Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើ​មិន​ជឿ​កុំ​ប្រមាថ ប្រាកដ​ទេ​ថា​ក្នុង​ពិភពលោក​នេះ​គឺមាន​តែ​មនុស្ស​លោក​ប៉ុណ្ណោះ ? (មានវីដេអូ)

spot_img

​ក្នុង​ពិភព​ធម្មជាតិ​ដ៏​ធំធេង​នេះ មាន​កើតឡើង​នូវ​រឿង​ចម្លែក​គ្រប់បែបយ៉ាង លើសពី​នេះ​មាន​បាតុភូត​ធម្មជាតិ​បែប​អ​រូបិយ​ជាច្រើន​ដែល​អ្នកវិទ្យាសាស្ត្រ​ពុំ​អាច​បកស្រាយ​បាន ហេតុនេះ​វា​កាន់តែ​ធ្វើឲ្យ​មនុស្ស​ងឿងឆ្ងល់​… ខ្លាច ។ រឿង​ពីរ​ក្នុង​អត្ថបទ​មួយ​នេះ បាន​បង្ហាញ​នូវ​រឿង​ចម្លែក​ដូច​ពោល​ខាងលើ ។​

​ករណី​ទី​មួយ​គឺ​រថយន្ត​មួយ​គ្រឿង​កំពុង​បើកបរ​លើ​ដង​វិថី​ប្រទេស​រុស្ស៊ី រថយន្ត​កំពុង​ឈប់​នៅ​រង់ចាំ​ភ្លើង​បៃតង បន្ទាប់​ពី​ភ្លើង​បៃតង​រថយន្ត​ក៏​បរ​ចេញ​យឺតៗ​បត់​ឆ្វេង ពេល​នោះ​ភ្លើង​ចរាចរណ៍​អនុញ្ញាត​សម្រាប់​បត់​ឆ្វេង​តែប៉ុណ្ណោះ ហើយ​សង​ខាង​គាត់​ពុំ​មាន​រថយន្ត​បើក​ឆ្ពោះ​សំដៅ​មក​ដែរ ។ នៅពេល​កំពុង​បត់​ហើយ​បើក​យ៉ាង​យឺតៗ​បំផុត​នោះ ស្រាប់តែ​ត្រូវ​ជាន់​ហ្វ្រាំង​បន្ទាន់ ព្រោះ​មាន​រថយន្ត​មួយ​គ្រឿង​លេចឡើង​ពី​ក្បាល​រថយន្ត​របស់​គាត់​ប៊ិះ​នឹង​ប៉ះទង្គិច​គ្នា​ផង ។ គាត់​ពិតជា​តក់ស្លុត ហើយ​ឈប់​រថយន្ត​នៅ​មួយកន្លែង ។​

​រី​ឯ​ករណី​រឿង​ទី​ពីរ នោះ​កើតឡើង​នៅ​ខណៈ​ពេល​ដែល​អ្នកកាសែត​ជនជាតិណ័​វេស​កំពុង​ធ្វើ​ការថត​សម្ភា​សន៍​មួយ​នៅ​ព្រលានយន្តហោះ ។ តាមរយៈ​ឃ្លីប​នោះ​រឿង​ដែល​គេ​ចាប់​អារម្មណ៍​ពុំមែន​ជា​មនុស្ស​កំពុង​ឆ្លើយ​នឹង​បទសម្ភាសន៍​ទៅ តែ​គឺជា​ស្ត្រី​ពីរ​នាក់ ដែល​កំពុង​ស្ថិតនៅ​ពីក្រោយ​ខ្នង​គាត់ ។​

​ពេល​បុរស​នេះ​ឆ្លើយ​បទសម្ភាសន៍ មាន​នារី​ម្នាក់​កំពុង​រុញ​ឥ​វ៉ាន់​របស់ខ្លួន ហើយ​ងាក​ទៅ​និយាយ​ជាមួយ​ស្ត្រី​សក់​ពណ៌​ត្នោត​ប៉ុន្មាន​ម៉ាត់ ។​

​ប៉ុន្តែ​ពេល​ស្ត្រី​រុញ​អីវ៉ាន់​នោះ​ចាកចេញ​ទៅ ស្រាប់តែ​ឃើញ​ស្ត្រី​សក់​ពណ៌​ត្នោត​ដែល​ឈរ​និយាយ​អម្បាញ់ម៉ិញ​រលាយ​បាត់​ស្រមោល​តែម្តង ហេតុអ្វី​…?

​មកទល់​ពេល​នេះ​ពុំ​ទាន់​មាន​បំណកស្រាយ​ណាមួយ​ដែល​អាច​ទទួលយក​បាន​ឡើយ ៕ លីសា

spot_img
×