ខែ​ឧសភា បានឮ​សូរ​បុរស​ម្នាក់​និយាយ​ទៅកាន់​អ្នកបម្រើ​ថា មាន​គ្រាប់បែក​មួយ​គ្រាប់​នៅលើ​យន្តហោះ Lion Air Boeing 737 ។ អ្នកដំណើរ​ជាច្រើន​ភ័យ​ស្លន់ស្លោរ​បាន​នាំគ្នា​បើកទ្វារ​សង្គ្រោះបន្ទាន់​ឈរ​លើ​ស្លាប​យន្តហោះ រួច​លោត​ចុះ​មក​ដី​ក្នុង​រយៈកម្ពស់​ប្រមាណ ៣ ម៉ែត្រ ។​

​អ្នកនាំពាក្យ​របស់​ប៉ូលិស​ម្នាក់​នៅ Kalimantan ភាគ​ខាងលិច​បាន​និយាយថា មាន​អ្នកដំណើរ ៨​នាក់ ត្រូវ​ដឹក​ទៅ​សង្គ្រោះ​ព្រោះ​បាក់ឆ្អឹង​និង​បែក​ក្បាល ។ នៅ​មាន​អ្នកដំណើរ​២​នាក់​ផ្សេង​ទៀត​រងរបួស​ស្រាល​ផងដែរ -​នេះ​បើ​តាម RT ។ អ្នករ​ពិស​មាត់​ថា​មាន​គ្រាប់បែក ឈ្មោះ Fran អាយុ ២៦​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន រួម​នឹង​អ្នកដំណើរ​ដែល​បាន​បើកទ្វារ​សង្គ្រោះបន្ទាន់​របស់​យន្តហោះ ។ បន្ទាប់​មក​សមត្ថកិច្ច​នៅ​ព្រលានយន្តហោះ បាន​ធ្វើ​ការត្រួតពិនិត្យ តែ​ពុំ​បាន​រកឃើញ​រំសេវ​ផ្ទុះ​អ្វី​ឡើយ ។ ៣ ម៉ោង​ក្រោយមក​យន្តហោះ​ក៏​បាន​ចេញដំណើរ ៕ សូ​យ​ន​

spot_img
×