Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ ប្រតិកម្ម​ចំពោះ​អ្នក​ដែល​យក​របប​រាជានិយម ជា​កម្មសិទ្ធិ​ផ្តាច់មុខ គឺជា​អំពើ​ឆោតល្ងង់​

spot_img

​កណ្តាល​៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ប្រកាស​ជា​អ្នកការពារ​របបរាជានិយម​អាស្រ័​យ​ធម្មនុញ្ញ បានចាត់ទុក​ការឃោសនា​របស់​សម្តេច​ក្រុមព្រះ កាលពី​ពេល​ថ្មីៗ​នេះ ដោយ​យក​របប​រាជានិយម ជា​កម្មសិទ្ធិ​ផ្តាច់មុខ ក្នុងការ​ឃោសនា​រក​សំឡេងឆ្នោត គឺជា​អំពើ​ឆោតល្ងង់​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា ការ​យក​របប​រាជានិយម​ទៅ​ឃោសនា​បែបនេះ អាច​ប៉ះពាល់​ដល់​តម្លៃ​នៃ​របប​រាជានិយម​ថែមទៀត​ផង នៅពេល​បក្ស​នេះ​មិន​ទទួលបាន​ការគាំទ្រ និង​កៅ​អ៊ី​នៅក្នុង​សភា​។​

​នៅក្នុង​វេទិកា​នៃ​ជំនួប​ជាមួយ​កម្មករ កម្មការិនី​មកពី​រោងចក្រ​សហគ្រាស​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន មិន​បាន​ចុច​ចំឈ្មោះ គណបក្សនយោបាយ​ណាមួយ​នោះឡើយ​។ ប៉ុន្តែ​គេ​អាច​ដឹង​បានដឹង​ថា ក្នុង​សារ​នយោបាយ​នា ទំ​នឹង​ជា​សំដៅ​ដល់​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ព្រោះថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលមាន​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ តែងតែ​ថ្លែង​សារ​នយោបាយ​របស់​ខ្លួន​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​គណបក្ស​រាជានិយម សីហនុ​និយម​។​

​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្នុង​ពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ខេត្ត​តាកែវ កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា កន្លងទៅ​ថា បាន​មាន​ព្រះរាជបន្ទូល​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​ប្រកាន់ខ្ជាប់​របបរាជានិយម និង​សីហនុ​និយម ហើយ​របប​នេះ​​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីក​ចម្រើន​រហូត​ដល់​សព្វថ្ងៃនេះ​។ សម្តេចក្រុមព្រះ​មាន​ព្រះបន្ទូល​បន្ថែម​ថា ប្រសិនបើ​គណបក្ស​ព្រះអង្គ​ជាប់ឆ្នោត ព្រះអង្គ​នឹង​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រតិកម្ម​យ៉ាង ខ្លាំងក្លា​ចំពោះ​គណបក្សនយោបាយ ដែល​បាន​យក​របប​រាជានិយម ជា​កម្មសិទ្ធិ​ផ្តាច់មុខ ក្នុងការ​ឃោសនា​រក​សំឡេងឆ្នោត​។ សម្តេច​តេជោ ហ៊ុន សែន បាន​ហៅ​ការឃោសនា​ដោយ​យក​របប​រាជានិយម​ជា​កម្មសិទ្ធិ​ផ្តាច់មុខ ដើម្បី​ស្វែងរក​គាំទ្រ​ពី​ម្ចាស់ឆ្នោត​នេះ​មិនល្អ​នោះ​ឡើយ ហើយ​គួរតែ​មាន​ការអំពាវនាវ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​គាំទ្រ​របប​រាជានិយម​ទាំងអស់​គ្នា​ទើប​ជា​ការប្រសើរ​។ “​មាន​អ្នកខ្លះ​តាំងខ្លួន​ជា​គណបក្ស​រាជានិយម ដោយ​យក​រាជបល្ល័ង្ក និង​រាជានិយម យក​មក​ផ្សារ​ភ្ជាប់ ដើម្បី​ធ្វើ​ជា​ដើមទុន ធ្វើការ​ឃោសនា​នយោបាយ មិនមែន​ជា​រឿង​ល្អ​ទេ របបរាជានិយម បើ​ទុក​គ្រាន់​តែ​គណបក្ស​នយោបាយ​មួយ​ការពារ​មិន​គ្រប់គ្រាន់​ទេ​។ អំពើ​ឆោតល្ងង់​របៀបនេះ មិន​ត្រូវ​យកមក​ប្រើ​ទេ ត្រូវ​ប្រមូល​បណ្តា​បក្សនយោបាយ​ទាំងអស់ ចូលរួម ប្រជាជន​ទាំងអស់​ការពារ​របប​រាជានិយម ទើប​របបរាជានិយម ទៅបាន​។ វា​ច្បាស់​ណាស់ វា​ជាការ​បន្ថោក​បន្ទាបរ​ប​ប​រាជានិយម ប្រសិនបើ​អ្នក​ទៅ​ឃោសនា​ថា ខ្ញុំ​ជា​រាជានិយម ប៉ុន្តែ​បែរជា​អត់​សំឡេងឆ្នោត បែរ​ជា​អត់​មាន​កៅ​អ៊ី​នៅក្នុង​សភា ។

