Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! ជនជាតិ​ចិន​១០​នាក់ ព្រួត​វាយ​បុរស​អង់គ្លេស​ម្នាក់​ឡើង​រលើង​ឆ្មេ​ញ ដោយ​គ្រាន់តែ​សាក់​អក្សិ​ត​ចិន​ថា «​តៃវ៉ាន់​» នៅលើ​ថ្ងាស​

spot_img

​គេហទំព័រ taiwannews បាន​ចុះផ្សាយ​ព័ត៌មាន​កាលពី​ថ្ងៃទី​២៧ ខែឧសភា ឲ្យ​ដឹងថា បុរស​ជន​អង់គ្លេស​ម្នាក់ ត្រូវបាន​ជនជាតិ​ចិន​មួយក្រុម លើកគ្នា​វាយប្រហារ​យ៉ាង​សាហាវ រហូត​បាក់​ឆ្មេ​ញ​អស់​១ ស្ថិតនៅក្នុង​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា នៅពេល​ក្រុម​ជន​ជាតិចិន​ទាំងនោះ បាន​រកឃើញ​បុរស​អង់គ្លេស​នេះ មាន​ចាក់​សាក់​នៅលើ​ថ្ងាស​ជាមួយ «​អក្សរ​តៃវ៉ាន់​» ហើយ​គាត់​បដិសេធ​ទទួលស្គាល់​ការអះអាង​របស់​ពួកគេ​ថា ប្រទេស​តៃវ៉ាន់​នេះ​ជា​ផ្នែក​មួយ​របស់​ចិន ។​

​ក្នុងអំឡុង​នៃ​ដំណើរ​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា បុរស​អង់គ្លេស​ដែល​បាន​រស់នៅក្នុង​តៃវ៉ាន់ អស់​រយៈពេល ១៤ ឆ្នាំ មកហើយ និង​ក៏​ត្រូវបាន​គេ​ស្គាល់​មាន​ឈ្មោះថា Paul នោះ​នៅវេលា​ម៉ោង ១១ យប់​ថ្ងៃអាទិត្យ (២៧ ឧសភា​) គាត់​បាន​ចូលទៅ​អង្គុយ​នៅក្នុង​បារ​មួយកន្លែង នៅក្នុង​ក្រុងព្រះសីហនុ ។ នៅពេល​គាត់​កូ​ម្ម៉​ង់​ស្រា​បៀរ​ញ៉ាំ និង​ដោះ​មូ​ក​ចេញ ស្រាប់តែ​ជនជាតិ​ចិន​១​ក្រុម ដែល​អង្គុយ​ក្បែរ​នោះ ដែល​ត្រូវបាន​ជឿថា​ជា​កម្មករ​ចំណាកស្រុក បានកត់សម្គាល់​ទៅលើ​សាក់​ថ្ងាស​របស់​ដែលមាន​មាន​អក្សរ «​តៃវ៉ាន់​» ។​

​ម្នាក់​ក្នុងចំណោម​ជន​ជាតិចិន​ទាំងនោះ បន្ទាប់មក​បាន​ស្រែក​ក្នុង​ភាសា​ចិន​កុក​ងឺ​ថា «​តៃវ៉ាន់ គឺជា​របស់​ចិន​! » ។ ភ្លាមៗ​នោះ Paul ក៏បាន​តប​ទៅវិញ​ថា «​តៃវ៉ាន់ គឺ​តៃវ៉ាន់​»​។ បន្ទាប់ពី Paul បាន​និយាយ​ប៉ុណ្ណឹង ស្រាប់តែ ពួក​ជន​ជាតិចិន​ទាំងនោះ ស្ទុះ​មក​វាយ​គាត់​យ៉ាង​សាហាវ​តែម្តង ។​

Paul និយាយថា មាន​ជនជាតិ​យ៉ាងតិច ១០ នាក់ បាន​ព្រួត​វាយ​គាត់ ដោយ​ទាមទារ​ឲ្យ​គាត់​និយាយថា តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ចិន ព្រោះ​មាន​អ្នក​នៅក្បែរ​រាប់រយ​នាក់ កំពុង​សម្លឹងមើល ។ បើទោះជា​គាត់​ដិ​សេធ​និយាយថា តៃវ៉ាន់​ពុំមែន​ជា​របស់​ចិន​ក៏ដោយ តែ​ដោយមាន​ការភ័យខ្លាច​ស​ម្រា​ប់​អាយុជីវិត Paul ក៏បាន​និយាយ​ជា​ភាសា​ចិន​កុក​ងឺ​ថា «​យល់ព្រម អ្នក​គិតថា តៃវ៉ាន់ គឺជា​របស់​ចិន ខ្ញុំ​ក៏​នឹង​ថា តៃវ៉ាន់​គឺជា​របស់​ចិន​ដែរ និង​បាន​ចាកចេញ​» ។​

​ទោះយ៉ាងណា Paul បាន​រងរបួស​ច្រើន​កន្លែង​នៅលើ​ក្បាល​, បាក់​រលើង​ឆ្មេ​ញ​អស់​១ និង​មាន​ស្នាម​ជាំ​កន្លែង​កន្លែង​នៅលើ​ដងខ្លួន​របស់គាត់ ។​

Paul បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយបាន​រៀបរាប់​អំពី​ហេតុការណ៍​ដ៏​គួរ​ឲ្យ​សោកស្តាយ​នេះ និង​ទទួលស្គាល់​ការចាក់​សាក់​អក្សរ​តៃវ៉ាន់​នៅលើ​ថ្ងាស​របស់គាត់ និង​ព្រមាន​ដល់​អ្នកទេសចរ​ដទៃ ឲ្យ​ប្រុងប្រយ័ត្ន ខណៈ​ធ្វើដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា ។​

«​នៅ​ថ្ងៃ​ខាងមុខ ខ្ញុំ​នឹង​ពុំ​ដោះ​មូ​ក​ចេញ​ទេ និង​ត្រៀម​លុប​សាក់​នេះ​ចេញ​ផងដែរ ព្រោះ​វា​ជា​កំហុសឆ្គង​ឡប់ៗ​មួយ​ក្នុងពេល​ផឹកស៊ី​ស្រវឹង ក្នុងការ​ចាក់​សាក់​នៅលើ​ផ្ទៃមុខ និង​ផ្នែក​ដទៃទៀត​នៃ​ដងខ្លួន​របស់ខ្ញុំ ។ ខ្ញុំ​សង្ឃឹមថា ខ្លួនប្រាណ​របស់ខ្ញុំ​នឹង​ស្រស់ស្អាត​ឡើង បន្ទាប់ពី​លុប​សាក់​ទាំងនេះ​ចេញ​» ។​

​លោក​បន្តថា​៖ «​ជនជាតិ​តៃវ៉ាន់ ចូរ​ប្រុងប្រយ័ត្ន​អំពី​សុវត្ថិភាព​របស់ខ្លួន​នៅ​បរទេស​! ជាការ​ពិតណាស់ ខ្ញុំ​បាន​ជួប​ជនជាតិ​ចិន​ល្អៗ​ច្រើន ស្ថិត​នៅទីនេះ​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ ក្រុម​នេះ​ពិតជា​សាហាវ ដែល​ចូលចិត្ត​បង្កបញ្ហា​ដល់​អ្នកដទៃ​» ៕ ឧ​ត្ត​ម​

spot_img
×