Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អនិច្ចា​ជីវិត​អ្នកដំណើ​រលើ​ជើងហោះហើរ MH 370 ក្រោយពេល​ដែល​ក្រុមហ៊ុន​ឯកជន​អាមេរិក​ប្រកាសថា នឹង​បញ្ចប់​ការស្វែងរក​យន្តហោះ MH 370

spot_img

​គួររំលឹកថា នៅ​ថ្ងៃ​ទី ៨ ខែ​មីនា ឆ្នាំ ២០១៤ យន្តហោះ Boeing 777 ដែលមាន​ជើងហោះហើរ​សម្គាល់ MH 370 បាន​ធ្វើដំណើរ​ពី​កូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​ទៅ​កាន់​ក្រុង​ប៉េកាំង ប្រទេស​ចិន ផ្ទុក​មនុស្ស​ចំនួន ២៣៩​នាក់ បាន​បាត់​ទំនាក់ទំនង​ជាមួយ​ផ្ទៃ​ដី​រហូតទល់​ពេល​នេះ​។ ការរុករក​ជាច្រើន ដំបូង​ឡើយ​ត្រូវបាន​អនុវត្ត​ដោយ​ចិន និង​ម៉ាឡេស៊ី លើ​ផ្ទៃ​សមុទ្រ​ឥណ្ឌា មាន​ផ្ទៃក្រឡា ១២០.០០០ km² បាន​បរាជ័យ​។ ក្រោយមកទៀត ក្រុមហ៊ុន​បច្ចេកវិទ្យារ​បស់​អាមេរិក Ocean Infinity ក៏​បាន​បន្ត​ធ្វើ​ការរុករក​លើ​ផ្ទៃក្រឡា ១១២.០០០ km² ប៉ុន្តែ​ពុំ​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​សោះឡើយ ។

ករណី MH 370 នឹង​ត្រូវ​ស្ថិត​នៅក្នុង​ភាពអាថ៌កំបាំង​ជា​រៀងរហូត​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ocean Infinity លោក Oliver Plunkett ឲ្យដឹង​កាលពី​ថ្ងៃ​ទី ២៩ ថា ប៉ុន្មាន​ថ្ងៃ​ទៀត​លោក​នឹង​ធ្វើ​របាយការណ៍​ដែល​ពោរពេញ​ដោយ​ភាព​អស់សង្ឃឹម ព្រោះ​ពុំ​បាន​រកឃើញ​តម្រុយ​យន្តហោះ​នេះ ទោះបីជា​ក្រុមហ៊ុន​បាន​សុំ​រដ្ឋាភិបាល​ម៉ាឡេស៊ី ពន្យារពេល​ដល់​ទៅ​២​លើក​ឯណោះ ។ តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​គម​នាគ​មន៍​ម៉ាឡេស៊ី Anthony Loke ឲ្យដឹង​នៅ​ថ្ងៃ​ទី ២៨ ខែ​ឧសភា របាយការណ៍​ពេញលេញ​មួយ​អំពី​ករណី​គ្រោះថ្នាក់​ពុំ​មាន​ភស្តុតាង និង​មូលហេតុ​ច្បាស់លាស់​របស់​យន្តហោះ MH 370 នឹង​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​ក្នុង​អំឡុង​ពេល​ខាងមុខ​។​

​ពិតជា​អនិច្ចា​ដល់​អ្នកស្លាប់ ហើយ​ពិសេស​គឺ​ក្រុមគ្រួសារ​ដែល​ពុំ​អាច​ទទួលបាន​អាទិភាព​របស់​អ្នកស្លាប់ ក៏​ដូចជា​មិន​អស់ចិត្ត ព្រោះ​តែ​ពុំ​មាន​ទឡ្ហីករណ៍​ច្បាស់លាស់ ៕ សូ​យ​ន​

spot_img
×