Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធ​ខេត្តតាកែវ​ប្រាប់​ឲ្យ​ដៃគូរ​ពាក់ព័ន្ធ​ពន្យល់​ពី​សារៈប្រយោជន៍​នៃ​កា​ទទួលទាន​ទឹកស្អាត​ដល់​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​

spot_img

​តាកែវ ៖​ ថ្លែង​នៅក្នុង​សិក្ខាសាលា​ត្រួតពិនិត្យ​ផែនការ​សកម្មភាព​ខេត្ត ស្តីពី ការផ្គត់ផ្គង់​ទឹកស្អាត និង​លើកកម្ពស់​អនាម័យ​ជនបទ ឆ្នាំ ២០១៤-២០១៨ កាលពី​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២១០៨​នេះ លោក ឈូ សុធា អភិបាលរង​ខេត្តតាកែវ​បាន​ជំ​រុញអោយ​មន្ទីរ​អភិវឌ្ឃន៍​ជនបទ​ខេត្ត​និង​ដៃ​គួរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​សហការគ្នា​ក្នុង​ការចុះ​ពន្យល់​ណែនាំ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន អោយបាន​យល់ដឹង​ពី​សារៈប្រយោជន៍ ពី​ការប្រើប្រាស់​ទឹកស្អាត រស់នៅ​ស្អាត និង​ហូប​ស្អាត​ទាំងអស់គ្នា ដើម្បី​សុខមាលភាព​របស់​ពល​រដ្ឋ​របស់​យើង ។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ប្រសិនបើ​យើងទាំងអស់គ្នា​ធ្វើការ​ចូលរួម​សហការ ក្នុងការ​ណែនាំ​ពី​បញ្ហា​អនាម័យ​នៃ​ការប្រើប្រាស់​ទឹក ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ អោយ​ពួកគាត់​បាន​យល់ដឹង អំពី​បញ្ហា​មួយចំនួន​ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​បណ្តាលមកពី​ការហូប​ទឹក​មិន​ស្អាត​នោះ វា​ពិតជា​ល្អ​ណាស់ ព្រោះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​មួយចំនួនធំ នៅតាម​ទីជនបទ បាននាំគ្នា​ពិសារ​ទឹក​មិន​ស្អាត មិន​ដាំ​អោយ​ពោះ ដែល​នេះ​គឺជា​កត្តា​ប៉ះពាល់​ដល់​សុខភាព ធ្វើអោយ​ពួកគាត់​ខាតបង់​នៅ​ថវិការ ដោយសារតែ​សុខភាព​ពួកគាត់ បណ្តាលមកពី​ការហូប​មិន​ស្អាត គ្មាន​អនាម័យ ។ ដូច្នេះ​ដើម្បីអោយ​ពួកគាត់​បាន​ចូលរួម​ក្នុងការ​ថែទាំ និង​គិត​គួរ​ពី​បញ្ហា​សុខភាព​របស់​ពួកគាត់​ទាំងអស់គ្នា​នោះ គ្រប់​ដៃគូរ​និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ចុះ​អប់រំ ពន្យល់​ណែនាំ​ដល់​ពួកគាត់​នៅតាម​មូលដ្ឋាន អំពី​ការ​ទទួលទាន​ទឹកស្អាត ទឹក​ដាំ​ពុះ ដែលមាន​អនាម័យ​ត្រឹមត្រូវ ៕ តាកែវ​

spot_img
×