Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សុខដុម​នីយកម្ម នៃ​ជនជាតិ និង សាសនា នៅ​សង្គម​កម្ពុជា​បច្ចុប្បន្ន ដើម្បី​រស់នៅ​ជាមួយគ្នា ប្រកប​ដោយ​ភាពសុខសាន្ត​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង បំផុត​ចំពោះ​សុខដុម​នី​កម្ម​សាសនា ដើម្បី​ធានា​ថា​កម្ពុជា មិន​មាន​ជំលោះ​ជាតិ​សាសន៍ និង​សាសនា​ណា​មួយ កើតឡើង​ឡើយ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មាន ប្រសាសន៍ ប្រវត្តិ​អតីតកាល ក្នុង​សង្គ្រាម​ដ៏​សែន​ឈឺចាប់ ដែល​បាន​ក្លាយ​ជា​បទពិសោធន៍ បន្សល់ទុក​នូវ​មេរៀន សម្រាប់​ប្រទេស​កម្ពុជា​យើង ក៏ដូចជា តំបន់​ខ្លះ​នៅលើ​ពិភពលោក​ផងដែរ​។ សុខដុម​នីយកម្ម នៃ​ជនជាតិ និង សាសនា គឺ​មាន​សារសំខាន់​ណាស់ សម្រាប់​សង្គម​កម្ពុជា​បច្ចុប្បន្ន ដើម្បី​រស់នៅ​ជាមួយគ្នា ប្រកប​ដោយ​ភាពសុខសាន្ត​។​

​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​កម្ពុជា ដែល​មាន​សាសនិក​ឥស្លាម​ចូលរួម​ចំនួន ៤៧៥០​នាក់ ដែល​ធ្វើឡើង​នៅ​មជ្ឍមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តែងតែ​អញ្ជើញ​ចូលរួម​ពិសារ​អាហារ​ស្រាយ​បួស​ជាមួយ​បងប្អូន​ខ្មែរឥស្លាម​ជា​រៀងរាល់ឆ្នាំ​។ វត្តមាន​របស់​សម្តេច​ទាំង​ទ្វេ គឺ​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​រវាង​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​ដែល​កាន់​សាសនាព្រះពុទ្ធ​ជា​មួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កាន់សាសនា​ឥស្លាម ក៏​ដូច​ជា​សាសនា​ផ្សេងៗ​ទៀត​ផង​ដែរ​។ សាសនិក​ឥស្លាម​នៅ​កម្ពុជា និង​ពិភពលោក​បាន​មើលឃើញ​កាន់តែ​ច្បាស់​ចំពោះ​ភាព​សុខដុម​នីយកម្ម​យ៉ាង​កក់ក្តៅ​និង​ក្តីស្រលាញ់​ដ៏​ជ្រាលជ្រៅ​ពី​សំណាក់​សម្តេច​ទាំង​ទ្វេ​មកលើ​សាសនិក​ឥស្លាម ដូចគ្នា​ទៅ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​នេះ​ជា​ការជួបជុំ​គ្នា​ជាថ្មី​ម្តងទៀត​បន្ទាប់ពី​ការជួបជុំ​គ្នា​នៅ​ឆ្នាំ​កន្លងមកនេះ ហើយ​ថ្ងៃនេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម និង​បណ្តាល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​សាសនិក​ឥស្លាម​កម្ពុជា ក៏​ដូចជា​ថ្នាក់​សាសនា​ឥស្លាម​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ថែរក្សា​សន្តិភាព និង​គាំទ្រ​សម្តេច​តេជោ បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​កន្លងមក​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្នុងចំណោម គណបក្សនយោបាយ ២០ ដែល​បាន​ចាប់ឆ្នោត​លេខ​រៀង​កាលពី​ព្រឹក​មិញ​ដោយ (​គ​.​ជ​.​ប​)​គឺ គណបក្ស​ប្រជាជន​កម្ពុជា ចាប់​បាន​លេខ​រៀង​ទី​២០ ដែល​វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះទេ ហើយ​ចំពោះ​លេខ ២០ នេះ​ផង​ដែរ​គឺ​ត្រូវ​នឹង​ឆ្នាំ​នេះ​ជា​ខួប​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ដែល​ជា​ព្រឹត្តិការ​ប្រវត្តិសាស្ត្រ​លើ​ដំបូង​ក្នុង​រយៈកាល​៥០០​ឆ្នាំ​របស់​ប្រទេស​កម្ពុជា ដែល​បាន​ប្រែក្លាយ​ប្រទេស​មួយ​មាន​តំបន់​ត្រួតត្រា​ច្រើន​។​

​នៅក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​បងប្អូន​ខ្មែរ​ឥស្លាម ទូទាំង​ប្រទេស ដែល​បាន​គាំទ្រ និង​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ពេល​កន្លងមក​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ សូមឲ្យ​បងប្អូន​ឥស្លាម​ទាំងអស់​បន្តគាំ និង​បោះឆ្នោត ឲ្យ​សម្តេច និង​គណបក្ស​ប្រជាជន នៅ​ថ្ងៃ​ទី ២៩ កក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ​បន្ត​ទៀត ដើម្បី​ការ​អភិឌ្ឍ​ប្រទេស ឲ្យមាន​ការរីកចម្រើន​បន្តទៀ​ត​។ ក្រោម​ការដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា សាសនា​ទាំងអស់ នៅ​កម្ពុជា​សុទ្ធតែ​ត្រូវ​បាន​រស់​ឡើងវិញ បន្ទាប់​ពី​ត្រូវបាន​សម្លាប់ និង​បំផ្លិចបំផ្លាញ ដោយ​សង្គ្រាម និង​ដោយ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅ​ឆ្នាំ ១៩៧៥-១៩៧៩​។​

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ជូនពរ​បងប្អូន​ខ្មែរឥស្លាម​ទូទាំងប្រទេស​នៅក្នុង​ឱកាស​បុណ្យ​ស្រាយ​បួស​នៃ​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៥ នេះ សូម​បងប្អូន​ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​ហើយ ហើយ​បន្ទាប់មក សម្តេច​តេជោ និង​សម្តេច​កិ​ត្តិ បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​បងប្អូន​ខ្មែរ​ឥស្លាម​នៅក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​ក្រៃលែង​។ ចុងបញ្ចប់ សម្តេច​តេជោ ហ៊ុន សែន សុំ​ពរ ពី​ព្រះ​អា​ឡោះ សូម​ផ្តល់​ភាពសុខសាន្ត និង កា​រីកចម្រើន​ដល់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×