តើ​ព្រះមហាក្សត្រ ព្រះអង្គ​នឹង​ត្រូវ​ទទួល​ការប្រមាថ​បែបណា​។ សម្តេច​ហ្លូង​ម៉ែ ហើយ​កាលពី​អតីតកាល​សម្តេចឪ នៅ​មាន​ព្រះជន្ម តើ​ព្រះអង្គ​មាន​ព្រះទ័យ​បែបណា ពិបាកចិត្ត​បែបណា នៅពេលដែល​គេ​ប្រើ​ព្រះ​កោត្ត​នាម​របស់​ព្រះអង្គ​ទៅ​ធ្វើ​ការឃោសនា ។ យក​រាជានិយម​ទៅ​ធ្វើ​ការឃោសនា រាជានិយម​ជា​របស់​រួម​មិនមែន​ជា​របស់​គណបក្ស​នយោបាយ​ណាមួយ​ឡើយ ហើយ​ខ្ញុំ​គឺជា​មនុស្ស​ម្នាក់ ដែល​ឈរ​ការពារ​រាជបល្ល័ង្ក ឈរ​ការពារ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ខ្ញុំ​បាន​ស្បថស្បែ​ជាមួយ​ព្រះ​បរម​រតន​កោដ្ឋ ហើយ​អាច​ចាក់ផ្សាយ​ឡើងវិញ ហើយ​តាំងពី​ពេលនោះ រហូតមកដល់​ពេលនេះ សម្តេចឪ សម្តេច​តា សម្តេច​តា​ទូត​របស់​យើង សោ​ទិវង្គត​ទៅ តើ​របប​រាជនិយម​បាន​ចុះ​ខ្សោយ​ឬ​ទេ ? ឥឡូវនេះ នៅទីនេះ មើលឃើញ​ហើយ មាន​ព្រះឆ័យាលក្ខណ៍​របស់​ព្រះមហាក្សត្រ មាន​ទង់ជាតិ ជាតិ សាសនា ព្រះមហាក្សត្រ ដែល​ជា​បាវចនា​ទាំងបី តើ​អ្នកណា​ជា​អ្នក​នាំ​អាត​ធ្វើ​រឿងនេះ មិនមែន​អ្នក​ក្រៅ​រដ្ឋាភិបាល​ទេ គឺ​អ្នក​នៅ​ក្នុង​រាជរដ្ឋាភិបាល​” ។​ ​សម្តេច​តេជោ បាន​ថ្លែង​បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ដែរ​ថា សម្តេច​មិន​ជាប់សែស្រឡាយ​រាជវង្ស​នោះ​ទេ ប៉ុន្តែ​សម្តេច​ជា​អ្នកការពារ​របបរាជានិយម ហើយ​បើ​មាន​នរណា​ម្នាក់​ចង់​រំលាយ​របប​រាជានិយម​នេះ សូម​កន្លង​សព​សម្តេច​ជាមុន​សិន​ទៅ​។ ” ខ្ញុំ​ប្រកាស​ម្ដង​ហើយ​ម្ដងទៀត បើ​ចង់​រំលាយ​រាជានិយម ត្រូវ​កន្លង​សព​ហ៊ុន​សែន​សិន ព្រោះ​យើង​នៅក្នុង​ក្របខណ្ឌ​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។ សូម្បី​តែ​រដ្ឋសភា​ក៏​គ្មាន​សិទ្ធិ​ធ្វើ​វិសោធនកម្ម​ចំណុច​នេះ​ដែរ នេះ​គឺជា​ការ​ដាស់តឿន ចំពោះ​អ្នក​ដែល​បាន​ប្រើប្រាស់ រាជានិយម​ធ្វើជា​របស់​ផ្ដាច់មុខ​។ សូម​កុំ​យក​រាជានិយម​ធ្វើជា​របស់​ផ្ដាច់មុខ បើ​ទោះបី​ខ្លួន​ជា​រាជវង្ស​ក៏ដោយ​។ កុំភ្លេចថា បើ​គ្មាន​ការការពារ​របស់​ប្រជាពលរដ្ឋ ហើយ​គ្មាន​ការការពារ​ដ៏​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល ដែល​ចេញពី​គណបក្ស​ប្រជាជន សួរថា​តើ​រាជានិយម និង​រាជវង្ស​នេះ អាចមាន​លទ្ធភាព​នៅ​បាន​ទេ​”​។​នេះ​ជា​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×