Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី នាំយក​ថវិកា​ជិត ៥០​លាន​រៀល ជូន​គ្រួសារ​សព លោក ឆេង សុខ​នី

spot_img

​​ខេត្ត​ព្រះសីហនុ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី ៣០ ខែឧសភា ឆ្នាំ​២០១៨ បាន​ដឹកនាំ​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ ចុះសួរសុខទុក្ខ គ្រួសារ​សព លោក​អនុសេនីយ៍ឯក ឆេង សុខ​នី រស់នៅ​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ដែល​ទទួលមរណភាព ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ពេល​បំពេញការងារ នៅ​ស្រុក​ព្រៃនប់ កាលពីពេល​ថ្មីៗ​នេះ​។

​នាឱកាស​នោះ លោក ហេង ប៊ុន​ទី បាន​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព លោក ឆេង នី ព្រមទាំង​បានប្រគល់​ជូន​ថវិកា​មហា​គ្រួសារ​កងរាជអាវុធហត្ថ​ចំនួន ៤៩.៥៣១.០០០ (​សែសិប​ប្រាំបួន​លាន​ហាសិប​បី​ម៉ឺន​មួយ​ពាន់​រៀល​) ជូន​គ្រួសារ​សព លោក ឆេង នី សម្រាប់​ចំណាយ​ទៅលើ​បញ្ហា​ផ្សេងៗ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី បានបង្ហាញ​ការសោកស្តាយ​ជាមួយ​ក្រុមគ្រួសារ​សព ចំពោះ​ការបាត់បង់​សមាជិកគ្រួសារ​ដ៏​សែន​ក្រៀមក្រំ​នៅពេលនេះ​។

ឮ​ទោះយ៉ាងណា លោក​ថា មហា​គ្រួសារ​កងរាជអាវុធហត្ថ នឹង​នៅតែ​ចងចាំ​មិនអាច​បំភ្លេច​បានទេ ចំពោះ​ការបាត់បង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដ៏​សកម្ម​ម្នាក់ ដែលមាន​ស្នាដៃ​ក្នុង​ការងារ​បំរើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ពេល នៅក្នុង​អំឡុងពេល​លោក​មានជីវិត​នាពេល​កន្លងមក​៕ ដែន សីមា​

spot_img
×