Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាចម្បាំង​កងទ័ពជើងទឹក​រុស្សី​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ២​គ្រឿង ចូល​ចត​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​

spot_img

​ព្រះសីហនុ​៖ នាវាចម្បាំង​ប្រភេទ​មុជទឹក​ប្រឆាំង​នាវា​ធុន​ធំ ឬ​នាវា​ពិឃាត របស់​កងទ័ពជើងទឹក​ប្រទេស​រុស្សី អមដោយ​នាវា​ដឹក​ប្រេង សរុប​មាន​ចំនួន ២​គ្រឿង និង​មាន​នា​វឹក​សរុប​ចំនួន ៤៦៣​នាក់ បាន​ចូល​ចត នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​វត្តមាន​របស់​នាវាច​ម្បាំ​ង​រុស្សី បង្ហាញខ្លួន​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​ពេលនេះ គឺធ្វើឡើង​ក្នុង​ដំណើរ​ទស្សនៈកិច្ច រយៈពេល ៦​ថ្ងៃ នៅក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ ក្នុង​គោលបំណង​បន្ត​រឹតចំណង​សាមគ្គីភាព រវាង​កងទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា​រុស្សី ឲ្យ​កាន់តែ​ស្និទ្ធស្នាល​ថែមទៀត​។​

​មន្ត្រី​នាំពាក្យ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​អ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្ត​ព្រះសីហនុ​ដឹងថា ក្រោយពី​ការចូល​ចត​ដោយ​សុវត្ថិភាព របស់ នាវាចម្បាំង​រុស្សី នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​រួចមក នៅ​រសៀល​ថ្ងៃទី​៧ ខែ​វិ​ច្ឆ​កា នា​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​មនា​វី​ទោ Eduard Mikhaylov មេបញ្ជាការ​កងទ័ពជើងទឹក​រុស្សី ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក នឹង​ដឹកនាំ​ប្រតិភូ ចូលជួប​ភា​ក្សា​ការងារ​មួយចំនួន ជាមួយ លោក​ឧ​ត្ត​ម​សេនីយ​ឯក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ដោយ​ពិភាក្សា​លើ​ការងារ​មួយចំនួន​។​

​នាឱកាស​នោះ លោក ឧ​ត្ត​មនា​វី​ទោ Eduard Mikhaylov មេបញ្ជាការ​កងទ័ពជើងទឹក​រុស្សី ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក នឹង​ជជែក​ពិភាក្សាគ្នា ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​ពាក់ព័ន្ធ​ស្ថាប័ន​ដទៃទៀត ទាក់ទង​ការងារ​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ពជើងទឹក​ប្រទេស​ទាំងពីរ និង​ពិភាក្សា​លើ​ការងារ​មួយចំនួនទៀត​។​

​នាវា​ពិឃាត​ទាំងពីរ របស់​កងទ័ពជើងទឹក​រុស្សី ដែល​ចូលមក​ទស្សនកិច្ច​ប្រទេស​កម្ពុជា និង​ចូល​ចត នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នាវា​ទី​១​មានឈ្មោះ ADMIRAL PANTELEYEN លេខ​៥៤៨ ជា​ប្រភេទ​នាវា​ប្រឆាំង​នាវាមុជទឹក​ធុន​ធំ (​នាវា​ពិឃាត​) មាន​បណ្ដោយ​១៦២,៨០CM ទទឹង​១៩,០២CM ជំរៅ​ទឹក​៦,២០CM ទំងន់​ផ្ទុក​៦,៩៥៥​តោន​។ នាវាចម្បាំង​នេះ ដឹកនាំ​ដោយ លោក​វរៈ​នា​វី​ឯក Alek Say Anitiferon និង​មាន​ចំនួន​មនុស្ស​សរុប ៣៨៨​នាក់ ( នាវិកា ៣៨​នាក់​) នាវិក ៣៥០​នាក់​។ នាវា​ទី​២ ឈ្មោះ Boris Butoma លេខ​៦២១ ជា​ប្រភេទ​នាវា​ដឹក​ប្រេង​មាន​បណ្ដោយ ១៦១,១cm ទទឹង ២១,៨០cm ជំរៅ​ទឹក​១០cm ទំងន់​ផ្ទុក​៧,១៥០​តោន​។ នាវា​នេះ ដឹកនាំ​ដោយ លោក​មេបញ្ជាការ Sergey Bandak និង​មាន​មនុស្ស​សរុប​ចំនួន ៧៥​នាក់ សុទ្ធតែជា​ជន​ស៊ីវិល​។​

​មន្ត្រី​នាំពាក្យ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​អំឡុងពេល​ទស្ស​នៈ​កិច្ច​របស់​នាវាចម្បាំង​រុស្សី នៅ​កម្ពុជា រយៈពេល ៦​ថ្ងៃ លោក​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ប្រទេស​រុស្សី ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បញ្ជាក់ថា គោលបំណង​សំខាន់ គឺ​ចូលជួប​ពិភាក្សា​ជា​លក្ខណៈ​មិត្តភាព ជាមួយ​មន្ត្រី​យោធ​ជាន់ខ្ពស់ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ ពិសេស​ជួប​ជាមួយ​សម​ភាគី​កងទ័ពជើងទឹក​កម្ពុជា ដើម្បី​ឈា​នៅ​ទៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ពជើងទឹក​ប្រទេស​ទាំងពីរ ឲ្យ​បាន​រីកចម្រើន​ថែមទៀត​នា​ថ្ងៃ​ខាងមុខ​។​

​នាឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ​ឯក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​នឹង​ពិភាក្សា​ផ្តោតទៅលើ​ចំណង​សាមគ្គីភាព​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​រុស្សី ឲ្យ​កាន់តែ​ស្និទ្ធស្នាល​ថែមទៀត​៕ ដោយ​៖ សត្យា​


spot_img
×