Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ជាមួយនិង​រាជរដ្ឋាភិបាល​ការពារ​ស​និ្ត​ភាព ​និង​ភាពស្រស់​បំព្រង​ នៃ​ការអភិវឌ្ឍ​ន៍​ប្រទេសជាតិ​របស់​យើង​

spot_img

តាកែវ​៖ ថ្លែង​នៅក្នុង​បាឋកថា​ស្តីពី សន្តិភាព​គឺជា​មូលដ្ឋានគ្រឹះ នៃ​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​នៅ​សាល​មហោស្រព​ខេត្តតាកែវ នា​ព្រឹ ថ្ងៃទី ០៧ វិច្ឆិការ ២០១៧​នេះ លោក កែវ រ៉េមី រដ្ឋលេខាធិការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​មាន​ប្រសា​ស​ន៍​ថា យុវជន​ជា​វ័យ​មួយ​ដែលមាន​ភាព​ក្លៀ​ក្លា​ក្នុងការ​ស្មោះស្ម័គ្រស្នេហា​ជាតិ ដូច្នេះ​សន្តិភាព​វា​មានតម្លៃ​ខ្លាំងណាស់ ទើប​តម្រូវអោយ​យើងទាំងអស់គ្នា​ជា​ពលរដ្ឋ​ពិសេស​យុវជន​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ជាមួយនិង​រាជ​រដ្ឋ​ភិ​បាល ដើម្បីអភិវឌ្ឍ​​ប្រទេសជាតិ​របស់​យើង អោយមាន​សុខសន្តិភាព​និង​ភាពស្រស់​បំព្រង ។

​នៅក្នុង​នោះដែរ​ឯកឧត្តម ក៏បាន​លើកឡើង​នៅ​រយៈ​កាលដែល​ប្រទេស​កម្ពុជា​របស់​យើង​មាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍ​ន៍លើ​គ្រប់​ទីកន្លែង​មកទល់​ពេល​បច្ចុប្បន្ននេះសន្តិភាព​គឺ​បាន​កើតមាន​ឡើងលើ​ប្រទេស​កម្ពុជា​របស់​យើង​បាន​រយៈពេល​ជាង​១៩​ឆ្នាំ​មកហើយ ដែល​ប្រទេស​កម្ពុជា​មិន​ឋិត​ក្រោម​ការត្រួតត្រា​ពី​បរទេស​ណា​ទៀតឡើយ ទទឹម​និង​ប្រទេសជាតិ​របស់​យើង​មាន​សុខ​សុ​ន្តិ​ភាព រាជរដ្ឋាភិបាល​របស់​យើង ក៏បាន​ចូលរួម​យ៉ាងសកម្ម​លើ​ការកាត់បន្ថយ​នៅ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន ដូច្នេះ​ប្រទេស​កម្ពុជា​របស់​យើង​មិន​ត្រូវការ​ភ្លើងសង្គ្រាម​ទៀត​នោះទេ ។



ភាពស្រស់​បំព្រង​បាននិងកំពុង​តែ​កើតមានឡើង​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា អញ្ចឹង​យុវជន​ទាំងអស់​ត្រូវតែ​បន្ត​គាំទ្រ និង​រក្សា​ភាពស្រស់​បំព្រង​នេះ​អោយ​ឋិត​ឋេ​រ​និង​បន្ត​ទៅមុខទៀត​នៅបាន​គង់​វ​ង្យ​យូរអង្វែង នៃ​ប្រទេស​របស់​យើង​មា​នស​និ្ត​ភាព និង​ការអភិវឌ្ឍ​ន៍​៕ តាកែវ​

spot_img
×