Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ត្រាស់​បង្គាប់ បញ្ចប់​មុន​តំណែង​ជា​ឧកញ៉ា និង​លុបឈ្មោះ ឧត្តមសេនីយ៍ឯក ហូ ចំរើន ចេញពី​កងយោធពល​ខេរ​ម​ភូមិន្ទ​

spot_img

​​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​បញ្ចប់ មុន​តំណែង ឧកញ៉ា ហូ ចំរើន ពី​ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេជោ ហ៊ុន សែន និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ នៃ​កងយោធពល​ខេរ​ម​ភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​សូមជម្រាបថា លោក​ឧកញ៉ា ហូ ចំរើន ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ពាក់ព័ន្ធ​ករណី​បាញ់​គំរាម​ប្រពន្ធ និង​ម្តាយក្មេក នៅក្នុង​ភូមិគ្រឹះ​របស់​លោក​ផ្ទាល់​តែម្ដង ស្ថិតក្នុង​ភូមិ​រកា ផ្លូវ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​លោក​ឧត្ដមសេនីយ៍ឯក ហូ ចំរើន ដែល​ព្រះមហាក្សត្រ​ទើប​នឹង​តែងតាំង​ជា​ឧកញ៉ា មិន​ដល់ ១០ ថ្ងៃ​ផង បាន​បាញ់បោះ​អាណា​ធិបតេយ្យ ៦-៧ គ្រាប់ នៅ​ភូមិគ្រឹះ​របស់​ខ្លួន​ស្ថិតនៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥:៣៥​នាទី នៅ​ចំណុច​ផ្ទះ​វីឡា​គ្មាន​លេខ ស្ថិតក្នុង​ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជនបង្ក​គឺ​លោក​ឧត្ដមសេនីយ៍ឯក ហូ ចំរើន ភេទ​ប្រុស អាយុ​៣៨ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ មុខរបរ យោធា​។ ជនរងគ្រោះ​មានឈ្មោះ ១-​យិន គារ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្នាក់​នៅ​ទី​តាំ​កើតហេតុ​ខាងលើ ២-​ផន ទៀង ភេទ​ស្រី អាយុ​៥១​ឆ្នាំ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ ៣-​គារ សុខ​គាង ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ទីតាំង​។​

ក្នុងករណី​នេះ​មិន​បណ្តាលឲ្យ​ជនរងគ្រោះ​ខា​ង​លើ​រង​បួស​ឬ​បាត់បង​ជីវិត​ឡើយ ក្រោយមក​ទៀត​ជន​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឱ្យឈ្មោះ ហូ ចំរើន ដាក់ពន្ធនាគារ ជា​បណ្តោះអាសន្ន រហូតដល់​មាន​ចេញ​សេចក្តីសម្រេច​ថ្មី​៕​ ដោយ ៖ បញ្ញាស័ក្តិ

   

spot_img
×