Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​អង្គុយ​លើ​រថ​ភ្លើង​ពុំបាន​ប៉ុន្មាន​ផង ស្រាប់​តែមាន​អ្វី​ចាក់​គូទ​ឈឺ​យ៉ាងខ្លាំង ពេល​រកឃើញ ម្ចាស់​ថ្លៃ​ពុំ​នឹក​ស្មានជា «​របស់​» ដ៏​ស្លុតរន្ធត់​នេះ (​មាន​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​ថ្មីៗ​នេះ បាន​ទទួលរង​ការឈឺចាប់ បន្ទាប់ពី​ត្រូវបាន​ម្ជុល​១​ចាក់ ដែល​ហាក់ដូច​ធ្លាប់​ត្រូវ​ចាក់​ថ្នាំ​អីចឹង ខណៈ​នាង​កំពុងធ្វើដំណើរ​នៅលើ​រថភ្លើង (BART) កាលពី​សប្តាហ៍​មុន ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ឈ្មោះ Linda Quan បាន​ជិះ​រថភ្លើង​ទៅកាន់ San Francisco រដ្ឋ California កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ។ បន្ទាប់ពី ស្ថិតនៅលើ​រថភ្លើង​រយៈ​ពេល ៣០ នាទី នាង​ក៏​ស្រាប់​មានការ​ភ្ញាក់ផ្អើល​ខ្លួនឯង នៅពេល​មាន​អារម្មណ៍​ថា​មាន​អ្វីៗ​ចាក់​ដោត​ពី​កៅអី​របស់​នាង ។​

​នាង​និយាយថា​៖ «​នៅពេល​មាន​អារម្មណ៍​បែបនេះ ខ្ញុំ​ក៏បាន​ក្រោក​ឡើង និង​សម្លឹងមើល​នូវ​អ្វីដែល​បង្ក​ឲ្យ​ខ្ញុំ​ឈឺចាប់ ហើយ​ពុំ​ដឹងថា​នោះ​ជា​របស់​អ្វី​ទេ ប៉ុន្តែ បានដឹងថា វា​ចុង​ស៊ឺ​រាំង​មួយ​» ។​

​ភាព​ស្លុតរន្ធត់​ពុំទាន់​បញ្ចប់​នោះទេ ព្រោះ​នាង​នៅបាន​រកឃើញថា​វា​ពិតជា​ម្ជុល​មួយ ដែល​ឃើញ​នៅ​ខាងក្រោម​កៅអី និង​សូម្បី​មាន​ថ្នាំញៀន​បន្ថែមទៀត ។​

​នាង​បាន​និយាយ និង​ឆ្ងល់​ថា​ហេតុអ្វី​បានជា BART អត់​ចេះ​ពិនិត្យមើល​អ្វី​សោះ​អីចឹង ដើម្បី​ទប់ស្កាត់​រឿងនេះ​កើតឡើង​៖ «​វា​ជា​អាយុជីវិត និង​សុវត្ថិភាព​របស់​មនុស្ស ហើយ​ករណីបែបនេះ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​របស់ខ្ញុំ ប្រសិន​ខ្ញុំ​ឆ្លង​រោគ​» ។​

​នាង​បន្ថែមថា​៖ «​ខ្ញុំ​ពិតជា​ព្រួយបារម្ភ​ខ្លាំងណាស់ ។ ខ្ញុំ​បារម្ភ​ពេញ​១​ថ្ងៃនេះ និង​ម្សិលមិញ ហើយ​ខ្ញុំ​នឹង​ព្រួយបារម្ភ​សុខភាព​របស់ខ្ញុំ​បន្ត ក្នុង​រយៈពេល ១៨ ខែ​ទៀត​» ។​

​នៅពេលនេះ ខាង​ក្រុមហ៊ុន BART បាន​និយាយថា ពួកគេ​ឥឡូវនេះ បាន​ជួល​បុគ្គលិក​បន្ថែម ដូចជា​ប៉ូលីស និង​អ្នក​អនាម័យ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​មួយ​នេះ ប្រកបដោយ​សុវត្ថិភាព ៕ ឧ​ត្ត​ម​

spot_img
×