Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​ទើស ម៉ៃ សុគន្ធ ធ្វើឱ្យ​អ្នកនាង ច​ន ច័ន​លក្ខិណា ក្ដៅស្លឹកត្រចៀក​ទៀត ទាក់ទង​ជាមួយ​រឿង​របស់ ពេជ្រ ថៃ (​វីដេអូ​)

spot_img

​នៅលើ​ឆាក​តន្ត្រី​ស្រា​បៀរ​មួយ កុមារា ពេជ្រ ថៃ បាន​បកស្រាយ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​រដឺន​មាន​ស្នេហ៍​» ដែលជា​សំនៀង​ដើម​របស់លោក ព្រាប សុវត្ថិ ប៉ុន្តែ​ទោះជា​យ៉ាងណា​ម្ចាស់​ពាន The Voice Kid Cambodia រដូវ​កាល​ទី ១ នេះ ពុំបាន​បកស្រាយ​បានល្អ​ឡើយ ដោយសារតែ​ភ្លេច​ផា​រ៉ូ​ល​ខ្លះ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការរិះគន់ ជាពិសេស​តារាចម្រៀង​ស្ទើរតែ​បាត់ឈ្មោះ​ពី​ពិភព​ចម្រៀង លោក ម៉ៃ សុគន្ធ តែម្ដង គឺ​បានចេញ​មុន​ចេញ​មាត់​ខ្លាំង ហើយ​សម្រាប់​ការរិះគន់​នេះ បានធ្វើឱ្យ​ប្រធាន​សមាគមន៍​សិល្បៈ​ខ្មែរ អ្នកនាង ច​ន ច័ន​លក្ខិណា មានប្រតិកម្ម​មិន​ពេញចិត្ត​យ៉ាងខ្លាំង ។

​ងាក​មក​មើល​លោក ម៉ៃ សុគន្ធ ដែល​ស្ទើរតែ​ក្លាយជា​ម្ចាស់​ពាន អ្នក​រិះគន់​មិន​រើសមុខ វិញ​បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​ថ្មី​ឡើង​ចេស សម​មុខ​ហើយ​អ្នកគាំទ្រ​ផ្កាប់មុខ​ទាំងឡាយ​អើយ ដឹ​វ៉ោ​យ​វ៉ោ​យ​ឃី​ត ម្ចាស់​ប៉ោត​រដូវ​កាល​ទីមួយ ពេជ្រ ក្រិន ជឿ​នៅ ថា​កូន​នឹង​ក្រិន​ទេ សំលេង​ក៏​មនុស្ស​ក្រិន រូបរាង​ក៏​មនុស្ស​ក្រិន ស្តាយ​ក្មេង​សំលេង​ល្អៗ​ណាស់​ដែល​មិនបាន​លើក​ពាន​ពិត ឈប់​!​ឈប់ អ្នកណាខ្លះ​ដែល​បោក​ទូរទស្សន៍ អាយ​ផេ​ត ចោល​ខ្លះ​ពេល​ព្រេជ ថៃ លើក​ពាន ចេញមុខ​មក​ភ្លាម​..​មួយទៀត​សាក​ស្តាប់​សិន​ទៅ ពេជ្រ​ក្រិន ច្រៀង​លើ​ឆាក​អោយដល់​ចប់​ណា​…​ចាំ​កាត់​ក្តីណា ហ្វេ​នៗ​ផ្កាប់មុខ​ទាំងឡាយ​អើយ​…. ស្តាប់​អោយ​ចប់​គង់​ផ្ទុះ​ត្រចៀក សន្លប់​ទេ ម្ចាស់​ពាន​ដឹ​វ៉ោ​យ​ឃី​ត ខ្មែរ​» ។

​ឆ្លើយតប​ជាមួយ​ការរិះគន់ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​និយាយថា «​ក្មេង​ក៏​រិះគន់​ដែរ មិន​លើកលែង​គ្នា​សោះ ម្តេច​ដែល​ហៅថា​ក្មេង ម្តេច​ដែល​ហៅថា​មនុស្ស​ធំ ? មនុស្ស​ធំ​នៅ​ភ្លេចមុខភ្លេចក្រោយ​ទំរាំ​គ្នា​ក្មេង​ទៀត បើ​មនុស្ស​ធំ​ប្រកាន់​ក្មេង​គឺ​ចប់​លែង​និយាយ​» ៕ សាវុធ​

spot_img
×