Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើបុណ្យ​បែរជា​បាន​ទោស​ថែម​ទាំង​ប៊ិះ​ស្លាប់​ទៀត​ប្រសិនបើ​គ្មាន​ប៉ូលិស (មានវីដេអូ)

spot_img

យុវជន​ម្នាក់​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ​នៅ​វេលា​ថ្ងៃត្រង់​មេឃ​ក្តៅហែង ក៏​មាន​នារី​ម្នាក់​សុំ​ជិះ​ដោយ​សារ ។ ចៃដន្យ​ទៅដល់​កន្លែង​ប៉ុស្តិ៍​ត្រូវ​ពិនិត្យ​របស់​ប៉ូលិស នារី​រូបនេះ​ពុំមាន​ពាក់មួក​សុវត្ថិភាព​ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ ។​

​យុវជន​នោះ​ប្រាប់​នារី​នោះ​ថា បើ​មាន​លុយ​គួរតែ​បង់​ប្រាក់​ពិន័យ​តាម​ច្បាប់​ទៅ ស្រាប់តែ​នារី​រូប​នេះ​បែរជា​បង្ករឿង​ឈ្លោះប្រកែក​វាយតប់​លើ​យុវជន​នោះ និង ថែម​ទាំង​ហៅ​អ្នកផ្ទះ​ឲ្យមក​ជួយ​វាយ​យុវជន​នោះ ចំណែក​ខ្លួន​ឯង​បែរជា​យក​ដុំថ្ម​មក​បោក​កម្ទេច​ម៉ូតូ​របស់​អ្នក​ដែល​បាន​ឲ្យ​ខ្លួន​ជិះ​ដោយ​សារ​ទៅវិញ ។​

​ប្រឈមមុខ​នឹង​ស្ថានការណ៍​ភ្លាមៗ​បែបនេះ ដំបូង​ប៉ូលិស​ពិតជា​ស្រឡាំងកាំង ហើយ​ក្រោយមក​ក៏​លូកដៃ​ចូល​អន្តរាគមន៍​ទើប​បញ្ចៀស​គ្រោះថ្នាក់​ដល់​យុវជន​នោះ​បាន ។​

​ធ្វើបុណ្យ​បាន​ទោស​គឺ​បែប​នេះ​ឯង ។​

spot_img
×