Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ម្ចាស់ប្លុកនេះ​អត់​អី​បង្ហោះ បែរ​ជា​បង្ហោះ​រូប​ប្រពន្ធ​ខ្លួន​អាក្រាត​ក្នុង​អាង​ទឹក​ក្តៅ បង្ក​ការ​រិះ​គន់​មិនស្ទើរ!!

spot_img

​អ្នក​និយម​លេង​អ៊ី​ន​ធើរ​ណេ​ត​តៃវ៉ាន់ ពិតជា​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំង នៅពេលដែល​ម្ចាស់​ប្លុក​ជនជាតិ​តៃវ៉ាន់​ម្នាក់ បាន​បង្ហោះ​រូបអាក្រាត​ប្រពន្ធ​របស់ខ្លួន និង​សូម្បី​បញ្ចេញ​ឲ្យ​ដឹងថា ស្ត្រី​ជា​ប្រពន្ធ​នោះ​ក៏​ជា​បងប្អូន​ជីដូនមួយរ​បស់​គាត់​ទៀតផង ។​

​សរសេរ​រៀបរាប់​អំពី​ដំណើរ​ទេសចរណ៍​លក្ខណៈ​គ្រួសារ ទៅលេង​កន្លែង​អាងទឹក​ក្តៅ Arima Onsen នៅក្នុង Kobe ប្រទេស​ជប៉ុន ម្ចាស់​ប្លុក​តៃវ៉ាន់​មានឈ្មោះ​ថា Andy Tsai (無敵小恩恩) កាលពី​ថ្ងៃទី​១៥ ឧសភា បានធ្វើ​ឲ្យ​អ្នកតាមដាន​របស់ខ្លួន​ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​បុរស​រូបនេះ បាន​បង្ហោះ​រូបថត​ប្រពន្ធ​ដែលមាន​ឈ្មោះ Annie អង្គុយ​នៅក្នុង​អាងទឹក​ក្តៅ ស្ថិតក្នុង​ស្ថានភាព​អាក្រាតកាយ​ទាំងស្រុង​បែបនេះ ។

​នៅពេល​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​លើកឡើងថា គាត់​គួរតែ​កែ​រូបថត ដោយ​គ្រប​បិទបាំង​សុដន់​របស់​ប្រពន្ធ​ឲ្យ​បាន​សមរម្យ​ជាង​នេះ​បន្តិច Andy បាន​ឆ្លើយតប​ជាមួយ​ខ​មិន​ទាំង​​នោះថា​៖ «​វា​មើលទៅ​ស្អាត ហេតុនេះ ពុំ​ចាំបាច់​កែ​ជួសជុល​វា​ទេ​! ប្រពន្ធ​ខ្ញុំ​និយាយថា វា​គ្រាន់តែ​ជា​ក្បាលដោះ​ប៉ុណ្ណោះ ។ តើ​ខ្ញុំ​ផ្ចិតផ្ចង់​បិទបាំង​អំពី​អ្វី​ទៅ ហើយ​មនុស្ស​ជាច្រើន​តែង​ចង់ឃើញ​សភាព​បែបៗ​នេះ​» ។​

Tsai នៅបាន​អះអាង​ទៀតថា រូបថត​ទាំងនេះ ត្រូវបាន​ផុស​ដោយ​អនុលោម​ទៅតាម​ភាគី​ខាង​ពីរ ហើយ​ថា ចំពោះ​អ្នក​ដែល​និយាយថា រូបភាព​ទាំងនេះ​ពុំ​សមរម្យ នោះ​ពួកគេ​ជា​មនុស្ស​ដែល​មិន​គាំទ្រ​ភាព​អា​ក្រ​ត​ក្នុង​ធម្មជាតិ​ឡើយ ។ Tsai បន្តថា មនុស្ស​ជាច្រើន​កំពុងមាន​ការយល់ច្រឡំ​ច្រើនពេក​ហើយ ទៅលើ​រឿង​តូចតាច​នេះ ហើយ​ថា ពួកគេ​មិន​យកចិត្តទុកដាក់​អំពី​អ្នក​រិះគន់​ទាំង​នោះឡើយ ៕ ចន្ទី​

spot_img
×