Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ព្រះសីហនុ នឹងមាន​អាគារ​ពាណិជ្ជកម្ម និង​សណ្ឋាគារ​ធំ​ស្កឹមស្កៃ​មាន​កំពស់​រាប់សិប​ជាន់​ច្រើន​កន្លែង​ក្នុងពេល​ឆាប់ៗ​នេះ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​អាគារ​ពាណិជ្ជក​ម្ម និង​សណ្ឋាគារ មាន​ឈ្មោះថា «​ស្កា​យ​ម៉ោង​ថិ​ន វី​យូរ​» មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែឧសភា ឆ្នាំ​២០១៨​។

​នាឱកាស​នោះ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា គម្រោង​សំណង់​អាគារ​ដ៏​ធំ​ស្កឹមស្កៃ ដែល​នឹង​បង្ហាញខ្លួន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​នៅពេល​ខាងមុខនេះ គឺ​ដោយសារតែ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព​ពេល​ញ​លេញ​។ ជាង​នេះ ក៏ដោយ​សារ​មាន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ផ្លូវ​សូត្រ រវាង​កម្ពុជា​-​ចិន និង​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡាំ​ឆាង ព្រមទាំង​មានការ​ផ្លាស់ប្តូរ​វប្បធម៌ សេដ្ឋកិច្ច ទេសចរណ៍ និង​លំហូរ​អ្នកវិនិយោគ និង​ទេសចរណ៍​ពី​ប្រទេស​ចិន ចូលមក​កម្ពុជា​ជា​បន្តបន្ទាប់​មកនេះ​។​

​ផ្តើម​ពី​បញ្ហា​នេះ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ចាត់ទុកថា ក្រុមហ៊ុន ស្កា​យ​ម៉ោង​ថិ​ន វី​យូរ គឺជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់​មួយ ក្នុងការ​រួមចំណែក​ដ​ល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ តាមរយ​:​ការជួយ​ទាក់ទាញ​ទេសចរ និង​ពាណិជ្ជកម្ម​នានា ឲ្យ​ចូលមក​កម្ពុជា ក៏ដូចជា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​ថែមទៀត​នា​ថ្ងៃ​ខាងមុខ​។ ជាង​នេះ ក៏​នឹង​ជួយ​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​យុវជន ឲ្យ​មាន​ការងារ​ធ្វើ​បង្កើន​ជីវភាព​គ្រួសារ បាន​កាន់តែ​រីកចំរើន​ថែមទៀត​នា​ថ្ងៃ​អនាគត​។

​នាឱកាស​នោះដែរ សម្តេច សាយ ឈុំ ក៏បាន​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន ត្រូវតែ​អនុវត្ត​ការងារ​សាងសង់​សំណង់​ដ៏​ធំ​ស្កឹមស្កៃ​របស់ខ្លួន ឲ្យ​ស្របតាម​តាម​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ និង​សិក្សា​ពី​ផលប៉ះពាល់​បរិស្ថាន​ផ្សេងៗ នៅក្នុង​អំឡុងពេល​ដំណើរការ​សាងសង់​អគារ​ពាណិជ្ជកម្ម និង​សណ្ឋាគារ​ខាងលើ ធ្វើយ៉ាងណា​ឲ្យ​ស្របតាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានកំណត់​៕ ដែន សីមា​

spot_img
×