ភ្នំពេញ : សមត្ថកិច្ចកម្លាំងចំរុះអគ្គនាយដ្ឋានអន្តោប្រវេសន៍សហការជាមួយនគរបាលខណ្ឌចំការមនឆ្មក់ចុះបង្ក្រាបនិងឃាត់ជនជាតិចិន២៨នាក់ក្នុងខុនដូរមួយកន្លែងដែលជនជាតិចិនជួលស្នាក់នៅហេតុការណ៍នេះកើតឡេីងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៨ នៅចំណុចខុនដូរគ្មានឈ្មោះ តាមបណ្ដាយផ្លូវលេខ៣៣៤ កែងផ្លូវ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
ក្នុងនោះដែរសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា៖ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការជាមួយនគរបាលមូលដ្ឋានចុះឆែកឆេរត្រួតពិនិត្យតាមបន្ទប់ក្នុងខុនដូរដេីម្បីត្រួតពិនិត្យឯកសារបន្តការងារមុខរបរនិងសៀវភៅការងារនិងពាក់ព័ន្ធទៅលិខិតឆ្លងដែនដែលចូលប្រទេសកម្ពុជា។ចំពោះជនជាតិចិនជាច្រេីននាក់ដែលជួលបន្ទប់ហើយត្រូវកម្លាំងនាយដ្ឋានអន្តោប្រវេសន៍ឃាត់និងបញ្ជូលទៅអគ្គនាយដ្ឋាន សង្ស័យជាករណីចាប់ជំរិតតាមទូរស័ព្ទក៏មិនដឹងដោយសារធ្វេីការដកហូតសម្ភារៈមួយចំនួនផងដែរតែមិនទាន់ប្រាកដជាករណីអ្វីអោយច្បាស់ដែររង់ចាំយកទៅសាកសួរនាំបន្តសិន។
ចំណែកបន្ទប់ដែលជនជាតិជួលត្រូវព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានបិទទ្វាជាបណ្ដោះអាសន្នសិន ។កម្លាំងនគរបាលអន្តោប្រវេសន៍បានប្រាប់កម្លាំងជំនាញសុំអនុវត្តសាកសួរនាំបឋមសិនដោយមានជនជាតិចិនចំនួនសរុប២៨នាក់និងមិនទាន់ចោទពីបទអ្វីទេគ្រាន់តែនាំជនជាតិចិនទៅសួរនាំបន្តនៅក្រសូួងមហាផ្ទៃសិនហើយនិងពេលចូលពិនិត្យឃើញមានសម្ភារៈមួយចំនួនរួមមាន ៖ កៅ អីចំនួន ០៩ មានPrinter ចំនួន០១គ្រឿង មានមាសុីនកាត់ក្រដាសចំនួន០១គ្រឿង មានទូរសព្ទ័០១គ្រឿងនឹងវ៉ាលីសម្រាប់ដាក់ខោអាវមួយចំនួន។ ក្រោយពីការត្រូតពិនិត្យរួចក្រុមប្រតិបត្តិការយើងសម្រេចបិទសៀលខុនដូដែលមានទីតាំងដូចខាងលើជាបណ្តោះអាសន្នសិន៕ ដោយ៖បញ្ញាស័ក្តិ