Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថៃ​ពុំ​ទទួលបាន​ព័ត៌មាន​ពី​ការ​ដែល​អ្នកស្រី​យី​ង​ឡាក់ ត្រូវបាន​អង់គ្លេស​ផ្តល់​ទិដ្ឋាការ​រយៈពេល ១០​ឆ្នាំ​

spot_img

​ប្រព័ន្ធ​ព័ត៌មាន​ថៃ​នៅ​ថ្ងៃទី ២៩ ខែ​ឧសភា ឲ្យដឹងថា ក្រសួង​ការបរទេស​ថៃ​ពុំ​ទទួលបាន​ព័ត៌មាន​អំពី​ការ​ដែល​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ត្រូវ​បាន​រដ្ឋាភិបាល​អង់គ្លេ​ស​ផ្តល់​ទិដ្ឋាការ​អន្តោប្រវេសន៍​មា​ន​រយៈពេល ១០​ឆ្នាំ ដូច​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​លើកឡើង​ទេ ។​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ អ្នកស្រី Busadee Santipitaks ឲ្យដឹងថា ៖ “​យើងខ្ញុំ​ទើប​ដឹង​ព័ត៌មាន​នេះ​តាមរយៈ​សារព័ត៌មាន ។ ក្រសួង​ការបរទេស​ថៃ​បច្ចុប្បន្ន​ពុំ​ទាន់​មាន​ព័ត៌មាន​អ្វី​ពី​បញ្ហា​នេះ​ទេ​” ឆ្លើយតប​នឹង​សំណួរ​សួរថា សមត្ថកិច្ច​ថៃ​បាន​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ប៉ាត់​ស្យា​ប័ណ្ណ ដើម្បី​នាំ​អ្នកស្រី​យី​ង​ឡាក់ មកកាន់​ប្រទេស​វិញ​នោះ​អ្នកស្រី Busadee កិច្ចសហការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​កំពុង​អន​វត្ត​” ។

​មន្ត្រី​អង់គ្លេស​នៅ​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​ផ្តល់​ទិដ្ឋាការ​ដល់​អ្នកស្រី​យី​ង​ឡាក់ ដោយហេតុ​ថា​ការពារ​ព័ត៌មាន​សម្ងាត់​បុគ្គល​។​

​គេហទំព័រ​ថៃ ក៏​ដូច BBC បាន​ចុះផ្សាយ​ព័ត៌មាន​ថា ជាមួយនឹង​អង់គ្លេស​ផ្តល់​ទិដ្ឋាការ​រយៈ​១០​ឆ្នាំ អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ធ្វើ​ដំណើ​រទាំង​ក្នុង និង​ក្រៅប្រទេស​អង់គ្លេស ដោយ​គ្រាន់តែ​កំណត់​ពេលវេលា​អតិប្បរមា​សម្រាប់​ការចេញ​ទៅ​ក្រៅ​ម្តងៗ​មិន​លើស​ពី ៦​ខែ ។ BBC ឲ្យដឹងថា អ្នកស្រី​យី​ង​ឡាក់ កំពុង​ប្រើប្រាស់​លិខិតឆ្លងដែន​ផ្តល់​ដោយ​ប្រទេស​មួយ​នៅ​អឺរ៉ុប ។ មុន​នោះ​សមត្ថកិច្ច​ថៃ ធ្លាប់បាន​និយាយ​ថា អ្នកស្រី​យី​ង​ឡាក់​ធ្លាប់​មាន​លិខិតឆ្លងដែន Montenegro និង Nicaragua ។​

​អ្នកស្រី​យី​ង​ឡាក់​បាន​គេច​ចេញពី​មាតុប្រទេស​កាលពី​ខែ​សីហា ឆ្នាំ​ទៅ​ម៉ិញ មុន​ពេល​សវនាការ​កាត់ទោស​អ្នកស្រី​ត្រូវបាន​បើក​ឡើង​ក្រោម​បទ​ចោទប្រកាន់​ពី​ករណី​ប្រាក់ឧបត្ថម្ភ​ថ្លៃ​អង្ករ ៕ សូ​យ​ន​

spot_img
×