Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​វៀតណាម​ចិត្ត​ព្រៃផ្សៃ​ម្នាក់ ចាប់​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​៤​ឆ្នាំ​

spot_img

​ភ្នំពេញ ៖ ​កុមារី​ម្នាក់ មាន​អាយុ​ទើបតែ​៤​ឆ្នាំ ពេល​កំពុង​ងូតទឹក​ភ្លៀង ត្រូវបាន​បុរស​ជនជាតិ​វៀតណាម​ចិត្ត​ព្រៃផ្សៃ​ម្នាក់ រស់នៅ​ម្ដុំ​ក្បែរ​ផ្ទះ​គ្នា ចាប់រំលោភ ហើយ​សម្លាប់​យក​សព​ទៅ​ទម្លាក់​ក្នុង​ពាងទឹក​នៅលើផ្ទះ កាលពី​យប់​ថ្ងៃ​ទី​២៩ ឧសភា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុចម្តុំ​គីឡូ​លេខ​៧ (​ផ្ទះ​ឈើ​មាត់​ច្រាំងទន្លេ​) ក្នុង​ភូមិក​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌប្ញស្សីកែវ ប៉ុន្តែ​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​បាន​ផង​ដែរ ។​

​ក្មេងស្រី​រងគ្រោះ​អាយុ​៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ខា ហូល អាយុ​៣២​ឆ្នាំ និង​ម្តាយ​ឈ្មោះ​ចាន់ ធី​ជី អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ភូមិក សង្កាត់​ច្រាំង​ចំ​រះ​២ ខណ្ឌ​ឫស្សីកែវ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ង្វៀង យ៉ាំង យី អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ក្រុម​៥ ភូមិ​ក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឫស្សីកែវ មានមុខ​របរ​លក់​ដំឡូង ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ​។​

​ប្រភព​ឱ្យ​ដឹងថា ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​និយាយថា គាត់​មានកូន​៤​នាក់ (​ស្រី​៣ និង​ង​កូនប្រុស​១) កូនស្រី​ដែល​ស្លាប់​ជា​កូនស្រី​ទី​២ មាន​អាយុ​៤​ឆ្នាំ នៅ​រៀន​សាលា​មត្តេយ្យ ។ នៅ​មុនពេល​កើតហេតុ​ម៉ោង​ជិត​៦​ព្រលប់ កូនស្រី​បាន​ចេញពី​រៀន រួច​ក៏​នាំគ្នា​ហូប​បាយ​ជុំ​គ្នា​រហូតដល់​ម៉ោង​ជាង​៦​ល្ងាច មេឃ​ក៏​ភ្លៀង ។ កូនស្រី​ទី​២​គាត់ បាន​ចេញ​ទៅ​ងូតទឹក​ភ្លៀង​លេង​នៅ​ខាងក្រៅ​ផ្ទះ​បាត់ រហូតដល់​ម៉ោង​៨​យប់ ទើប​ឪពុក​ដើររក​ជុំវិញ​ភូមិ ឃើញ​កូនស្រី​នៅ​ក្នុង​ពាងទឹក​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​បាន​ធ្វើការ​ស្រាវជ្រាវ​ដឹង​ថា ជា​ករណី​រំលោភ រហូតដល់​ស្លាប់​សមត្ថ​កិច្ច​បាន​រុករក​ជនសង្ស័យ អស់​រយៈពេល​ជិត​៣​ម៉ោង ទើប​រក​ឃើញ​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​រួច​បាន​រត់​ទៅ​សម្ងំ​ក្នុង​ទន្លេ​ដល់ពេល​ឡើង​មក​វិញ នៅ​ផ្លូវ​ជាតិ​លេខ​៥​ក្បែរ​ផ្សារ​ច្រាំង​ចំរេះ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×