Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រុក​យើង​ឥឡូវ​សម្បូរ​ឡានក្រុង​ហើយ ហើយ​ក៏​គប្បី​យល់ដឹង​ពី​សុ​វជី​ធម៌​ជា​មនុស្ស​កុំ​ចាំបាច់​ឲ្យ​អ្នក​បើក​ឡាន​ប្រដៅ​បែបនេះ​ (មានវីដេអូ)

spot_img

​ក្នុង​យុគសម័យ​ទំនើ​បច្ចុប្បន្ន​ឃើញថា​មនុស្ស​ជាច្រើន​ពិតជា “​សួនតួ​” មែន ។ ពេល​ប្រឈម​នឹង​ហេតុការណ៍​តម្រូវឲ្យ​គេ​ជួយ​គេ​ច្រើន​ជ្រើសរើស​វិធី “​មើលរំលង ធ្វើ​មិន​ឃើញ​” ។ តែ​ក៏​មាន​មនុស្ស​ខ្លះ​បែរ​ជា​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ជួយ​អ្នក​ដទៃ ដោយ​ពុំ​ត្រូវការ​តបស្នង ។​

​ថ្មីៗ​នេះ​ក្នុង​ខ្សែ​វីដេអូ​របស់​រថយន្តក្រុង​មួយ​បង្ហាញឲ្យឃើញមាន​អ្នក​ដំណើរ​ជាច្រើន​កំពុង​នាំ​គ្នា​ឡើង​រថយន្ត មនុស្ស​ជាច្រើន​បាន​នាំគ្នា​អង្គុយ​លើ​កៅអី ដោយ​នៅ​សល់​តែ​មនុស្ស ២-៣​នាក់ ប៉ុណ្ណោះ ។​

​ក្នុង​ចំណោម​មនុស្ស​ដែល​គ្មាន​កៅអីអង្គុយ មាន​ស្ត្រី​ម្នាក់​ឈរ​បីកូន ហើយ​ពុំ​មែន​អ្នក​កំពុង​អង្គុយ​ទាំងឡាយ​មើល​ពុំ​ឃើញ​ទេ ស្មាន​ពុំ​ដល់​ថា​ក្រោយមក​បន្តិច​ស្រាប់តែ​អ្នកបើកបរ​ក្រោកឈរឡើង​ដើរ​សំដៅ​ទៅ​នារី​នោះ ហើយ​ប្រាប់​ថា ៖ បងស្រី​ទៅ​អង្គុយ​កៅអី​របស់ខ្ញុំ​ទៅ បង​បីកូន ហើយ​ឈរ​បែបនេះ​ពិតជា​នឿយហត់​ណាស់​។​

​ពិតណាស់ថា ប្រសិន​បើ​អ្នកបើកបរ​ផ្តល់​កន្លែង​របស់​គាត់​ឲ្យ​នារី​នោះ​អង្គុយ វា​នឹង​គ្មាន​អ្នកណា​នឹង​បើក​រថយន្ត​ឡើយ ។ នារី​ដែល​ជា​ម្តាយ​ក្មេង​នោះ​ពិតជា​អល់អែក មិនដឹង​ថា​គួរ​អង្គុយ​ដែរឬទេ ហើយ​ចុងក្រោយ​ក៏​មាន​អ្នកដំណើរ​ម្នាក់​ក្រោកឈរឡើង​ទុក​កន្លែង​ឲ្យ​នាង​អង្គុយ​។​

​នេះ​ឯង​ជា​មេរៀន​មួយ​គួរ​ឲ្យ​ឈឺ​ក្បាល​ចំពោះ​អ្នក ដែល​ជា​យុវវ័យ​មាន​កម្លាំង​ពេញ​ខ្លួន ។

​អញ្ជើញ​ប្រិយមិត្ត​ទស្សនា​ខ្សែ​វីដេអូ​

spot_img
×