Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កែ​ទៅ​លេង​ក្រោយ​ផ្ទះ​មួយ​ភ្លែត ពេល​ត្រឡប់​មក​វិញ បើក​មាត់​វា​មើល ម្ចាស់​ជួប​រឿង​អស់សំណើច​នេះ​

spot_img

​ឆ្កែ​គឺជា​សត្វ​ដែល​លេង​ច្រើន និង​ចូល​ចិត្តរ​ត់​ទៅ​វិញ​ទៅ​មក រត់​ខាំ​គ្នា​លេង និង​កាយ​ដី​ជា​ដើម​។ ឆ្កែ​ខ្លះ​ចូលចិត្ត​ពាំ​របស់​ផ្សេងៗ​មក​ផ្ទះ ដែល​ធ្វើឲ្យ​ម្ចាស់​ខឹង ឬ​ភ័យ​ជាដើម ប៉ុន្តែ​ឆ្កែប្រេ​ស៊ីលមួ​យក្បាល​​នេះ​ពាំ​របស់​មួយ​នេះ​មក​ផ្ទះ ដែល​ធ្វើឲ្យ​ម្ចាស់​របស់​វា​អស់សំណើច​យ៉ាងខ្លាំង​។​

​ឆ្កែ​ញី​មួយ​ក្បាល​នោះ​ឈ្មោះ Pandora​។ វា​បាន​ទៅលេង​ក្រោយ​ផ្ទះ​មួយ​ភ្លែត ហើយ​បាន​ពាំ​ធ្មេញ​សិប្បម្មិត​មួយក្រាស ដែល​មើល​ទៅ​ត្រូវ​នឹង​មាត់​របស់​វា​តែម្តង ហើយ​នៅពេល​ម្ចាស់​​វា​ហៅ​វា​មក​ជិត និង​បើក​មាត់​វា​មើល ម្ចាស់​វា​អស់សំណើច​យ៉ាងខ្លាំង​។​

​ម្ចាស់​វា​ឈ្មោះ Lucas Alves Magalhães និយាយថា ទំនង​ឆ្កែ​របស់​គាត់​ទៅ​ក្រោយ​ផ្ទះ ហើយ​កាយ​​ដី​លេង​។ ដំបូង​គាត់​មិន​ដឹង​ទេ តែ​ពេល​ហៅ​វា​មក​ជិត និង​បើក​មាត់​វា​មើល គាត់​ទប់​សំណើច​មិនបាន​។​

​លោក Lucas Alves Magalhães បានបញ្ជាក់​ថា ធ្មេញ​សិប្បនិម្មិត​មួយក្រា​ស​នោះ​ទំនងជា​របស់​​ម្ចាស់ផ្ទះ​មុន ដែល​ពួកគេ​មាន​វ័យ​ចំណាស់​។ ម្ចាស់ផ្ទះ​មុន ទំនង​ប្តូរ​ធ្មេញ​សិប្បិនិម្មិត​របស់​ពួកគេ​​រួច​ហើយ​កប់​វា​នៅ​ខាងក្រោយ​ផ្ទះ​៕ សុភ័ក្ត្រ

 

spot_img
×