Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​សង្ឃឹមលើ​ការតភ្ជាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជា​មួយ​កូរ៉េខាងជើង

spot_img

​ប្រធានា​គណៈកម្មាធិការ​ហិរញ្ញ​វត្ថុ​កូរ៉េខាងត្បូង (FSC) Choi Jong-ku ឲ្យដឹងថា ការតភ្ជាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជា​មួយ​កូរ៉េខាងជើង តាម​ផែនការ​វា​នឹង​ក្លាយជា​កម្លាំង​ជំរុញ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ថ្មី​ក្នុង​មជ្ឈដ្ឋាន​ហិរញ្ញវត្ថុ​របស់​កូរ៉េខាងត្បូង ក៏ដូចជា​វិស័យ​ច្រើន​ទៀត​របស់​ប្រទេស​នេះ ។​

អគារ​សន្តិភាព​នៅ​ភូមិ​ផ្អាក​សង្គ្រាម Panmunjom

​លោក Choi Jong-ku បានលើកឡើង​ការវាយតម្លៃ​បែបនេះ​ក្នុង​សិក្ខាសាលា​មួយ​ផ្តួចផ្តើម​ដោយ Yonhap Infomax ដែល​ជា​អង្គភាព​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap រៀបចំ​ឡើង​នៅ​ថ្ងៃទី ២៩ ខែ​ឧសភា ។ ដកស្រង់​របាយការណ៍​របស់​ធ​គារ​វិនិយោគ​ធំៗ​នៅ​បរទេស លោក Choi Jong-ku វាយតម្លៃថា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរ​កូរ៉េ និង​ជះ​ឥទ្ធិពល​សកម្ម​លើ​ទីផ្សារ​ភាគហ៊ុន​កូរ៉េខាងត្បូង​ក៏ដូចជា​ខឿនសេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​នេះ ។​

​ប្រសិនបើ​ក្រុង​សេ​អ៊ូ​ល និង​ព្យុងយ៉ាង​ឯកភាព​បន្ត​អនុវត្ត​បណ្តា​គំរោង​សហប្រតិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ម៉ឺងម៉ាត់​នោះ តាម​លោក Choi Jong-ku វា​នឹង​ធ្វើឲ្យ​កូរ៉េខាងត្បូង​ប្រមូល​ចំណូល​ដល់​ទៅ ៥៥​ពាន់​លាន​ដុល្លារ ៕ សូ​យ​ន​

spot_img
×