Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ហាង​បញ្ចាំ សាង ហ្សេ​ង ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ​

spot_img

​ភ្នំពេញ​៖ ហាង​ដាក់បញ្ចាំ​យីហោ សាង ហ្សេ​ង ដែលមាន​ទីតាំងនៅ​ចំណុច​ផ្ទះ​លេខ​០៩ ផ្លូវ​១០០៣ ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ សែន​សុខ កាលពី​ល្ងាច​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​បើក​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ បញ្ជា​ឲ្យ​បិទទ្វារ​ផ្អាក​ជា​បណ្តោះអាសន្ន​។​

​លោក ហេង ហុង​រដ្ឋា តំណាង​របស់​លោកស្រី ឃុន ពុទ្ធា​វី ម្ចាស់​ហាង​បញ្ចាំ​នេះ បានបង្ហាញ​ឯកសារ​ចំនួន​៣​ច្បាប់ ដែល​បញ្ជាក់ថា ហាង​បញ្ចាំ សាង ហ្សេ​ង មាន​លិខិតអនុញ្ញាត​បើក​អាជីវកម្ម​ស្របច្បាប់ ពី​ខាង​ក្រសួងពាណិជ្ជកម្ម តាមរយៈ​លិខិត​លេខ MOC 6108678 ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ និង​លិខិតអនុញ្ញាត​របស់​អគ្គ​នា​យ​នាយដ្ឋាន​ព​ន្ឋ​ដារ តាមរយៈ​លិខិត​លេខ VAIM 201707501 ចុះ​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៧ ។​

​លោក ហោ វាសនា អភិបាលរងខណ្ឌ​សែន​សុខ ដែល​បាន​ដឹកនាំ​កម្លាំង ចុះមក​ប្រតិបត្តិការ​ផ្ទាល់ បាន​បញ្ជាក់ថា ហាង​បញ្ចាំ​នេះ មិនទាន់មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ទេ និង​មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់​នៅឡើយ​ទេ គឺ​គ្មាន​លិខិតអនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​បើក​ទីតាំង​ធ្វើ​អា​ជីក​ម្ម​នៅឡើយ​ដែរ ហើយក៏​គ្មាន​ការសុំ​អនុញ្ញាត ឬ​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ ហេតុនេះ លោក បាន​ណែនាំ​អោយ​បិទទ្វារ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​សិន​ដើម្បី​រៀបចំ​ច្បាប់​។​

​សូមបញ្ជាក់ថា ហាង​បញ្ចាំ នានា​ក្នុង​រាជធានី​ភ្នំពេញ ជា​គោលដៅ​ទទួលផល​ចោរកម្ម​នាពេល​កន្លងមក ដែល​សមត្ថកិច្ច តែងតែបាន​រកឃើញ​ម៉ូតូ ឡាន រាប់រយ​រាប់ពាន់​គ្រឿង ជាពិសេស​នៅ​ម្តុំ​ឃ្លាំង​រំសេវ ក្នុង​សង្កាត់​ទឹកល្អក់ ខណ្ឌទួលគោក មាន​រាប់សិប​ទីតាំង​ឯណោះ ដែល​កន្លងមក សម្តេច​តេ​ជោ​បាន​បញ្ជា​ឲ្យ​បិទ​ហាង​បញ្ចាំ​ម៉ូតូ​ឡាន​ទាំងនោះ ដោយសារ​សម្តេច បានដឹង​ព័ត៌មាន​ថា ហាង​បញ្ចាំ​ភាគច្រើន​តែង​រកស៊ី​ទទួល​ផល​ចោរកម្ម បង្ក​ឲ្យ​មានការ​ប្លន់ និង​លួច​ម៉ូតូ កក្រើក​ទីក្រុង​និង​ជនបទ​។ ប៉ុន្តែ​បាត់​តែមួយ​រយៈ​ខ្លី​ប៉ុណ្ណោះ វា​បានកើត​ឡើងវិញ​លើស​ដើម ដែល​ម្ចាស់​ហាង​បញ្ចាំ​ទាំងនោះ សុទ្ធ​តែមាន​ខ្សែ​អ្នកធំៗ​កាង​ពីក្រោយ​ទាំងអស់​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×