Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ទារក​ទើប​កើត​ត្រូវ​ហ្វូង​ជ្រូក​ព្រៃ ខាំ​ទាញ​នៅ​វាល​សំរាម​នា​ជាយក្រុង​ហូជីមិញ កំពុង​ធ្វើឲ្យ​កក្រើក​សាធារណៈមតិ​

spot_img

​កាលពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា បុរស​ម្នាក់​បាន​ឃើញ​នៅ​តំបន់​ចាក់សំរាម​ជាយព្រៃរ​បោះ​មួយ មាន​ទារក​ម្នាក់​កំពុង​ត្រូវ​ហ្វូង​ជ្រូកព្រៃ​ខាំ​ទាញ គាត់​ក៏​យក​ដំបងរ​ត់ទៅ​ដេញ​វា ។ ប៉ុន្តែ​ពេល​ដែល​ជ្រូកព្រៃ​រត់​ចេញ​ទៅ​នោះ គាត់​ឃើញ​ទារក​នេះ​បាន​ស្លាប់បាត់​ទៅ​ហើយ ។​

​ទី​កន្លែង​កើតហេតុ

​បូលិស​ឲ្យដឹងថា បុរស​ឈ្មោះ Nguyen Nhat Hoang របស់​នៅ​សង្កាត់ Binh Tan បាន​រាយការណ៍​ប្រាប់​ពី​ករណី​ជ្រូកព្រៃ​មួយ​ហ្វូង កំពុង​ប្រទាញប្រទង់​ទារក​ម្នាក់ ។ គាត់​បាន​ដេញ​ពួកវា ហើយ​ចូល​ទៅ​ពិនិត្យ​កៀក​ទើប​ដឹងថា ទារក​នេះ​បាន​ស្លាប់​ក៏​ប្រញាប់​រាយការណ៍​ឲ្យ​ប៉ូលិស ។​

​នគរបាល​កំពុង​ធ្វើ​កោសល្យវិច្ច័យ​នៅ​កន្លែងកើតហេតុ ។​

​តាមរយៈ​ការធ្វើ​កោសល្យវិច្ច័យ​នោះ ប៉ូលិស​បញ្ជាក់​ថា​ទារក​ដែល​ស្លាប់​គឺជា​ក្មេងប្រុស ហើយ​វា​នៅ​មាន​ជីវិត​ក្រោយពេល​សម្រាល​មក​។ តាម​ប៉ូលិស​គឺ​ទារក​នេះ​ទើប​កើត​ត្រូវបាន​គេ​យក​ទៅ​បោះចោល ហើយ​គ្នា​ក៏​រងគ្រោះ​បែបនេះ​ទៅ ។​

​ប៉ូលិស​សង្កាត់ Binh Tan បាន​ធ្វើ​ការចោទប្រកាន់​ករណី​នេះ​ថា ជា​បទ​សម្លាប់​មនុស្ស ហើយ​សំណូមពរ​ឲ្យ​ពលរដ្ឋ​ដែល​បាន​ដឹង​រឿង​នេះ​ជួយ​ផ្តល់​ព័ត៌មាន ៕ សូ​យ​ន​

spot_img
×