Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់​នឹកស្មាន​សោះ​! ស្តេច​ប្រដាល់​ហ្វីលីពីន Paciquiao ស្រាប់តែ​ធ្វើ​រឿង​មួយ​នេះ​ដាក់​អ្នកលក់​ការ៉េម​ក្រីក្រ​ម្នាក់ដល់ថ្នាក់ហ្នឹងផង (​មាន​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​រំភើប​ជំនួស​មួយ ដែល​បុរស​អ្នកលក់​ការ៉េម​វ័យ​ចំណាស់​ម្នាក់ នៅក្នុង​ប្រទេស​ហ្វីលីពីន បានទទួល​ការ surprise ផ្លាស់​ប្តូរជីវិត​ដ៏​ពុំ​នឹកស្មាន​ដល់ ពី​ស្តេច​ប្រដាល់​ប្រចាំ​ប្រទេស​របស់ខ្លួន និង​ក៏​ជា​សមាជិកសភា​ផងដែរ គឺ​លោក Manny Pacquiao ។​

​ជាការ​ពិតណាស់ កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុននេះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Jen Minilay បាន​ចែករំលែក​វីដេអូ​មួយ ដែល​បង្ហាញ​ឲ្យ​​ឃើញ​សកម្មភាព​របស់​អ្នកលក់​ការ៉េម​រុញ​តាម​រទេះ​ក្រីក្រ​ម្នាក់​ឈ្មោះ Manong Marciano បាន​ជួប និង​ទទួល​ការស្វាគមន៍​យ៉ាង​រាក់ទាក់​ពី​លោក Pacquiao ក្នុង​ទិដ្ឋភាព​ដ៏​សាម​ញ្ញា​មួយ ជាមួយ​ក្រុមការងារជាច្រើន​នាក់ផ្សេង​ទៀត​របស់លោក ។​

​បន្ទាប់ពី​សំណេះសំណាល​លេងសើច​យ៉ាងច្រើន និង​បានដឹង​ដំណើររឿង​ដ៏​កំសត់​របស់​អ្នកលក់​ក្រីក្រ​រូបនេះ លោក Pacquiao ក៏បានផ្តល់​លុយ​, ផ្ទះ​ក្នុង​ដីឡូត៍​មួយ និង​ការងារ​ឲ្យ​បានធ្វើ​ផងដែរ ។​

​យោងតាម​ស្ត្រី​ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ អ្នកនាង Minilay បាន​ឲ្យ​ដឹងថា ក្នុងឱកាស​នោះ នាង​រួមជាមួយ​ព្រឹទ្ធសភា​ម្នាក់ បាន​ហៅ​អ្នកលក់​ការ៉េម​វ័យ​ចំណាស់​នោះ​ឈប់​ទិញ ដែល​គាត់​តែងតែ​រុញ​រទេះ​ការ៉េម​ឆ្លងកាត់​អគារ​ការិយាល័យ​របស់​នាង ។​

«​ខ្ញុំ​បាន​ទិញ​ការ៉េម​១០​ដើម ហើយ​ខ្ញុំ​បាន​ឲ្យ​១​ដើម​ទៅ​លោក Manny Pacquiao​។ ហើយ​បន្ទាប់មក Pacquiao ក៏បាន​និយាយថា ហៅ​អ្នកលក់​នោះ​ចូលមក ។ អ្នកលក់​ការ៉េម​នោះ ពិត​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​ណែនាំ​គាត់​ឲ្យ​ស្គាល់​មនុស្ស​ម្នាក់ ហើយ​គេ​ឃើញថា​ម្នាក់​នោះ​គឺជា​ស្តេច​ប្រដាល់​លោក Manny Pacquiao» ។​

​ដំបូង លោក Pacquiao បាន​ផ្តល់ប្រាក់ ៣,០០០​ប៉េ​សូ (​ប្រហែល ៥៧ ដុល្លារ​អាមេរិក​) ទៅ​ឲ្យ Marciano ប៉ុន្តែ​បន្ទាប់ពី​បានដឹងថា គាត់​បច្ចុប្បន្ននេះ កំពុង​ទទួលរង​នូវ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ហើយ​កូន​៣​នាក់ ដែល​សុទ្ធតែ​មិនទាន់បាន​ចុះឈ្មោះ​ចូលរៀន​ផង​នោះ លោក Pacquiao ក៏បានផ្តល់​ប្រាក់​បន្ថែម​ទៀត​ចំនួន ៣០,០០០​ប៉េ​សូ (​ប្រហែល ៥៧០ ដុល្លារ​អាមេរិក​) ។​

​បន្ទាប់មក Pacuuiao បាន​និយាយថា តើ​លោកពូ​កំពុង​ជួល​ផ្ទះ​គេ​មែន​? នៅ​សប្តាហ៍​ក្រោយ ខ្ញុំ​នឹង​ប្រគល់​ផ្ទះមួយ​ដល់​លោកពូ និង​ដីឡូត៍​១ ។​

​តាមរយៈ​សន្តាន​ចិត្តសប្បុរស​ធម៌​ដ៏​មហិមា​របស់លោក Pacuiao នេះ​ផងដែរ អ្នកលក់​ការ៉េម​រូបនេះ បាន​រំភើប​ត្រេកអរ​រហូត​ស្រក់​ទឹកភ្នែក​ឥត​ល្ហែ​តែម្តង ។​

​យោងតាម​នាង Manilay នោះ​លោក Marciano ឥឡូវនេះ អាចមាន​លទ្ធភាព​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​របស់គាត់​ហើយ និង​ព្រមទាំង​ទទួលបាន​ការងារ​នៅ​ពុំទាន់​ច្បាស់​មួយ ដោយ​រង់ចាំ​ពីស​ម្រេច​ពី Pacquiao ។​

«​មិនយូរ​ទៀត​ទេ គាត់​នឹង​លែង​ពិបាក​ដើរ​លក់​ការ៉េម នៅ​កណ្តាល​ថ្ងៃ​ទៀតហើយ ព្រោះ​ពួកយើង​ក៏បានផ្តល់​ការងារ​ឲ្យ​គាត់​បានធ្វើ​រួចហើយ នៅ​សាលា Goldenstate ដែល​ស្ថិតនៅក្នុង​ស្រុកកំណើតរ​ប​ស់លោក Pacqiao តែម្តង​» ៕ ឧត្តម

  

spot_img
×