Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ខ្ជិល​យក​សំរាម​ទៅ​ចោល តែ​លេង​ផ្លូវ​ខូច «​បញ្ញើ​» តាម​លំហូរ​ទឹកភ្លៀង ធ្វើជា​រឿង​លេងសើច ដោយពុំ​ខ្វល់​ពី​ផល​ប៉ះពាល់ លទ្ធផល​… (​មាន​វីដេអូ​)

spot_img

​សកម្មភាព​មិនល្អ​រប​ស់​ស្រី​ម្នាក់​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​ខ្ជិល​យក​សំរាម​ទៅ​ចោល និង​លេង​ផ្លូវ​កាត់ «​បញ្ញើ​» តាម​លំហូរ​ទឹកភ្លៀងនិងត្រូវបានគេ​ថត​ រួច​បង្ហោះ​ឡើង​បណ្តាញ​សង្គម បាន​បង្ក​ឲ្យ​មានការ​រិះគន់​ជាខ្លាំង និង​បាន​ល្បី​រហូត​អាជ្ញាធរ​ដែនដី កាលពី​នៅ​ថ្ងៃទី​២៩ ខែឧសភា ម្សិលមិញ​នេះ បាន​ហៅ​មក​អប់រំ និង​ធ្វើលិខិត​សុំទោស​ជា​សាធារណៈ ។​

​មន្ទីរបរិស្ថាន​ខេត្ត​ព្រះសីហនុ បាន​ចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន កាលពី​ថ្ងៃទី​២៩ ខែឧសភា ម្សិលមិញ ឲ្យ​ដឹងថា​៖

«​សកម្មភាព​ស្ត្រី​ម្នាក់​ដែល​ចាក់សំរាម​បង្ហូរ​លើផ្លូវ​តាម​ទឹកភ្លៀង និង​ត្រូវបាន​គេ​ថត​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​២៩ ខែឧសភា​នេះ ត្រូវបាន​មន្ទីរ​បរិស្ថាន និង​រដ្ឋបាល​ក្រុងព្រះសីហនុ យកមក​អប់រំ​ណែនាំ នៅ​សាលាក្រុង នា​វេលា​ម៉ោង ៩:០០​នាទី​យប់ ថ្ងៃ​ដដែល​នេះ ដោយ​ស្ត្រី​រូបនោះ បានទទួល​ស្គាល់​កំហុស ហើយ​សូមទោស​ជា​សាធារណៈ និង​ចុះកិច្ចសន្យា​ឈប់​ប្រព្រឹត្ត​នូវ​ទង្វើ​បែបនេះ​ទៀត​។​

​សូមបញ្ជាក់ថា ស្ត្រី​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ចាក់សំរាម​លើផ្លូវ​សាធារណៈ ឱ្យ​ហូរ​ទៅតាម​ទឹកភ្លៀង​នោះ មានឈ្មោះ ដា រ៉ែ​ន អាយុ ២៩​ឆ្នាំ គឺមាន​ទីលំនៅ​ស្ថិត​ក្រោយ​ផ្សា​មាន់ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​៕» ។​

​ក្នុង​លិខិត​សុំទោស​ដែល​សរសេរ​នៅមុខ​មន្ត្រី​បរិស្ថាន និង​រដ្ឋបាល​ក្រុងព្រះសីហនុ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ផងដែរ ស្ត្រី​រូប​រង​ការរិះគន់​ខាងលើនេះ បាន​សន្យាថា រូបគាត់​នឹង​ឈប់​ធ្វើ​សកម្មភាព​ចោល​សំរាម​ដូច​ក្នុង​វីដេអូ​រីក​រាល​នេះ​ទៀតហើយ ចាប់ពីពេលនេះ​តទៅ ៕ ឧត្តម

spot_img
×